ផ្អែកទៅតាមប្រភពចេញផ្សាយរបស់គេហទំព័រ medicalnewstoday បានឱ្យដឹងថា ការបាត់បង់ក្លិន ឬ olfaction គឺគេសង្កេតឃើញអាការមួយនេះ បានកើតមានឡើងចំពោះបុគ្គលដែលបានឆ្លងនូវមេរោគកូវីដ SARS-CoV-2 ប៉ុន្តែលក្ខណៈនៃការបាត់បង់ក្លិននេះ ត្រូវបានអ្នកស្រាវជ្រាវបានផ្តោតលើតំបន់ខួរក្បាលដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងដំណើរការព័ត៌មាន olfactory ឬភ្ជាប់ទៅនឹងប្រព័ន្ធ olfactory ។
ការថយចុះកាន់តែច្រើននៃបរិមាណ និងការកើនឡើងកាន់តែច្រើននៃសញ្ញាសម្គាល់ថា មានការខូចខាតជាលិកានៅក្នុងតំបន់ខួរក្បាលជាក់លាក់ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រព័ន្ធ olfactory ចំពោះអ្នកឆ្លងនូវវីរុសកូវីដ SARS-CoV-2។ ហើយសារធាតុប្រផេះ មានជាចម្បងនៃកោសិកានៃកោសិកាប្រសាទ ត្រូវរងការខាតបង់កាន់តែច្រើននៅទូទាំងខួរក្បាលទាំងមូល និងការកើនឡើងនៃបរិមាណសារធាតុរាវ cerebrospinal ។
គួរកត់សម្គាល់ថា ការប្រែប្រួលមិនធម្មតានៃខួរក្បាលទាំងនេះ អាចកើតមានចំពោះបុគ្គលដែលកើតជំងឺកូវីដគ្រប់ប្រភេទ និងមិនថាកម្រិតស្រាល មធ្យម ឬធ្ងន់នោះទេ។ មិនតែប៉ុណ្ណោះភាពខុសប្លែកគ្នានៃមុខងារយល់ដឹង អ្នកស្រាវជ្រាវបានរកឃើញថា អ្នកកើតជំងឺកូវីដ SARS-CoV-2 បានប្រែប្រួលធ្លាក់ចុះកម្រិតសមត្ថភាពខួរក្បាលមួយចំនួនដូចជា ការគិត វិភាគ ការសម្រេចចិត្ត និងកម្រិតនៃការយល់ដឹង។
គូសបន្ថែមផងដែរ ដោយផ្អែកតាមប្រសាសន៍របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឱ្យដឹងថា រោគសញ្ញាខាងលើនេះ នឹងប្រហែលជាអាចបាត់ទៅវិញ ក្នុងរយ:ពេល៦-១២ខែ ឫអាចខ្លីជាងនេះ ឬ ក៏អាចកាន់តែធ្ងន់ធ្ងរ ឬមិនបាត់ទៅវិញ អាស្រ័យលើការបន្តថែទាំសុខភាពរបស់បុគ្គលដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ និងការធ្វើលំហាត់ប្រាណ ព្រមទាំងការចេះបន្ធូរអារម្មណ៍ និងបរិយាកាសរស់នៅជាដើម ជាពិសេសចាំបាច់ត្រូវចៀសវាងកុំបណ្ដោយខ្លួនឱ្យមានការឆ្លងកូវីដ-១៩ឡើងវិញ ដែលវាអាចបន្ថែមភាពប៉ះពាល់ មិនល្អដល់សរីរាង្គណាមួយរបស់បុគ្គលដូចជាប្រព័ន្ធសរសៃប្រសាទ បេះដូង ថ្លើម និងតម្រងនោមជាដើម៕