ថ្មីៗនេះក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសជាផ្លូវការស្តីអីពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២(ស៊ីហ្គេម) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលនឹងរៀបចំកម្មពិធីសម្ពោធការប្រកួតជាផ្លូវការចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទៅ១២ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។
ជាមួយគ្នានេះដែរ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្រកាសពីគោលការហាមឃាត់ដាច់ខាត មិនឱ្យមានការប្រើប្រាស់ ឧបត្ថម្ភ ចែកចាយ ផ្សព្វផ្សាយផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក(វេប) គ្រប់ទម្រង់នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡាមិនទទួលការឧបត្ថម្ភនានារបស់ក្រុម ហ៊ុនថ្នាំជក់ និងក្រុមហ៊ុនបារីអេឡិច ត្រូនិក (វេប)ឡើយ ។
បើក្រុមហ៊ុន ឬបុគ្គលណាមិនអនុវត្តបម្រាមនេះទេ ក្រុមការងារនឹងធ្វើការអប់រំ ហើយបើនៅតែបន្ត នឹងអនុវត្តវិធានរដ្ឋបាលយ៉ាងតឹងរ៉ឹង។ បើសិនជាកម្ពុជាអនុវត្តន៍ផែនការនេះបាន គឺពិតជាល្អប្រសើរ ព្រម ទាំងបានលើកមុខមាត់ប្រទេសជាតិក្នុងឆាកអន្តរជាតិ ព្រោះនេះជាព្រឹត្តិការណ៍សំខាន់៕
អត្ថបទដោយ៖ មឿន គន្ធា