អត្ថបទ PR
មូលនិធិ Herbalife Nutrition បន្តភាពជាដៃគូជាមួយមន្ទីរពេទ្យកុមារអង្គរ ដើម្បីផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារដែលខ្វះខាត
Phoak Mary
September 12 2022
798 views

ខេត្តសៀមរាប ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2022 – មូលនិធិ Herbalife Nutrition (HNF) ដែលជាសាជីវកម្មមិនស្វែងរកប្រាក់ចំណេញដែលបានប្តេជ្ញាចិត្តក្នុងការជួយកែលម្អការរស់នៅរបស់កុមារ និងសហគមន៍នៅជុំវិញពិភពលោកបានបន្តជួយគាំទ្រដល់ដៃគូ Casa Herbalife Nutrition របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ថ្ងៃនេះមូលនិធិ Herbalife Nutrition បានប្រកាសបន្តភាពជាដៃគូជាមួយមន្ទីរពេទ្យកុមារអង្គរ (AHC) ជាមួយនឹងជំនួយហិរញ្ញវត្ថុចំនួន 112,653​ ដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់កម្មវិធីអាហារូបត្ថម្ភកុមាររបស់មន្ទីរពេទ្យកុមារអង្គរ​ដែល​មានគោលបំណងក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់កុមារមកពីទូទាំងប្រទេស​កម្ពុជា។

មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គការថែទាំសុខភាពកុមារដែលមិនស្វែងរកប្រាក់ចំណេញ និងបានកំពុងផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃចាប់តាំងពីឆ្នាំ 1996 មកម្ល៉េះ។ មន្ទីរពេទ្យកុមារអង្គរបានរីកចម្រើនពីមន្ទីរពេទ្យតូចមួយទៅជាអង្គការថែទាំសុខភាពកុមារឈានមុខគេមួយរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ហើយមានគោលបំណងកែលម្អការថែទាំសុខភាពសម្រាប់កុមារកម្ពុជាទាំងអស់ មិនថាពួកគេរស់នៅទីណា និងកន្លែងណាក៏ដោយ។

ការគាំទ្រពីមូលនិធិ Herbalife Nutrition សម្រាប់គម្រោងក្នុងឆ្នាំ 2022-2023 នេះនឹងអនុញ្ញាតអោយមន្ទីពេទ្យកុមារអង្គរ អាចផ្តល់នូវកញ្ចប់អាហារដែលមានជីវជាតិប្រមាណ 13,000 កញ្ចប់ដល់អ្នកជំងឺ 1,000 នាក់មកពីគ្រួសារដែលមានប្រាក់ចំណូលទាប និងការផ្គត់ផ្គង់កញ្ចប់អនាម័យសំខាន់ៗដល់អ្នកជំងឺដែលងាយរងគ្រោះចំនួន 1,000 នាក់។ លើសពីនេះទៀត 8,400 គ្រួសារនឹងត្រូវបានគាំទ្រក្នុងការបង្កើនចំណេះដឹងផ្នែកអាហារូបត្ថម្ភ​របស់ពួកគេនៅក្នុងមន្ទីរពេទ្យតាមរយៈវគ្គអប់រំអាហារូបត្ថម្ភជាក្រុម ការធ្វើបទបង្ហាញពីការធ្វើម្ហូប ការអប់រំផ្នែកថែសួន ការគាំទ្រអាហារូបត្ថម្ភមួយទល់មួយ និងការប្រឹក្សាអំពីការបំបៅកូនដោយទឹកដោះ។ នៅក្នុងសហគមន៍ជនបទដែលមានអត្រាកង្វះអាហារូបត្ថម្ភខ្ពស់ មន្ទីពេទ្យកុមារអង្គរនឹងផ្តល់ការអប់រំអំពីអាហារូបត្ថម្ភ និងការធ្វើបទបង្ហាញពីការធ្វើម្ហូបដល់ 6,798 គ្រួសារ។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យបានមានប្រសាសន៍ថា៖ “ក្នុងនាមមន្ទីរពេទ្យកុមារអង្គរ ខ្ញុំពិតជាមានកិត្តិយសក្នុងការទទួលបានជំនួយឆ្នាំទី ៤ ដែលមានចំនួនរហូតទៅដល់ 112,653 ដុល្លារអាមេរិកពីមូលនិធិ Herbalife Nutrition ។ អំណោយដ៏សប្បុរសនេះនឹងអនុញ្ញាតឱ្យមន្ទីរពេទ្យកុមារអង្គរ បន្តផ្តល់ការព្យាបាលផ្នែកកង្វះអាហារូបត្ថម្ភនៅក្នុងមន្ទីរពេទ្យ និងសហគមន៍ ក៏ដូចជាការផ្តល់ចំណេះដឹងល្អៗអំពីអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារដល់អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីលើកកម្ពស់សុខុមាលភាពកុមារ។ ការបរិច្ចាគរបស់អ្នកទាំងអស់គ្នា គឺពិតជាសប្បុរសមិនគួរឱ្យជឿហើយនឹងធ្វើឱ្យមានភាពខុសប្លែកយ៉ាងខ្លាំង។ ខ្ញុំសូម​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិ Herbalife Nutrition សម្រាប់ការបន្តភាពជាដៃគូ និង​គាំទ្រកម្មវិធីអាហារូបត្ថម្ភរបស់មន្ទីរពេទ្យកុមារអង្គរ ក្នុងអំឡុងពេលដ៏លំបាកនេះ។ ជាចុងក្រោយ ខ្ញុំសូមជូន​ពរអ្នកទាំងអស់គ្នាឲ្យមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច”។

ជាមួយគ្នានេះផងដែរ នាយិកាគ្រប់គ្រងក្រុមហ៊ុន Herbalife Nutrition កម្ពុជា អ្នកស្រី ឈុន ណៃឈីវ បានមានប្រសាសន៍ថា៖ “ខ្ញុំមានកិត្តិយសក្នុងការតំណាងឱ្យមូលនិធិ Herbalife Nutrition ដើម្បីបន្តភាពជាដៃគូឆ្នាំទី 4 រវាង មូលនិធិ Herbalife Nutrition និង មន្ទីរពេទ្យកុមារអង្គរ ស្របពេលដែលយើងកំពុងបន្តជួយកែលម្អជីវិត និងអាហារូបត្ថម្ភរបស់កុមារដែលត្រូវការជំនួយ។ ខ្ញុំសូមឆ្លៀតក្នុងឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់ម្ចាស់ជំនួយរបស់យើងទាំងអស់សម្រាប់ការប្តេជ្ញាចិត្ត និងទឹកចិត្តរបស់ពួកគេក្នុងការផ្តល់ត្រឡប់ទៅសហគមន៍របស់​ពួកគេ ជាពិសេសក្នុងអំឡុងពេលបញ្ហាប្រឈមទាំងនេះ”។


ព័ត៌មានបន្ថែមអំពីមូលនិធិ Herbalife Nutrition (HNF)

ចាប់តាំងពីឆ្នាំ 2005 មក មូលនិធិ Herbalife Nutrition (HNF) ដែលជាអង្គការមិនរកប្រាក់ចំណេញសកល 501(c)(3) បានប្តេជ្ញាក្នុងការកែលម្អជីវិតរបស់កុមារ និងសហគមន៍ជុំវិញពិភពលោក។ មូលនិធិ Herbalife Nutrition គាំទ្រដៃគូអាហារូបត្ថម្ភ Casa Herbalife ដែលមានមូលដ្ឋាននៅសហគមន៍ជុំវិញពិភពលោក ដែលជួយនាំមកនូវអាហារូបត្ថម្ភល្អដល់សហគមន៍ដែលងាយរងគ្រោះក្នុងសង្គម ក៏ដូចជាអង្គការដែលផ្តោតលើការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ និងការពង្រឹងអាហារូបត្ថម្ភល្អ សុខភាពទូទៅ និងការសង្គ្រោះគ្រោះមហន្តរាយ។ សម្រាប់ព័ត៌មានបន្ថែមអំពី មូលនិធិ Herbalife Nutrition និងរបៀបដែលអ្នកអាចគាំទ្រកម្មវិធី សូមចូលទៅកាន់គេហទំព័រ www.herbalifenutritionfoundation.org​​


Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#អត្ថបទ PR

អស្ចារ្យមែន! អាថ៌កំបាំងទាំង៤ អ្នកញ៉ាំ Chocolate ជួយប៉ូវសុខភាព ការពារជំងឺច្រើន
Tror Sopheap
March 3 2025
120 views

#អត្ថបទ PR

SPEC Bio Laboratory Co, Ltd គឺក្រុមហ៊ុនប្រឹក្សា អនាម័យម្ហូបអាហារមកពីប្រទេសជប៉ុន អនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ​ នៅកម្ពុជា
Thida Pet
March 3 2025
97 views

#អត្ថបទ PR

មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
Tror Sopheap
February 21 2025
39 views

#អត្ថបទ PR

៣វិធីជួយបង្កើតការចងចាំរបស់កូន ធ្វើឱ្យកូនរៀនឆ្លាត IQខ្ពស់ មិនខ្លាចសាលា ហើយចង់រៀន
Mourn Kunthea
February 11 2025
63 views

#អត្ថបទ PR

របៀបផឹកទឹកដោះគោ ជ្រើសទឹកដោះគោ ផឹកឱ្យត្រូវជាមួយបញ្ហា
Sreymom Cha
February 11 2025
15 views

#អត្ថបទ PR

ចង់ឱ្យមុខតឹងណែន រលោងស្អាតដូចនារីជប៉ុន កុំរំលងឡេលាបមុខ១ប្រភេទនេះ
Thida Pet
January 24 2025
43 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia