អាហារ
ការសិក្សារកឃើញថា ញុំាក្រុមបន្លែផ្លែឈើសម្បូរអុកស៊ីតកម្មទាំងនេះ ជួយប៉ូវសុដន់ បំបាត់ធាតុពុលបង្កមហារីក
Thida Pet
June 21 2023
2.1 K views

មានកត្តាជាច្រើនដែលធ្វើឱ្យស្រ្តីកើតជំងឺមហារីកសុដន់ ដូចជា កត្តាហ្សែន ជាពិសេសរបៀបរបបនៃការរស់នៅរាល់ថ្ងៃ ដែលធ្វើឱ្យស្រ្តីកើតជំងឺមហារីកសុដន់។ ជាទូទៅជំងឺមហារីកសុដន់គឺកើតឡើងដោយសារ ការផ្លាស់ប្តូរហ្សែនិងការខូតខាតDNA នាំឱ្យស្រ្តីប្រឈមជំងឺមហារីកឡើងមក។ ទោះជាយ៉ាងនេះក្ដី តាមរយៈការសិក្សាបានរកឃើញថា ក្រុមអាហារខាងក្រោមនេះគឺជួយការពារនិងកាត់បន្ថយស្រ្តីពីជំងឺមហារីកសុដន់ ប៉ូវសុដន់ឱ្យរឹងមាំគ្មានជំងឺ យោងតាមរយៈគេហទំព័រ webmd.com បកស្រាយដោយវេជ្ជបណ្ឌិត Melinda Ratini, MS, DO ។

-គ្រាប់វ៉ាល់ណាត់៖គឺជាគ្រាប់មួយប្រភេទមានប្រយោជន៍ច្រើនជួយដល់សុខភាព។ នេះបើយោងតាមរយៈការសិក្សាបានរកឃើញថា គ្រាប់វ៉ាល់ណាត់ មានអត្ថប្រយោជន៍ជួយស្រ្តីកាត់បន្ថយជំងឺមហារីកសុដន់ទាំងវ័យក្មេង ព្រោះសារធាតុក្នុងគ្រាប់១នេះបានទៅពន្យឺតការលូតលាស់របស់ដុំកោសិកាជំងឺមហារីកបាន។ គេណែនាំឱ្យស្រ្តីញុំាគ្រាប់នេះឱ្យបានគ្រប់គ្រាន់ អាចញុំាលាងមាត់ យកទៅដាក់ធ្វើជាគ្រឿងផ្សំក្នុងមុខម្ហូបប្រចាំថ្ងៃទៀតកាន់តែប្រសើរ។

-បន្លែពណ៌ក្រហមនិងលឿង៖ ពពួកក្រុមបន្លែពណ៌ក្រហម និងលឿងមានដូចជា ប៉េងប៉ោះ ការ៉ុត ដំឡូងផ្អែមជាដើម គឺត្រូវការគេសិក្សារកឃើញថាមានប្រយោជន៍ជួយការពារជំងឺមហារីកកើតលើសុដន់ ញុំាទៅជំនួយសុខភាពរបស់សុដន់ រួមទាំងជួយដល់ស្បែករបស់ស្រ្តីភ្លឺរលោង មានសំណើចេញពីខាងក្នុង ក៏ព្រោះក្នុងសារធាតុ carotenoids ដែលមានក្នុងបន្លែក្រុម២នេះ។

-ខាត់ណា៖ តាករយៈការសិក្សាគេបានណែនាំឱ្យស្រ្តីទទួលទាន់បន្លខាត់ណានេះឱ្យបានគ្រប់គ្រាន់ ព្រោះតែមានប្រយោជន៍ជួយការពារនិងកាត់បន្ថយជំងឺមហារីកសុដន់ ដោយហេតុថា បន្លែនេះសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មការពារការ និងកម្ចាត់ជាតិពុលអាក្រក់ចេញខ្លូន ប្រឆាំងនឹងកោសិកាមហារីក។

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia