អាហារ
ទារកនិងកុមារដែលមានកម្រិតជាតិដែកទាបខ្លាំងប្រឈមនឹងស្ថានភាពដ៏គ្រោះថ្នាក់ចំពោះសុខភាព
Sochenda Hai
August 28 2020
465 views

កុមារជាទំពាំងស្នងឫស្សី តែបើទំពាំងរលួយតាំងពីតូច មិនសូវរឹងមាំ ពួកគេមិនអាចស្នងអ្វីបានទេ ហើយអាចនឹងក្លាយជាបន្ទុកបន្ថែមដល់សង្គមនៅពេលអនាគតទៅវិញ។កង្វះជាតិដែកគឺជាកង្វះអាហារូបត្ថម្ភទូទៅបំផុតនៅទូទាំងពិភពលោក និងជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

បើក្រឡេកមើលទៅស្ថានភាពសុខភាពសាធារណៈ បញ្ហាសុខភាពរបស់ទារកនិងកុមារនៅកម្ពុជាបានក្លាយជាបញ្ហាប្រឈមមួយ ពិសេសនៅជនបទដែលឪពុកម្តាយមិនសូវមានការយល់ដឹងពីការថែទាំកូនៗរបស់ពួកគាត់ បញ្ហាសុវត្ថិភាពនៃចំណីអាហារ​ ទម្លាប់នៃការរស់នៅ ហូបចុក ដែលធ្វើឱ្យទារកខ្លះប្រឈមខ្លាំងនឹងគ្រោះថ្នាក់ចំពោះសុខភាព ដែលរាំងស្ទះដល់ការអភិវឌ្ឍរាងកាយ និងសតិបញ្ញារបស់ក្មេង ដែលផ្តល់ផលប៉ះពាល់ទាំងក្នុងរយៈពេលខ្លីនិងរយៈពេលវែង។

ហេតុអ្វីបានជាជាតិដែកសំខាន់សម្រាប់កុមារ?

យោងតាម Mayo Clinic ជាតិដែកមានសារៈសំខាន់ណាស់ជួយដល់ការដឹកនាំអុកស៊ីសែនចេញពីសួតទៅផ្នែកផ្សេងទៀតនៃរាងកាយ និងជួយសាច់ដុំផ្ទុក និងប្រើប្រាស់អុកស៊ីសែនដើម្បីតម្រូវការនៃរាយកាយ។ ប្រសិនបើរបបអាហាររបស់កូនអ្នកខ្វះជាតិដែក គាត់អាចវិវត្តទៅជាជំងឺម្យ៉ាងហៅថាជំងឺកង្វះជាតិដែក (Anemia) ដែលធ្វើឱ្យកង្វះអេម៉ូគ្លូប៊ីនក្នុងឈាម ដែលបើធ្ងន់ធ្ងរគឺអាចមានគ្រោះថ្នាក់ខ្លាំងដល់សុខភាពទារកនិងកុមារ។

តើជំងឺកង្វះជាតិដែកផ្តល់ផលប៉ះពាល់អ្វីខ្លះចំពោះទារកនិងកុមារ?

យោងតាមការស្រាវជ្រាវរបស់ National Institutes of Health របស់អាមេរិក បានរកឃើញថា កង្វះជាតិដែកគឺជាផលប៉ះពាល់ជាច្រើនបន្ថែមពីលើភាពស្លែកស្លាំងដូចជា៖

១) ផលប៉ះពាល់ទៅលើប្រព័ន្ធសរសៃប្រសាទ៖ ធ្វើឱ្យមានការថយចុះនៃម៉ូទ័រ និងសតិបញ្ញា និងជំងឺសរសៃប្រសាទមួយចំនួន ដោយសារការថយចុះនៃកម្រិត dopamine ដែលទៅបង្អាក់ myelinization ឬបង្អាក់មុខងាររបស់អង់ស៊ីមផ្សេងៗដែលពាក់ព័ន្ធនឹងជាលិកាសរសៃប្រសាទ។ ផលប៉ះពាល់ទាំងនេះអាចនៅដល់រយៈពេល ១០ ឆ្នាំក្រោយការព្យាបាល ឫអាចមានជារៀងរហូត។

២) ប្រព័ន្ធភាពស៊ាំ៖ កង្វះជាតិដែកបណ្តាលឱ្យមានភាពខ្សោយនៃខួរក្បាលនិងធ្វើឱ្យមេតាប៉ូលីសខ្សោយ ដោយសារ Glutamate និង GABA homeostasis ធ្វើឱ្យមានការផ្លាស់ប្តូរស្ថានភាពខួរក្បាលដែល មិនត្រឹមតែបង្កើតឱនភាពនៃសមត្ថភាពចងចាំ សមត្ថភាពរៀន និងជំនាញម៉ូតូមិនត្រឹមតែបង្កើតឱនភាពនៃសមត្ថភាពចងចាំ សមត្ថភាពរៀន និងជំនាញម៉ូតូប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានបញ្ហាផ្លូវចិត្តនិងផ្លូវចិត្តផងដែរ។ 

៣) សុខភាពផ្លូវចិត្ត៖ កម្រិតជាតិដែកទាបធ្វើឱ្យមានបម្រែបម្រួលមេតាប៉ូលីសដែលមាឥទ្ធិពលលើសសៃប្រសាទក្នុងខួរក្បាលដែលមានមុខងារគ្រប់គ្រងឥរិយាបទ អារម្មណ៍ បញ្ហាសតិអារម្មណ៍។ អ្នកអាចសង្កេតបានគឺកូនៗអ្នកបង្ហាញអារម្មណ៍ធុញទ្រាន់ មិនសូវលេង មិនសូវរីករាយ មិនសូវរស់រវើកដូចក្មេងដទៃ។

តើកុមារត្រូវការជាតិដែកប៉ុន្មាន?

ទារកកើតមកមានជាតិដែកផ្ទុកនៅក្នុងខ្លួនរបស់ពួកគេ ប៉ុន្តែពួគេត្រូវការបរិមាណជាតិដែកបន្ថែម ដើម្បីជំរុញការលូតលាស់ និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កុមារ។ នេះគឺជាការណែនាំអំពីតម្រូវការដែកនៅអាយុខុសគ្នា យោងតាម Mayo Clinic៖

រូបភាព៖ Mayo Clinic

តើអ្នកណាប្រឈមនឹងកង្វះជាតិដែក?

ទារកនិងកុមារដែលមានហានិភ័យខ្ពស់បំផុតនៃកង្វះជាតិដែករួមមាន៖

១) ទារកដែលកើតមិនគ្រប់ខែ ឬកើតមកមានទម្ងន់មិនគ្រប់គ្រាន់

២) ទារកដែលញ៉ាំទឹកដោះគោមុនអាយុ ១ ឆ្នាំ

៣) ទារកបំបៅដោះ ដែលមិនបានផ្តល់អាហារបំពេញបន្ថែមដែលផ្ទុកជាតិដែក បន្ទាប់ពីអាយុ ៦ ខែ

៤) ទារកដែលញ៉ាំទឹកដោះគោដែលមិនមានជាតិដែកគ្រប់គ្រាន់

៥) កុមារដែលមិនបរិភោគអាហារដែលមានជាតិដែកគ្រប់គ្រាន់

៦) កុមារដែលធាត់លើសទម្ងន់

តើរោគសញ្ញានៃកង្វះជាតិដែកចំពោះកុមារមានអ្វីខ្លះ?

សញ្ញានិងរោគសញ្ញានៃភាពស្លកសាំងកង្វះជាតិដែកអាចរួមមាន៖

  • ស្លេកស្លាំង
  • ស្បែកស្លេក
  • អស់កម្លាំង
  • ដៃនិងជើងត្រជាក់
  • ការលូតលាស់យឺត
  • មិនសូវញ៉ាំងាហារ
  • ដកដង្ហើមញាប់ៗ ឫថប់ៗដង្ហើម
  • មានបញ្ហាអាកប្បកិរិយា
  • ឈឺញឹកញាប់

តើរបបអាហារណាខ្លះសំបូរជាតិដែក?

សម្រាប់ទារក ទឹកដោះម្តាយជាប្រភពសំខាន់ តែបើទារកញ៉ាំម្សៅទឹកដោះគោ អ្នកម្តាយគួរជ្រើសរើសប្រភេទម្សៅទឹកដះគោណាដែលមានជាតិដែកគ្រប់គ្រាន់ គ្រាប់ធញ្ញជាតិសម្រាប់ទារក សាច់ត្រី ស៊ុត និងសណ្តែក។ សម្រាប់ក្មេងធំ ៗ ប្រភពល្អនៃជាតិដែករួមមានសាច់ក្រហម សាច់មាន់ ត្រី ស៊ុត សណ្តែក គ្រាប់ធញ្ញជាតិ និងបន្លែបៃដង។

Foods rich in IRON

11 Iron-Rich Vegetarian Foods That You Must Add to Your Diet

រូបភាព៖ HealthifyMe

ផងដែរ យោងតាមការសិក្សារបស់ Kids Health  វីតាមីន C ជួយដល់ការស្រូបយកជាតិដែកក្នុងរបបអាហារ។ អ្នកអាចជួយកូនអ្នកស្រូបយកជាតិដែក ដោយផ្តល់ពួកគាត់នូវរបបអាហារដែលសំបូរទៅដោយវីតាមីន C ដែលមានក្នុងផ្លែឈើស្រស់ៗដូចជាផ្លែក្រូច ល្ហុង ប៊រ ប៉ម ស្វាយ ស្ត្រប៊េរី ប៉េងប៉ោះ បន្លែដូចជាខាត់ណាខៀវ

Vitamin C rich foods and their 15 proven benefits! - HealthifyMe Blog

រូបភាព៖ HealthifyMe

ប្រសិនបើអ្នកបំបៅកូនដោយទឹកដោះ អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នកអំពីការបំពេញបន្ថែមជាតិដែក។ ហើយបើអ្នកបំបៅកូនដោយទឹកដោះគោ សូមប្រុងប្រយ័ត្នក្នុងការជ្រើសរើសម៉ាកដែលមានសុវត្ថិភាព និងមានសារជាតិចិញ្ចឹមគ្រប់គ្រាន់។ សូមតាមដានសុខភាពកូនៗអ្នកជាប្រចាំ និងពិគ្រោះជាមួយជាមួយវេជ្ជបណ្ឌិតជំនាញ ប្រសិនបើកូនរបស់អ្នកសង្ស័យកូនអ្នកមានកត្តាហានិភ័យនៃកង្វះជាតិដែក។

អត្ថបទដោយ ហៃ សុចិន្តា


Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
3.6 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.3 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
619 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
344 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia