បច្ចេកវិទ្យាកាន់តែទំនើប ជាផ្នែកមួយជាមួយឱ្យក្រុមគ្រូពេទ្យជំនាញអាចធ្វើរោគវិនិច្ឆ័យពីជំងឺបានច្បាស់លាស់ ងាយស្រួលក្នុងការព្យាបាល។ ដើម្បីផ្ដល់នូវទំនុកចិត្តក៏ដូចជាគុណភាព សម្រាប់អ្នកជំងឺ មន្ទីរសម្រាកព្យាបាលព្រុំ សន្ដិភាព បាននាំចូលនូវម៉ាស៊ីនផ្លុំខ្យល់ដង្ហើមរកមេរោគក្នុងក្រពះបចេ្ចកវិទ្យាចុងក្រោយនាំចូលពីប្រទេសអូស្ដ្រាលី។ ម៉ាស៊ីននេះផ្ដល់ភាពងាយស្រួលគ្រាន់តែធ្វើការផ្លុំ១ដង ធ្វើការរងចាំ៣០នាទីនឹងទទួលបានលទ្ធផលច្បាស់លាស់ភ្លាមៗ។
ការធ្វើផ្លុំខ្យល់ដង្ហើមនេះ គឺធ្វើឡើងដើម្បីស្វែងរកមេរោគ ដែលបង្កជាជំងឺហូរឈាមក្នុងក្រពះ និងមហារីកក្រពះ។ កាលណាធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ និងទាន់ពេលវេលា ក្រុមគ្រូពេទ្យនឹងធ្វើការព្យាបាល ទប់ស្កាត់ដើម្បីកុំឱ្យមេរោគនេះបង្កទៅជាជំងឺធ្ងន់ធ្ងរបាន។ តាមការឱ្យអ្នកពីលោកវេជ្ជបណ្ឌិត ព្រុំ សន្តិភាព បានឱ្យដឹងថា អ្នកជំងឺអាចទៅជួបក្រុមគ្រូពេទ្យដើម្បីផ្លុំខ្យល់វិភាគមេរោគក្នុងក្រពះដោយម៉ាស៊ីនទំនើបនេះបាន ក្នុងលក្ខខណ្ឌមានអាការសង្ស័យដូចខាងក្រោម៖
១ ធុំក្លិនស្អុយអាក្រក់ពីមាត់និងដង្ហើមដោយគ្មានមូលហេតុ
២ ឈឺចុកចាប់នៅក្នុងពោះរ៉ាំរ៉ៃ
៣ ស្រកទម្ងន់ដោយគ្មានមូលហេតុ
៤ មិនឃ្លានអាហារព្រោះចុកក្នុងពោះ
៥ ចង្អោរ ឬក្អួត
៦ តឹងពោះ ហើមពោះ
៧ បរិភោគអាហារឆាប់ឆ្អែត
៨ ភើច្រាលអាស៊ីត(មានរសជាតិជូរ)
9 ក្រហាយផ្សាក្នុងពោះ
១០ ឈឺក្នុងពោះដែលធូរស្បើយ ត្រឹមតែមួយរយៈខ្លីតែមិនជាដាច់ ពេលញ៉ាំអាហារ ទឹក ឬពេលលេបថ្នាំ បន្សាបអាស៊ីតក្នុងក្រពះ។
១១ ស្លេកស្លាំង (ខ្វះគ្រាប់ឈាមក្រហម)
១២ អ្នកដែលមានសាច់ញាំតិ បងប្អូន គ្រួសារ កើតមហារីកក្រពះ។
លោកវេជ្ជបណ្ឌិតបានពន្យល់បន្ថែមផងដែលថា មិនមែនគ្រប់អ្នកជំងឺមានអាការសង្ស័យទាំងអស់សុទ្ធតែត្រូវការធ្វើការប្រើម៉ាស៊ីនផ្លុំរកមេរោគនេះគ្រប់គ្នានោះទេ ទាមទារត្រូវការប្រឹក្សាលំអិតជាមួយគ្រូពេទ្យជំនាញជាមុនសិន។ លោកវេជ្ជបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យបងប្អូនត្រូវចេះស្រឡាញ់ និងមើលថែសុខភាព បើបាត់បង់សុខភាពស្មើរនឹងបាត់បង់អ្វីគ្រប់យ៉ាងទាំងអស់ដែលយើងខំរកមក។ កុំចាំដល់ឈឺទើបនឹងឃើញ មើលថែត្រូវចេះមើលថែមុននឹងឈឺទើបប្រសើរ។
ប្រសិនបើបងប្អូនមានបញ្ហាសុខភាពនានា អាចទំនាក់ទំនងប្រឹក្សាបន្ថែមជាមួយវេជ្ជបណ្ឌិតផ្ទាល់តាមរយៈ ទូរស័ព្ទ: ០95 772 934/ 088 280 749 5 / 010 551 569/ 09250 50 38៕
អត្ថបទដោយ៖ Senghong