សម្រស់
សក់កំពុងជ្រុះខ្លាំង បើចង់ឱ្យកូនដុះក្រាស់ណែនក្បាល ត្រូវកក់សក់ឱ្យត្រូវក្បួន៣នេះ

អ្នកដែលមានបញ្ហាជ្រុះសក់គឺសម្ពាធខ្លាំងនៅពេលកក់សក់ម្តងៗ សក់ជ្រុះមកទាំងដៃៗ រហូតដល់អ្នកខ្លះជ្រុះសក់ខ្លាំងពេលដល់ថ្នាក់លែងហ៊ានចង់កកសក់។ ពិតណាស់ ការកក់សក់គឺត្រូវមានទៅតាមក្បួនខ្នាត ទៅតាមសភាពសក់ ក្រាស់ សក់ស្តើង សក់ប្រេង សក់ស្ងួត សក់រួញ សក់ត្រង់ មិនមែនកក់ដូចគ្នាទាំងអស់នោះទេ។ ថ្ងៃនេះចាបបៃតងនឹងមកប្រាប់ពីវិធីកក់សក់ដើម្បីបណ្តុះកូនសក់ ទប់ស្កាត់ការជ្រុះ។

បើតាមការណែនាំពីគេហទំព័រ Medicinenet បានឱ្យដឹងថាការកក់សក់គឺអាស្រ័យទៅលើប្រភេទសក់របស់បុគ្គលម្នាក់ៗ ហើប្រសិនជាបុគ្គលទាំងនោះមានសរសៃសក់ដូចដែលបានរៀបរាប់ខាងក្រោមសូមកក់សក់ទៅតាមការណែនាំ៖

១. សក់​មាន​ជាតិ​ប្រេង៖ ត្រូវកក់ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ការពារ​ការ​កកើត​ជាតិ​កខ្វក់។

២. សក់ស្ងួត ខូច៖ ត្រូវកក់រៀងរាល់ ៥-៧ ថ្ងៃម្តង ដើម្បីទុកប្រេងធម្មជាតិមួយចំនួននៅលើ ស្បែកក្បាល ។

៣. សក់ស្តើង សរសៃតូចៗ ៖ ត្រូវកក់ជារៀងរាល់ថ្ងៃ ដើម្បីផ្តល់សំណើមដល់សក់របស់អ្នកឱ្យបានគ្រប់គ្រាន់

៤. សក់រួញ អង្កាញ់៖ ត្រូវកក់រៀងរាល់ ៤-៥ ថ្ងៃម្តង អាស្រ័យលើដង់ស៊ីតេសក់របស់អ្នក។

៥. សក់រួញ៖ ត្រូវកក់២ឬ៣ដងក្នុងមួយសប្តាហ៍សម្រាប់ទុកពេលឱ្យសក់លូតលាស់ល្អ។

ដោយឡែកប្រសិនជាអ្នកកំពុងស្ថិតក្នុងស្ថានភាពទាំង ២ ខាងក្រោមនេះអ្នកគួរតែកក់សក់ឱ្យបានញឹកញាប់ដើម្បីកម្ចាត់ជាតិកខ្វក់ចេញពីសក់និងស្បែកក្បាលរបស់អ្នក៖

·   ស្ថានភាពញើស៖ ប្រសិនបើអ្នកធ្វើការបញ្ចេញកម្លាំងខ្លាំងចេញញើសច្រើន ឬអ្នកដែលចូលចិត្តហាត់​ប្រាណ ​គឺត្រូវ​កក់សក់ឱ្យបានរាល់ថ្ងៃ ពីព្រោះញើស​អាច​សាយភាយ​ជាតិ​ខ្លាញ់​ធ្វើ​ឱ្យ​សក់​របស់​អ្នក​មាន​ក្លិន​ស្អុយ និងកើតអង្គែផងដែរ។

·   ភាពកខ្វក់ ឬ ធូលី ៖ ប្រសិនបើការងាររបស់អ្នកពាក់ព័ន្ធនឹងភាពកខ្វក់ ធូលី និងលំអង វាអាចជាប់នៅក្នុងសក់របស់អ្នក ធ្វើឱ្យសក់មើលទៅមិនស្អាត មានសភាពស្អិត ថែមទាំងអាចអាឡែស៊ីស្បែកក្បាលទៀតផង ដូច្នេះអ្នកត្រូវកក់សក់ឱ្យបានរាល់ថ្ងៃ។

វិធីសំខាន់មួយទៀតនោះគឺ សម្រាប់អ្នកដែលមានបញ្ហាជ្រុះសក់ខ្លាំង ពួកគាត់គួរតែប្តូរទម្លាប់ពីការកក់សក់ពេលយប់ឬពេលថ្ងៃ ហើយមកកក់សក់នៅពេលព្រឹកវិញ ១ថ្ងៃ១ដង។ ការកក់សក់នៅពេលព្រឹកគឺវាជួយឱ្យស្បែកក្បាលត្រជាក់ សរសៃឈាមរត់បានល្អ កាត់បន្ថយការជ្រុះសក់ និងឆាប់ដុះកូនសក់មកវិញបានលឿន។

បន្ថែមពៅលើនេះទៀត អ្នកនាង សុខ សោភ័ណ្ឌ ជា Content Creator ដែលផលិតវីដេអូពីជីវិតប្រចាំថ្ងៃ និងមនុស្សស្រីម្នាក់ដែលស្រឡាញ់សរសៃសក់ខ្លាំង បានប្រាប់ថា ប្រសិនជាចង់ឱ្យសក់យើងដុះលូតលាត់បានល្អ គឺយើងត្រូវញ៉ាំផ្លែឈើ និងទឹកឱ្យបានច្រើន។  ចំពោះផ្លែឈើដែលជំនួយដល់សរសៃសក់បានល្អជាងគេបំផុតនោះគឺផ្លែក្រូច រាល់ថ្ងៃអ្នកនាងចូលចិត្តញ៉ាំផ្លែក្រូចណាស់ ពីព្រោះនៅក្នុងផ្លែក្រូចវាសម្បូរទៅដោយវីតាមីន C ជំនួយដល់ការលូតលាស់របស់សក់ និងធ្វើឱ្យអ្នកដែលមានបញ្ហាជ្រុះសក់អាចដុះសក់មកវិញបានលឿន៕

អត្ថបទដោយ៖ មឿន គន្ធា 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
3.7 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.4 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
628 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
345 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia