ជាទូទៅមនុស្សដែលមានសក់ជ្រុះទាំងប្រុសទាំងស្រីតែងតែមានកង្វល់ មិនដឹងត្រូវរកវិធីណាទើបបញ្ឈប់សក់កុំឱ្យជ្រុះបាន រហូតដល់អ្នកខំស្វែងរកទិញសាប៊ូថ្លៃៗមកកក់ នៅតែសក់មិនព្រមឈប់ជ្រុះ។ ថ្ងៃនេះដែរក្រុមការងារយើងនឹងមកប្រាប់ពីរបៀបងាយៗ ចំនួន ៣ របៀប អនុវត្តរាល់ថ្ងៃសក់របស់អ្នកនឹងឈប់ជ្រុះសូម្បីមួយសរសៃ។
១. ឈប់សិតសក់
ស្តាប់មើលទៅដូចជាហូសចិត្តស្មានមិនដល់ ជាពិសេមនុស្សស្រីដែលចូកចិត្តសិតសក់ញឹកញាប់។ ជាការរពិតណាស់ការសិតសក់ញឹកញាប់ពេកបណ្តាលឱ្យសក់ជ្រុះកាន់តែខ្លាំង ជាពិសេសចំពោះអ្នកដែលមានសរសៃសក់ខ្សោយស្រាប់ នៅពេលដែលយើងព្យាយាមសិតវាញឹកញាប់ទៀតគឺវាកាន់តែបន្ថែមឱ្យសក់ជ្រុះកាន់តែខ្លាំងថែមទៀត។
២. ហាមសិតសក់ពេលសក់នៅសើម
នៅពេលដែលសក់យើងទើបតែកក់រួច គល់សក់របស់យើងវាបើកធំ ហើយពេលនោះបើយើងព្យាយាមសក់វាទៀតនោះសក់នឹងជ្រុះមកដោយទៅតាមក្រាស់របស់អ្នកកាន់តែខ្លាំង។
៣. កុំកក់សក់ញឹកពេក
· សក់មានជាតិប្រេង៖ ត្រូវកក់ជារៀងរាល់ថ្ងៃ ដើម្បីការពារការកកើតជាតិកខ្វក់
· សក់ស្ងួត ខូច៖ ត្រូវកក់រៀងរាល់ ៥-៧ ថ្ងៃម្តង ដើម្បីទុកប្រេងធម្មជាតិមួយចំនួននៅលើ ស្បែកក្បាល ។
· សក់ស្តើង សរសៃតូចៗ ៖ ត្រូវកក់ជារៀងរាល់ថ្ងៃ ដើម្បីផ្តល់សំណើមដល់សក់របស់អ្នកឱ្យបានគ្រប់គ្រាន់
· សក់រួញ អង្កាញ់៖ ត្រូវកក់រៀងរាល់ ៤-៥ ថ្ងៃម្តង អាស្រ័យលើដង់ស៊ីតេសក់របស់អ្នក។
· សក់រួញ៖ ត្រូវកក់ម្តងក្នុងមួយសប្តាហ៍សម្រាប់ការលូតលាស់សក់ល្អបំផុត

