កុមារ
ម៉ាក់ប៉ាបើចង់ឃើញកូនខ្ពស់លឿន ឆ្អឹងរឹងមាំ គួរតែឲ្យកូនធ្វើទម្លាប់ទាំង៣នេះ
Ouk Sreynuch
August 15 2023
3.4 K views

ក្មេងឆាប់លូតកម្ពស់ខ្ពស់ស្រឡះគឺជាក្ដីបំណងប្រាថ្នារបស់ប៉ាម៉ាក់គ្រប់រូប ខណៈការដែលធ្វើឲ្យឆ្អឹងក្មេងរឹងមាំ និង​លូត​កម្ពស់ ទាមទារឲ្យកុមារ​ត្រូវ​ទទួល​បាន​ជាតិ​កាល់ស្យូម និង​វីតាមីន D គ្រប់គ្រាន់​ពី​របប​អាហារ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ដើម្បី​កសាង​ឆ្អឹង​ពួកគេ។

ជាក់ស្ដែងយោងតាមការចុះផ្សាយរបស់គេហទំព័រ Vnexpress បានឲ្យដឹងថា កាលណាឆ្អឹងដែលមានសុខភាពល្អគឺជួយកុមារអភិវឌ្ឍកម្ពស់បានល្អលឿនបំផុត។ នេះ​ក៏​ជា​កត្តា​៣ ដែល​ជួយ​កុមារ​ការពារ​ឆ្អឹង​ខ្សោយ​ក្នុង​ពេល​ពេញវ័យ ផ្តល់សារធាតុចិញ្ចឹម និងពង្រឹងឆ្អឹងឲ្យកាន់តែលូតលាស់កាន់តែលឿនដូចខាងក្រោម៖

១. ញ៉ាំអាហារសម្បូរជាតិកាល់ស្យូម៖ កាល់ស្យូមគឺជាសារធាតុចិញ្ចឹមដែលជួយកសាងឆ្អឹង ត្រូវបានរកឃើញនៅក្នុងផលិតផលទឹកដោះគោ សណ្តែក គ្រាប់ធញ្ញជាតិ និងបន្លែស្លឹកបៃតង។ ឪពុកម្តាយត្រូវឲ្យកូនបរិភោគអាហារដែលសម្បូរទៅដោយជាតិកាល់ស្យូម ដើម្បីបង្កើនមីក្រូសារជាតិនេះសម្រាប់កូនៗ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែទៅជួបវេជ្ជបណ្ឌិតចៀសវាងការឲ្យបរិភោគលើសបរិមាណក្នុងខ្លួនណាមួយ។

២. ធ្វើលំហាត់ប្រាណ៖ សាច់ដុំ និងឆ្អឹងកាន់តែរឹងមាំនៅពេលដែលកុមារធ្វើលំហាត់ប្រាណជាទៀងទាត់ដូចជាការដើរ រត់ លោត លោតខ្សែពួរ។ ខណៈលំហាត់ប្រាណលើកទម្ងន់គឺបានបង្កើនផលប៉ះពាល់ដល់ឆ្អឹងក្មេង។ កុមារតូចៗអាចធ្វើសកម្មភាពរាងកាយបានប្រហែល៣០នាទីក្នុង១ថ្ងៃ ឪពុកម្តាយគួរតែលើកទឹកចិត្ត និងហាត់ប្រាណជាមួយកូនៗ ដើម្បីឲ្យពួកគេមានអារម្មណ៍រំភើប និងប្រឹងប្រែងហាត់ប្រាណកាន់តែខ្លាំង។

៣. បន្ថែមវីតាមីន D ៖ កុមារតូចៗត្រូវការវីតាមីន D ៦០០ IU ក្នុង១ថ្ងៃ តាមរយៈ អាហារ អាហារបំប៉ន ស្រូបកម្ដៅព្រះអាទិត្យ ដើម្បីជួយទាះយកជាតិកាល់ស្យូមបានល្អប្រសើរ។ ខណៈវីតាមីន​ D នេះ​មាន​តែ​ក្នុង​អាហារមួយ​ចំនួនដូច​ជា ស៊ុត​លឿង ត្រី​សា​ម៉ុង ត្រី​សា​ឌី​ន ទឹកដោះគោ​។ ម្យ៉ាងទៀតវីតាមីន D ត្រូវបានផលិតដោយធម្មជាតិ នៅពេលដែលស្បែកត្រូវពន្លឺព្រះអាទិត្យឪពុកម្តាយ​ត្រូវ​ឲ្យ​កូន​ហាលថ្ងៃ​នៅ​ព្រឹក​ព្រលឹម​រហូតដល់៣០នាទី​ដែលក្មេងអាយុក្រោម៦ឆ្នាំ មិនគួរប្រើឡេការពារកម្តៅថ្ងៃទេ ៕

អត្ថបទដោយ៖ ស្រីណុច

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

អត្ថបទទាក់ទង

#កុមារ

កូនញ៉ាំផ្លែឈើ ៥នេះជួយអភិវឌ្ឍខួរក្បាលកូនឆ្លាត ពូកែចងចាំ
Tror Sopheap
December 15 2025
870 views

#កុមារ

គ្រួសារដែលមានគុណសម្បត្តិ 3នេះ កូនៗនឹងធំឡើងក្លាយជាមនុស្សជោគជ័យ ជាសសរទ្រូងប្រទេសជាតិ
Pov Saru
December 15 2025
374 views

#កុមារ

កូនឆ្លាត! ៥ទម្លាប់ពេលព្រឹកនេះ ល្អសម្រាប់ខួរក្បាលកុមារ រៀនឆាប់ចូល ឆាប់ចេះណាស់
Tror Sopheap
December 14 2025
956 views

#កុមារ

ឪពុកម្តាយប្រយ័ត្ន! នេះជាផលវិបាកសង្រ្គា//.មធ្វើឱ្យកុមារមានរបួ./សផ្លូវចិត្ត និងសុខភាព
Tror Sopheap
December 13 2025
134 views

#កុមារ

ឪពុកម្តាយប្រយ័ត្នផង! នេះជាសញ្ញាធ្លាក់/.ទឹកចិត្តកុមារសម័យសង្រ្គា.//ម
Tror Sopheap
December 9 2025
1.2 K views

#កុមារ

ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ
Tror Sopheap
December 7 2025
1.1 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
11.3 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
9 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6.9 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
6.6 K views

#ជំងឺ

បុរសៗ កុំនាំឱ្យស្វិតខួរក្បាល និងស្វិតអាប្អូនតូចលឿន ឈប់ធ្វើរឿង ១នេះទៅ
Tror Sopheap
December 15 2025
5.3 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
4.9 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia