សម្រស់
បញ្ឈប់ភ្លាម! អ្នកទម្លាប់ចូលគេងទាំងសក់សើម ប្រឈមកើតជំងឺផ្សិតក្បាល១នេះធ្ងន់ធ្ងរ
Mourn Kunthea
August 15 2022
999 views

ជឿថាមនុស្សមួយចំនួនមានទម្លាប់ចូលចិត្តកក់សក់នៅពេលយប់ ពីព្រោះជាពេលដែលពួកគេសម្រាកពីការងារ ហើយការកក់សក់នៅពេលយប់គឺធ្វើឱ្យមានអារម្មណ៍ត្រជាក់ខួរក្បាល និងស្រស់ស្រាយ។ ជាការពិតណាស់ ការកក់សក់ពេលយប់គឺមិនបង្កជាបញ្ហានោះទេ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺថា អ្នកកក់សក់ពេលយប់ ហើយចូលគេងមិនបានផ្លុំសក់ឱ្យស្ងួត ចូលគេងទាំងសក់និងស្បែកក្បាលនៅសើម ទម្លាប់ទាំងនេះគឺគ្រោះថ្នាក់ខ្លាំងណាស់ដល់ស្បែកក្បាល។

យោងតាមការណែនាំពីគេហទំព័រ healthline បានឱ្យដឹងថា នៅពេលអ្នកកក់សក់ម្តងៗ គឺធ្វើឱ្យរន្ធញើសនៅតាមសរសៃសក់របស់អ្នកបើក ហើយបញ្ចេញកម្តៅពីក្នុងស្បែកក្បាលឱ្យចេញមកក្រៅ។ អំឡុងពេលដែលកម្តៅកំពុងតែបញ្ចេញមកខាងក្រៅ ហើយសក់និងស្បែកក្បាលទៅសើម តែអ្នកបែរជាទៅគេងនោះ វាធ្វើឱ្យស្ទះរន្ធញើស កម្តៅចេញមិនអស់ បង្កឱ្យស្បែកក្បាលងាយប្រឈមនឹងការកើតអង្គែ ហើយវិវិត្តទៅជាកើតជំងឺផ្សិតស្បែកក្បាល

ជំងឺផ្សិតស្បែកក្បាល មួយប្រភេទឈ្មោះថា Malassezia វាបង្កឡើងដោយអង្គែរ ការរលាក និងមេរោគដែលទុំជាប់ជាមួយស្រោមខ្នើយដែលយើងកើយ។ ស្រោមខ្នើយឬខ្នើយដែលអ្នកកើយរាល់ថ្ងៃប្រសិនជាអ្នកមិនបានសម្អាតវាឱ្យស្អាតទេនោះគឺប្រភេទមេរោគផ្សិត និងប៉ារ៉ាស៊ីត វានៅទុំជាប់នៅទីនោះ ហើយនៅពេលដែលអ្នកគេងទៅលើខ្នើយទាំងស្បែកក្បាលឬសក់នៅសើមនោះ មេរោគផ្សិតដែលទុំជាប់នៅលើខ្នើយនិងឆ្លងចូលមកស្បែកក្បាលយើងមិនខាន។

ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងថា ការថែរក្សាស្បែកក្បាលនិងសរសៃសក់ គឺអ្នកមិនត្រឹមតែជ្រើសសាប៊ូកក់សក់ល្អៗមកកក់តែមួយមុខគ្រប់នោះទេ។ អ្នកត្រូវសម្អាតស្រោមខ្នើយ និងកន្លែងគេងរបស់អ្នកឱ្យបានស្អាត កុំឱ្យមានមេរោគ និងប៉ារ៉ាស៊ីតនៅទុំជាប់។ ស្រោមខ្នើយកើយ និងកម្រាលពូកជាដើម អ្នកត្រូវបោកសម្អាតយ៉ាងហោចណាស់ ២ដងក្នុង១សប្តាហ៍។

បន្ថែមពីលើនេះទៀត ការគេងទាំងសក់នៅសើម មិនត្រឹមតែធ្វើឱ្យស្បែកក្បាលរបស់អ្នកកើតជំងឺផ្សិតនោះទេ វាថែមទាំងធ្វើអ្នកឈឺ ផ្តាសាយញឹកញាប់ ធ្វើឱ្យសក់បែកចុង ទោះអ្នកខំសក់សាប៊ូល្អយ៉ាងណា ក៏មិនអាចព្យាបាលបានដែរ។ ដូច្នេះប្រសិនជាអ្នកកំពុងតែមានទម្លាប់ចូលគេងទាំងសក់នៅសើម សូមអ្នកប្រញាប់បញ្ឈប់ទម្លាប់នេះភ្លាម ពីព្រោះវាគ្រោះថ្នាក់ណាស់សម្រាប់ស្បែកក្បាល ហើយបើករណីអ្នកមានអង្គែរនៅលើស្បែកក្បាលក្រាស់ កក់សាប៊ូអ្វីក៏មិនបាត់អ្នកគួរទៅពិភាក្សា​ជាមួយគ្រូពេទ្យសើរស្បែកឱ្យបានឆាប់ ដើម្បីទប់ស្កាត់កុំឱ្យអង្គែរនោះវិវត្តទៅជាផ្សិត៕

អត្ថបទដោយ៖ មឿន គន្ធា


 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.5 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.5 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views
អត្ថបទថ្មីៗ
#អត្ថបទ PRFebruary 11 2025
៣វិធីជួយបង្កើតការចងចាំរបស់កូន ធ្វើឱ្យកូនរៀនឆ្លាត IQខ្ពស់ មិនខ្លាចសាលា ហើយចង់រៀន
#អាហារFebruary 11 2025
បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
#អត្ថបទ PRFebruary 11 2025
របៀបផឹកទឹកដោះគោ ជ្រើសទឹកដោះគោ ផឹកឱ្យត្រូវជាមួយបញ្ហា
#អាហារFebruary 10 2025
ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
#ព័ត៌មានFebruary 10 2025
ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
#អាហារFebruary 9 2025
ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia