ចិត្តសាស្ត្រ
អ្នកជំនាញប្រាប់ប្រភេទអាហារញ៉ាំបំបាត់ស្ត្រេស បំបាត់បញ្ហាផ្លូវចិត្ត បើអ្នកកំពុងស្មុគស្មាញ
MC LyHouy
November 14 2022
896 views

ស្ត្រេស មិនសប្បាយចិត្ត ជួបវិបត្តិផ្លូវចិត្ត គ្មាននរណាអាចគេចផុតពីអារម្មណ៍ និងស្ថានភាពផ្លូវចិត្តទាំងនេះទេ ប្រសិនបើនៅមានជីវិតរស់នៅក្នុងពិភពលោកមួយនេះ។ វិបត្តិផ្លូវចិត្ត ប៉ះទង្គិចផ្លូវអារម្មណ៍ នរណាក៏ជួបដែរប៉ុន្តែអ្វីដែលអ្នកអាចធ្វើបាន គឺមិនមែនរត់គេចចេញពីអារម្មណ៍ទាំងនេះទេ ប៉ុន្តែអ្នកត្រូវចេះគ្រប់គ្រងវា ដោយកុំបណ្តោយឱ្យវាប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកឱ្យសោះ។ មួយក្នុងចំណោមវិធីជាច្រើនដើម្បីកម្ចាត់អារម្មណ៍មិនល្អ បញ្ហាផ្លូវចិត្តនានា គឺការជ្រើសរើសអាហារញ៉ាំត្រឹមត្រូវ។ អ្នកជំនាញបានណែនាំអាហារមួយចំនួនដូចខាងក្រោម ដែលអ្នកគួរតែញ៉ាំដើម្បីកាត់បន្ថយបញ្ហាផ្លូវចិត្ត និងជំងឺថប់អារម្មណ៍ផ្សេងៗ។

បើយោងតាមអ្នកជំនាញផ្នែកអាហារ Courtney Barth ដែលបានសិក្សាចុះផ្សាយនៅក្នុងគ្លីនិក Cleveland បានឱ្យដឹងថា អាហារមានទំនាក់ទំនងយ៉ាងល្អក្នុងការជួយកាត់បន្ថយអ័រម៉ូនCortisol ដែលជាអ័រម៉ូនបញ្ចេញមកពេលស្ត្រេស និងតានតឹងផ្លូវចិត្ត។ នៅពេលដែលអ្នកស្ត្រេសក្នុងរយៈពេលខ្លី អ័រម៉ូនCortisolនឹងបញ្ចេញមកដើម្បីរក្សាឱ្យអ្នកមានតុល្យភាព ផ្ទុយទៅវិញបើអ្នកស្ត្រេសរយៈពេលយូរអ័រម៉ូនCortisol ក៏ក្លាយជាតួអាក្រក់ភ្លាម ពោលគឺវាអាចធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ និងប៉ះពាល់ដល់ផ្នែកជាច្រើនទៀត។ ហេតុនេះហើយ Courtney Barth ពន្យល់ថាវាគឺជារឿងចាំបាច់ណាស់ ដែលអ្នកត្រូវគ្រប់គ្រងអ័រម៉ូនCortisolឱ្យមានតុល្យភាព។

អ្នកជំនាញផ្នែកអាហារ Courtney Barth ក៏បានឱ្យដឹងពីអាហារមួយចំនួន ដែលអាចជួយកាត់បន្ថយកម្រិតអ័រម៉ូនCortisolបាន រួមមានដូចខាងក្រោម។

·     អាហារសម្បូរវីតាមីនប៊ី៖ គ្រាប់ធញ្ញជាតិ និងប្រភេទសាច់សត្វមួយចំនួន សម្បូរវីតាមីនB ច្រើនណាស់ ជាពិសេសវីតាមីនB12 ដែលអាចជួយដល់ការរំលាយរបស់អ័រម៉ូនcortisol។ ពពួកនេះមាននៅក្នុង សាច់គោ, សាច់មាន់, គ្រាប់ធញ្ញជាតិ, ស៊ុត និងគ្រឿងក្នុងសត្វជាច្រើនទៀត។

·     អាហារសម្បូរអាស៊ីតខ្លាញ់អូមេហ្កា៣៖ ពពួកអាហារទាំងនេះអាចកាត់បន្ថយការរលាកបានល្អណាស់។ អ្នកជំនាញផ្នែកអាហារ Courtney Barth មានប្រសាសន៍ថាភាគច្រើននៃអូមេហ្កា៣នេះ គឺរកបាននៅក្នុងខ្លាញ់ត្រី ប៉ុន្តែវាក៏មាននៅសាច់សត្វផ្សេងៗទៀតដែរ។ ពោលគឺ នៅក្នុងផ្លែប័រ, គ្រាប់ឈៀរ, ត្រីសមុទ្រ, ប្រេងអូលីវ, អយស្ទ័រ, ត្រីសាលម៉ុន, ត្រីសាលឌីន, ត្រីធូណា និងគ្រាប់ធញ្ញជាតិផ្សេងៗទៀតផងដែរ។

បន្ថែមពីនេះអ្នកអាចញ៉ាំអាហារដែលសម្បូរប្រូតេអ៊ីនខ្ពស់, អាហារជំនួយដល់ការរំលាយអាហារ និងពពួកអាហារដែលសម្បូរជាតិម៉ាញ៉េស្យូម។ កាន់តែមិនអាចរំលងបានទៀតនោះ អ្នកមិនត្រូវញ៉ាំអាហារដូចជា ជាតិកាហ្វេអ៊ីន, ជាតិអាល់កុល, អាហារមានជាតិស្ករខ្ពស់ និងសូដា នៅពេលដែលផ្លូវចិត្តអ្នកកំពុងស្ត្រេស កំពុងធុញថប់ ឬមានបញ្ហាផ្សេងៗទៀតនោះទេ៕

អត្ថបទដោយ៖ កញ្ញា លីហួយ


MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

សម្រាកខ្លះ! បុរសស្រ្ដី ធ្វើរឿងលើគ្រែលើសចំនួននេះ មានបញ្ហាធំហើយ
Tror Sopheap
January 19 2026
1.3 K views

#ចិត្តសាស្ត្រ

គេងមិនលក់ គិតច្រើន! វេជ្ជ. ប្រាប់ថា ធ្វើរឿង ១នេះ បាត់ស្រ្តេស អារម្មណ៍ស្ងប់ ឆាប់គេង
Tror Sopheap
January 19 2026
378 views

#ចិត្តសាស្ត្រ

ឡូយណាស់! ១០គំនិតមាស នាំឱ្យអ្នករកស៊ី ធ្វើការកើនថាមពលផ្លូវចិត្ត ចំណូលកើន
Tror Sopheap
January 13 2026
177 views

#ចិត្តសាស្ត្រ

លោក គីម វូឈុង៖ នេះជាក្បួនថែសុខភាព ធ្វើការឱ្យរីករាយ យុវជនខ្មែរគួររៀនតាម
Tror Sopheap
January 11 2026
333 views

#ចិត្តសាស្ត្រ

ព្រះភិក្ខុជិរប្បញ្ញោ គូ សុភាព បានសម្តែងថា ច្រវាក់ទាំង២ ទាញចិត្តមិនឱ្យដើរទៅមុខទេ
Tror Sopheap
January 8 2026
825 views

#ចិត្តសាស្ត្រ

បណ្ឌិត ចូសេហ្វ ថា៖ ទោះបីជីវិតសម្បូរក្តីទុក្ខព្រួយណាស់ នេះជាមន្តគាថាប្តូរទុក្ខ
Tror Sopheap
January 7 2026
132 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
5.6 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views

#ជំងឺ

ប្រយ័ត្នតិចផង! ៦រោគសញ្ញាបញ្ជាក់ថា អ្នកមានជំងឺមហារីកច្រមុះ
Tror Sopheap
January 6 2026
4.2 K views

#កីឡា

ហូបអាហារបែបនេះ ធ្វើឱ្យហាត់ប្រាណបានយូរ ហើយឆាប់ស្រកគីឡីលឿន
Tror Sopheap
January 5 2026
2.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views
អត្ថបទថ្មីៗ
#អាហារJanuary 19 2026
ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
#កុមារJanuary 19 2026
ចង់ឱ្យកូនមានខួរក្បាលពូកែចាំ និងឆ្លាតវៃ ឪពុកម្តាយគួរទម្លាប់កូនញ៉ាំអាហារទាំង ៣នេះ
#កុមារJanuary 19 2026
តិចស្តាយក្រោយ! កូនដុះដុំសាច់ខួរក្បាល និងគាំងភាសារទំនាក់ទំនងជាមួយឪពុកម្តាយ ព្រោះរឿង ១នេះ
#អាហារJanuary 19 2026
បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
#ចិត្តសាស្ត្រJanuary 19 2026
សម្រាកខ្លះ! បុរសស្រ្ដី ធ្វើរឿងលើគ្រែលើសចំនួននេះ មានបញ្ហាធំហើយ
#ចិត្តសាស្ត្រJanuary 19 2026
គេងមិនលក់ គិតច្រើន! វេជ្ជ. ប្រាប់ថា ធ្វើរឿង ១នេះ បាត់ស្រ្តេស អារម្មណ៍ស្ងប់ ឆាប់គេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia