អាហារ
ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
Tror Sopheap
January 19 2026
1.4 K views

ពេលព្រឹកជារឿងសំខាន់ណាស់។ បើអ្នកហូបអាហារមិនល្អទេ កាន់តែប៉ះពាល់ដល់ខួរក្បាលលើសដើម។ ព្រោះខួរក្បាលជាសរីររាង្គមួយដែលមានមុខងារច្រើនណាស់ ក្នុងរាងកាយរបស់មនុស្សយើង។ ការមើលថែរក្សាសុខភាពខួរក្បាលល្អ អាចជួយកាត់បន្ថយអាការភ្លេចភ្លាំង ជួយឱ្យអ្នកគិតរហ័សរហួន បង្កើនការចងចាំខ្ពស់។ ពេលព្រឹក! ញ៉ាំអាហារ២មុខនេះ ខួរក្បាលកាន់តែស្រឡះ គិតអ្វីក៏ចេញដែរ៖

១. កាហ្វេមានឥទ្ធិពលដាស់ថាមពលខួរក្បាលបានល្អ។ យោងតាមប្រភព Health Shots អ្នកជំនាញផ្នែកកាយសម្បទា និងអាហារូបត្ថម្ភ លោក Rohit Shelatkar បានលើកឡើងថា ផឹកកាហ្វេពេលព្រឹកមានប្រយោជន៍ច្រើនសម្រាប់សុខភាពក៏ដូចជាមានប្រយោជន៍សម្រាប់សរីរាង្គរបស់ខួរក្បាលដូចគ្នា។ ដូច្នេះហើយប្រសិនណាអ្នកភ្ញាក់ពីគេងព្រឹកឡើងមក មានអារម្មណ៍ថា ដូចជាមិនស្រឡះខួរក្បាលសោះ រាងស្ពឹកៗ ស្ទក់ៗ មិនដំណើរការ អ្នកអាចផឹកកាហ្វេនៅពេលព្រឹកបាន។ ក៏ប៉ុន្ដែសម្រាប់អ្នកមានជំងឺប្រចាំកាយ មានដូចជា ជំងឺបេះដូង ក្រពះពោះវៀនជាដើម ការផឹកកាហ្វេអាចមានបញ្ហាដល់សុខភាព អាស្រ័យហេតុនេះហើយ មុនផឹកគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុនសិន ឬក៏អ្នកគួរតែដឹងពីស្ថានភាពជំងឺរបស់អ្នកដូចគ្នា ថាអ្នកអាចផឹកកាហ្វេបានឬអត់។

២. ផឹកម៉ាឆាពេលព្រឹកថែខួរក្បាលបានល្អ។ ពីព្រោះភេសជ្ជៈ Matcha មានផ្ទុកជាតិកាហ្វេអ៊ីន និងអាស៊ីតអាមីណូ theanine ដែលជួយបង្កើនការចងចាំ ដាស់ស្មារតីផ្តោតអារម្មណ៍បានល្អក្នុងការងារ។ ចំពោះសមាសធាតុ theanine នៅក្នុងភេសជ្ជៈម៉ាឆាមានឥទ្ធិពលដល់ការពារប្រព័ន្ធប្រសាទខួរក្បាល ជួយគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភកុំឱ្យប៉ះពាល់ដល់ស្បែករបស់អ្នកឆាប់ចាស់។ ភេសជ្ជៈនេរួមបញ្ចូលគ្នាអាស៊ីតអាមីណូ និងសារធាតុ arginine ជាសារធាតុបញ្ជូនសរសៃប្រសាទមួយចំនួននៅក្នុងខួរក្បាលដូចជា serotonin, gamma-aminobutyric acid (GABA) បង្កើតអារម្មណ៍ឱ្យសម្រាកដោយចិត្តស្ងប់។

ដូច្នេះហើយ! ពេលព្រឹកអ្នកគួរផឹកកាហ្វេ និងម៉ាឆា ល្អដល់ខួរក្បាលណាស់។ ក្រៅពីនេះ អ្នកគួរបន្ថែមទម្លាប់ដូចជាក្រោកពីគេងផឹកទឹកមួយ។ មានការធ្វើហាត់ប្រាណ ២០នាទី ដើម្បីដាស់ខួរក្បាលឱ្យស្វាងពីគេង និងអានសៀវភៅ ៣០នាទីទៀតនោះ ខួរក្បាលអ្នកគិតកាន់តែរហ័សណាស់៕ អត្ថបទដោយ៖​ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3127

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
3.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
3.4 K views

#ព័ត៌មាន

ហាមលក់ខុសតម្លៃនេះ! ក្រសួងពាណិជ្ជកម្មបង្ហាញតម្លៃប្រេងសាំងថ្មី ត្រូវលក់ចាប់ពីថ្ងៃទី១១-១៣ខែមីនា
Tror Sopheap
March 10 2026
2.2 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
Tror Sopheap
March 4 2026
2.2 K views

#ជំងឺ

នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ
Tror Sopheap
March 3 2026
2.1 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
2 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia