សហគ្រិន និងយុវជនខ្មែរគួររៀនសូត្រតាមលោក គីម វូឈុង ជាមនុស្សដែលមានសុខភាពរឹងមាំ និងមានក្បួនរីករាយក្នុងកិច្ចការងារឱ្យមានលទ្ធផលអស្ចារ្យដូចលោកជាម្ចាស់ក្រុមហ៊ុនជាច្រើន។ ថ្ងៃនេះ យើងមកដឹងពីក្បួនថែសុខភាពពីសហគ្រិនដ៏ឆ្នើមរបស់កូរ៉េខាងត្បូងលោក គីម វូឈុង មានចំណុច ០៣ ចំណុចនេះដូចខាងក្រោម៖
១. របបអាហារឱ្យសុខភាពរឹងមាំ៖ អ្នករកស៊ីសំខាន់ការថែរក្សាសុខភាពមាំទាំ ពីព្រោះថា កិច្ចការមានលទ្ធផលល្អ អ្នកត្រូវមានសុខភាពរឹងមាំ។ ពេលអ្នកធ្លាក់ខ្លួនឈឺ តើអ្នកមានអារម្មណ៍ផ្តោតកិច្ចការដែរឬ? ដូចលោកគីម វូឈុងបាននិយាយថា ការថែសុខភាពឱ្យរឹងមាំ អ្នកត្រូវការហូបអាហារឱ្យច្រើនមុខ តែឱ្យគ្រប់គ្រាន់បានហើយ។ ហើយអាហារ ដែលមានរសជាតិឆ្ងាញ់សម្រាប់បំប៉នរាងកាយ។” អាហាររបស់គាត់ចម្លែក គឺគាត់ហូបអាហារច្រើនតាមទម្លាប់ជនជាតិនីមួយៗ។ ពីព្រោះថា គាត់ជាអ្នករកស៊ីត្រូវមានទំនាក់ទំនង និងដើរជុំវិញពិភពលោក។ គាត់បន្តថា “ការថែរក្សាសុខភាពល្អ មិនមែនស្ថិតលើរបបអាហារតែមួយនោះទេ គឺស្ថិតនៅទម្លាប់ល្អប្រចាំថ្ងៃផងដែរ។” បើអ្នកចង់ក្លាយជាសហគ្រិនឆ្នើម អ្នកត្រូវមានសុខភាពរឹងមាំ និងគំនិតច្នែប្រឌិត ទោះបីមានបញ្ហាក៏ដោយ។
២. កិច្ចការងារជាលំហាត់ប្រាណ៖ លោកគីម វូឈុង ជាមនុស្សស្រឡាញ់កិច្ចការជាខ្លាំង។ គាត់គ្មានពេលសម្រាកទេ រាងកាយរបស់គាត់មានចលនាដូចអ្នកហាត់ប្រាណដែរ។ មានគេសួរលោកថា អ្វីជាអាថ៌កំបាំងធ្វើឱ្យសុខភាពល្អ? គាត់បានឆ្លើយថា ខ្ញុំមានសុខភាពល្អ ខ្ញុំចូលអាហារល្អៗ និងរាងកាយរបស់ខ្ញុំមានចលនារហូត ទោះបីមានមនុស្សគិតថា ខ្ញុំឆ្កួតនឹងការងារ តែខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំខ្លាំងណាស់។” សម្តីលោកគីម វូឈុងដូចទស្សនៈ លោកវេជ្ជបណ្ឌិត Hinohara បាននិយាយថា “ អ្នកមិនចាំបាច់ចូលនិវត្តន៍ទេ អ្នកធ្វើអ្វី ដែលអ្នកស្រឡាញ់ ទោះបីអ្នកអាយុ៦៥ ឆ្នាំហើយក៏ដោយ អ្នកត្រូវធ្វើវាបន្តទៀត។” អ្នកមានរាងកាយធាត់ ពិបាកធ្វើការ និងប្រឈមមុននឹងជំងឺច្រើន ហើយលោកគីម វូឈុងនិយាយថា “សហគ្រិនមិនត្រូវមានមាឌធាត់នោះទេ។”
៣. របៀបឱ្យអារម្មណ៍រីករាយ៖ ការក្លាយជាសហគ្រិនមិនមែនជារឿងងាយស្រួលនោះទេ អ្នកត្រូវមានចិត្តរឹងមាំ ដើម្បីតស៊ូការបរាជ័យ និងឧបសគ្គផ្សេងៗ ផងដែរ។ ហើយអ្វីដែលពិសេស សហគ្រិនជោគជ័យត្រូវមានក្នុងចិក្ចការងារនោះ គឺអារម្មណ៍រីករាយនឹងការងារ។ លោកគីម វូឈុងបាននិយាយថា “ការមានសុខភាពផ្លូវចិត្តរឹងមាំ មានសារៈសំខាន់ជាងទ្រព្យសម្បត្តិទៅទៀត។” លោកចង់បញ្ជាក់ថា បើផ្លូវចិត្តខ្សោយ វានឹងមានផលប៉ះពាល់កិច្ចការងារ និងការរស់នៅក្នុងគ្រួសារផងដែរ។ អ្វីដែលធ្វើឱ្យលោកមានសុភមង្គល គឺគាត់មានអារម្មណ៍រីករាយនឹងការប្រឹងប្រែងទៅលើការងាររបស់គាត់។ លោកបាននិយាយថា “ការមានសុខភាពល្អ អ្នកត្រូវមានទាំងរាងកាយរឹងមាំ ទាំងគំនិតប្រាជ្ញា និងរួមទាំងអារម្មណ៍រីករាយផងដែរ។” ហើយមានពាក្យសម្តីមួយដ៏មានអត្ថន័យរបស់លោកគីម គឺថា “អ្នកមិនអាចបរាជ័យទេ បើអ្នកដាក់ខ្លួនចូលនឹងការងារឱ្យមានអារម្មណ៍រីករាយបំផុតនោះ៕ អត្ថបទដោយ៖ ទ្រ សុភាព
