កុមារ
ប្រភេទអាហារអ្វីខ្លះ ជម្រុញការឡើងគីឡូលើទារកនិងកុមារ
Vuthea Morn
April 19 2024
424 views

លោកប៉ាអ្នកម៉ាក់ភាគច្រើនតែងតែបារម្ភកូនៗឡើងគីឡូមិនបានសមស្រប។ ពិតណាស់! ទារកទើបកើតអាចស្រកគីឡូ 3–7% (ឫអាចរហូតដល់ 10%)​ នៃទម្ងន់សរុបពេលកើត ក្នុងរយៈពេលពីរទៅបីថ្ងៃដំបូង។ ទារកនឹងចាប់ផ្ដើមឡើងគីឡូមកវិញ នៅអំឡុង២សប្ដាហ៍ដំបូងក្រោយកើត។ ជាមធ្យម ការឡើងគីឡូរបស់ទារក៖

 ·5ថ្ងៃ ដល់ ​4ខែ ឡើង 1.7 ខាំ ជារៀងរាល់សប្ដាហ៍

·4ខែ ដល់ ​6ខែ ឡើង 1.1-1.5 ខាំ ជារៀងរាល់សប្ដាហ៍

·6ខែ ដល់ ​12ខែ ឡើង 0.5-1.1 ខាំ ជារៀងរាល់សប្ដាហ៍

 ឫ នៅអាយុ៤ ទៅ ៦ខែ ទារកឡើងគីឡូគុណនឹង២ដងនៃទម្ងន់ពេលកើត និងអាយុមួយឆ្នាំក្មេងអាចនឹងឡើងទម្ងន់៣ដងគុណនឹងទម្ងន់ពេលកើត។

 សូមចងចាំថា ការលូតលាស់របស់ទារកនិងកុមារមិនដូចគ្នាទេ ទារកដែលមានសុខភាពល្អអាចមានការឡើងគីឡូខុសៗគ្នាអាស្រ័យលើ ទម្ងន់ពេលកើត លក្ខខណ្ឌនៃការលូតលាស់ និងកត្តាផ្សេងៗទៀត។

ខាងក្រោមនេះជាប្រភេទអាហារដែលជម្រុញការឡើងគីឡូលើទារក និងកុមារ ៖

ផ្ដល់ទឹកដោះម្ដាយ ឫ រូបមន្តទឹកដោះគោម្សៅឱ្យបានគ្រប់គ្រាន់

យើងអាចដឹងទារកបៅទឹកដោះម្ដាយឆ្អែតតាមរយៈ៖

·ទារកបៅញឹកញាប់ ចន្លោះ 8 ទៅ 12 ដង ក្នុងមួយថ្ងៃ

·រីករាយក្រោយបៅ និងអាចប្រលែងក្បាលដោះបានដោយខ្លួនឯង

·មានថាមពលគ្រប់គ្រាន់

·លាមកព៌ណលឿង មានសណ្ឋានទន់ៗ និងគ្រាប់ៗ

ចំពោះក្មេងបៅទឹកដោះគោ៖

·លាយឱ្យបានត្រឹមត្រូវ និងឱ្យញ៉ាំឱ្យគ្រប់គ្រាន់ទៅតាមការណែនាំលើសម្បកកំប៉ុង

·មិនត្រូវផ្ដល់ទឹក ឫ អ្វីផ្សេងចំពោះទារកក្រោម៦ខែ

ទារកអាយុ៦ខែឡើង សូមផ្ដល់អាហារបន្ថែម (Complementary food) និងបន្តបំបៅទឹកដោះជូនគាត់៖

·អាហារបន្ថែមសំដៅជាចម្បងលើបបរខាប់គ្រប់គ្រឿង ហើយវាក៏អាចជា បន្លែ ឫ ផ្លែឈើដែលយើងកិនរួច​ ឫ បបរកំប៉ុង ជាដើម

·អាហារបន្ថែមគួរតែជាអាហារចម្រុះមុខដែលស្ថិតនៅក្នុងអាហារទាំងបីក្រុមដូចជា ទីមួយអាហារថាមពល ដែលជួយឱ្យទារកនិងកុមារមានថាមពលនិងមានដូចជា បបរ បាយ​ ដំឡូង ប្រេងឆា។ ទីពីរគឺអាហារសាងសង់ដែលមានដូចជា ត្រី សាច់ ស៊ុត ថ្លើម សណ្ដែកសៀង តៅហ៊ូរ -ល- ដែលជួយឱ្យរាងកាយកុមារលូតលាស់ និងរឹងមាំ។ ចុងក្រោយគឺអាហារការពារដែលមានដូចជា បន្លែ ផ្លែឈើ ដែលវាដំណើរការជាមួយអាហារថាមពល និងអាហារសាងសង់ ជួយឱ្យក្មេងលូតលាស់ រឹងមាំ និងការពារក្មេងពីជំងឺផ្សេងៗ។ 

ទឹកដោះគោ NutriGold ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់កូនលោកអ្នក ព្រោះNutriGold មានប្រភពផលិតនៅប្រទេសហូល្លង់ក្នុងទ្វីបអ៊ឺរ៉ុបសុទ្ធ 100% ដោយក្រុមហ៊ុនល្បីល្បាញខាងផ្នែកអាហារូបត្ថម្ភគឺក្រុមហ៊ុន Ausnutria ដែលជាក្រុមហ៊ុនមានបទពិសោធន៍ជាង១០០ឆ្នាំលើការផលិតទឹកដោះគោ។  ឆ្លើយតបនឹងតម្រូវការលូតលាស់របស់កុមារ NutriGold ផ្ដល់នូវជីវជាតិសំខាន់ៗដូចជា៖

•ជាតិ DHA ខ្ពស់លើសពី 100mg/100g, Omega3 & 6, Taurine & Choline ដែលជួយដល់ការអភិវឌ្ឍន៍ខួរក្បាលនិងភ្នែកបានល្អប្រសើរ

•ជាតិ 5 Nucleotides, Selenium, Vitamin C និងជាតិសង្ក័សី (Zinc) ដែលជម្រុញប្រព័ន្ធការពាររាងកាយឱ្យរឹងមាំ ជួយឱ្យកុមារមានសុខភាពល្អ មិនងាយឈឺ

•Prebiotics 2 ប្រភេទគឺ FOS និង GOS ដែលជម្រុញមុខងារក្រពះពោះវៀនឱ្យដំណើរការបានល្អ និងជួយឱ្យកុមារបន្ទោរបង់ស្រួល

•ជាតិកាល់ស្យូមខ្ពស់, Vitamin D និងផូស័្វរ (Phosphorus) ជួយឱ្យឆ្អឹង និងធ្មេញរឹងមាំ

•ជីវជាតិលើស 30 មុខជួយដល់ការលូតលាស់សព្វសារពាង្គកាយ។

ដើម្បីស្វែងយល់បន្ថែមពីទឹកដោះគោ NutriGold សូមចូលទៅកាន់៖ https://nutrigoldcam.com/km/


Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1452

អត្ថបទទាក់ទង

#កុមារ

នេះជាអាថ៌កំបាំងចិញ្ចឹមកូនឱ្យវៃឆ្លាត ចេះពឹងលើខ្លួនឯង ទៅអនាគតឪពុកម្តាយមិនឈឺក្បាលទេ
Tror Sopheap
September 13 2024
169 views

#កុមារ

អាថ៌កំបាំង ៣នេះចិញ្ចឹមកូនប្រកបភាពវៃឆ្លាត មានសុខភាពល្អ និងមានវិន័យក្នុងងខ្លួនពីក្មេង
Tror Sopheap
August 9 2024
1 K views

#កុមារ

អាយុ៣ឆ្នាំ អាចរកចំណូលពីយូធូបចន្លោះ២លានដុល្លារ/ឆ្នាំ ពីជំនាញ១នេះ
Mourn Kunthea
August 7 2024
530 views

#កុមារ

ឪពុកម្ដាយគួរដឹង! វិធីជួយឱ្យខួរក្បាលកូនខ្លាំង មានការចងចាំល្អ
Senghong Kong
August 2 2024
926 views

#កុមារ

រវាងស៊ុតមាន់ ស៊ុតក្ងាន និងទឹកត្រចៀកកាំ មួយណាដែលម៉ាក់ៗគួរញ៉ាំឱ្យបានច្រើនពេលពពោះ
Mourn Kunthea
July 30 2024
1.5 K views

#កុមារ

អាហារ៤ប្រភេទ ម៉ាក់ៗញ៉ាំគ្រប់ ជួយបណ្តុះសក់កូនណែនក្បាល សក់ត្រង់ស្អាត តាំងពីក្នុងផ្ទៃម្តាយ
Mourn Kunthea
July 25 2024
2.2 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 4 2024
ទម្លាប់គិត ២បែបនេះ ជួយអ្នកបន្ធូរអារម្មណ៍ចេញពីស្រ្តេស ភាពតានតឹង និងការបាក់ទឹកចិត្ត
#កីឡាOctober 4 2024
គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
#ចិត្តសាស្ត្រOctober 4 2024
អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
#អាហារSeptember 30 2024
ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
#ចិត្តសាស្ត្រSeptember 30 2024
ពេលអ្នកមានទឹកចិត្តខ្លាំងក្លាបែបនេះ អ្នកលែងខ្ចិល អនាគតរបស់អ្នកលែងលំបាកវេទនាហើយ
#ចិត្តសាស្ត្រSeptember 30 2024
១ស្នៀតជួយរំដោះទុក្ខលំបាកចេញពីចិត្ត បណ្តុះចិត្តរបស់អ្នកឱ្យតាន់ ឱ្យមានក្តីសុខ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia