កុមារ
ឪពុកម្ដាយគួរដឹង! វិធីជួយឱ្យខួរក្បាលកូនខ្លាំង មានការចងចាំល្អ
Senghong Kong
August 2 2024
3.1 K views

ការចងចាំគឺជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សា ទាំងក្នុងថ្នាក់រៀន និងក្រៅថ្នាក់។ ការ​មាន​ការ​ចងចាំ​ល្អ​អាច​ជួយ​កូន​របស់​អ្នក​ធ្វើ​បាន​ល្អ​នៅ​សាលា ធ្វើ​តេស្ត​បាន​ល្អ និង​សម្រេច​បាន​ពិន្ទុ​កាន់​តែ​ប្រសើរ ហើយក៏ជះឥទ្ធិពលល្អដល់អនាគតរបស់ពួកគេដែរ។

ដើម្បីឱ្យកូនរបស់អ្នកមានការចងចាំល្អ អាចសាកល្បងអនុវត្តវិធីសាស្ត្រខាងក្រោមនេះបាន៖

១ លើកទឹកចិត្តកូន ឱ្យសួរសំណួរឱ្យច្រើន៖ ការលើកទឹកចិត្តកូនរបស់អ្នកឱ្យសួរសំណួរជួយធានាថាគាត់កំពុងអភិវឌ្ឍការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រធានបទណាមួយ យល់ដឹងពីអ្វីមួយកាន់តែល្អ។ វិធីនេះ​ក៏​ជួយ​សិស្ស​អភិវឌ្ឍ​ជំនាញ​គិត​ពិចារណា និង​ជំនាញ​ដោះស្រាយ​បញ្ហាបានផងដែរ។ មិនថាជាសំណួរអ្វីទេ ចូរព្យាយាមបង្រៀនឱ្យពួកគេ ចេះសួរ ចេះឆ្ងល់ ហើយសូមកុំធុញនឹងឆ្លើយតបជាមួយចម្ងល់របស់ពួកគេឡើយ ធ្វើបែបនេះ ក៏អាចជួយឱ្យពួកគេចេះសួរ មានភាពក្លាហានៅសាលារៀនផងដែរ។

២ ធ្វើឱ្យការរៀនសូត្រគួរឱ្យរំភើប៖ លើកទឹកចិត្តឱ្យកូនអ្នកមានការសាទរក្នុងការរៀនសូត្រ ដោយធ្វើដំណើរទៅបណ្ណាល័យ ដើម្បីពិនិត្យមើលសៀវភៅ ឬវីដេអូអំពីមុខវិជ្ជាផ្សេងៗ។ ប្រសិនបើកូនរបស់អ្នកចាប់អារម្មណ៍លើសម្ភារៈដែលគាត់កំពុងរៀន វានឹងកាន់តែងាយស្រួលក្នុងការចងចាំវានាពេលអនាគត។ បង្កើតបរិយាកាស សម្ភារៈសិក្សា របស់លេង ឱ្យបានពណ៌ចម្រុះ ថ្មីៗប្លែកៗ ឬនាំពួកគេបង្កើត ធ្វើវាឡើងដោយខ្លួនឯង កូននឹងមានអារម្មណ៍សប្បាយជាមួយនឹងការរៀនថ្មីៗ មិនធុញថប់ ឆាប់ចាំបាន។

៣ សុំឱ្យកូនរបស់អ្នកបង្រៀនអ្នក៖ លើកទឹកចិត្តកូនរបស់អ្នកឱ្យពន្យល់ពីមេរៀន ហេតុការណ៍ ការលេងកម្សាន្ត ដែលគាត់កំពុងរៀន បានជួប បានធ្វើរួច ដល់អ្នកវិញ។ ធ្វើ​ជាឆ្ងល់ មិនចេះ មិនដឹង ​ដើម្បីតេស្ត​មើល​ថា​តើ​កូនៗរបស់អ្នក​អាច​ចងចាំ​បាន​ប៉ុនណា។

៤ បង្រៀនកូនដោយការស្ដាប់ឱ្យបានច្រើន៖ ការបង្រៀនដោយឱ្យពួកគេផ្ដោតលើការស្ដាប់ ធ្វើឱ្យក្មេងផ្ដោយអារម្មណ៍បានខ្លាំង ស្ដាប់ច្រើនដងងាយចងចាំ មិនខុសអ្វីពីយើងគ្រាន់តែស្ដាប់ចម្រៀងហើយចេញច្រៀងនោះទេ។ បន្ទាប់ពីស្ដាប់ រួចសួរពួកគាត់ថាចាប់បានអ្វីខ្លះ ឱ្យពួកគេសរសេរ ឬគូសវាចេញមក។

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
209 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
862 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
761 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
191 views
អត្ថបទពេញនិយមប្រចាំខែ

#អត្ថបទ PR

REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
Sreymom Cha
August 9 2026
125 views

#អត្ថបទ PR

មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
Daneth Mech
August 5 2026
79 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
Sreymom Cha
August 19 2026
55 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
August 25 2026
25 views

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
20 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia