កុមារ
រវាងស៊ុតមាន់ ស៊ុតក្ងាន និងទឹកត្រចៀកកាំ មួយណាដែលម៉ាក់ៗគួរញ៉ាំឱ្យបានច្រើនពេលពពោះ
Mourn Kunthea
July 30 2024
5.6 K views

ស៊ុតមាន់ ស៊ុតក្ងាន និងទឹកត្រចៀកកាំ គឺជាអាហារដែលជាប់លំដាប់ថ្នាក់លេខ១តែម្តងសម្រាប់អ្នកមានផ្ទៃពោះ។ ដែលគេជឿថា បើម៉ាក់ៗញ៉ាំអាហារទាំងអស់នេះបានគ្រប់គ្រាន់អំឡុងពេលមានផ្ទៃពោះ គឺវាជំនួយដល់ខួរក្បាលរបស់កូន និងសុខភាបរបស់កូនបានល្អខ្លាំអមែនទែន។

ប៉ុន្តែប្រសិនបើយើងប្រៀបធៀបរវាងចំណុចល្អ និងចំណុចមិនល្អរបស់អាហារទាំង៣នេះក៏មានដូចជា

ទី១ ដូចជាស៊ុតក្ងាន ម៉ាក់ៗតែងតែដឹងហើយពេលពពោះគេតែងតែណែនាំឱ្យញ៉ាំស៊ុតក្ងានទៅកូនកើតមកឆ្លាត ពូកែ ប៉ុន្តែបើយើងទៅមើលឱ្យច្បាស់ពីសារធាតុដែលមាននៅក្នុងស៊ុតក្ងាន គឺជាស៊ុតដែលផ្ទុកជាតិវីតាមីនប្រូតេអ៊ីនខ្ពស់ ជំនួយដល់កូនក្នុងផ្ទៃពិតមែន ប៉ុន្តែវាក៏ជាស៊ុត១ប្រភេទដែលផ្ទុកជាតិកូលេស្តេរ៉ុលខ្ពស់ខ្លាំងដូចគ្នា។ ចឹងទាក់ទងជាមួយការញ៉ាំ ប្រសិនបើម៉ាក់ៗព្យាយាមញ៉ាំញឹកញាប់ ហើយក្នុងបរិមាណច្រើន គឺវាអាចធ្វើឱ្យម៉ាក់ៗឡើងគីឡូ លើសជាតិខ្លាញ់ក្នុងខ្លួន មិនល្អចំពោះកូនក្នុងផ្ទៃនោះទេ។

ទី២ ទឹកត្រចៀកកាំ ក្នុងសំបុកត្រៀកចាំ ឬទឹកមាត់ត្រចៀកកាំ ដែលគេយកមកចម្អិនជាភេសជ្ជៈ គឺវាពិតជាមានតួនាទីជំនួយទៅដល់សុខភាពទាំងម៉ាក់ៗនិងកូនពិតមែន ប៉ុន្តែទាក់ទងជាមួយការញ៉ាំ ម៉ាក់ៗក៏គួរតែប្រយ័ត្នដូចគ្នា ប្រសិនបើម៉ាក់ៗញ៉ាំទឹកត្រចៀកកាំណាដែលគេចម្អិនដោយដាក់ជាតិស្ករច្រើន មានរសជាតិផ្អែម ក៏វាអាចធ្វើឱ្យម៉ាក់ៗងាយក្នុងការលើសជាតិស្ករក្នុងឈាម លើសជាតិស្ករក្នុងរាងកាយផងដែរ។ ចឹងយល់ល្អម៉ាក់ៗគួរតែចម្អិនដោយខ្លួនឯង ឬក៏ជ្រើសរើសផឹកទឹកត្រចៀកកាំណាដែលគ្មានជាតិស្ករ។

ទី៣ ទាក់ទងហ្នឹងស៊ុតមាន់ គឺខ្ញុំសូមណែនាំឱ្យម៉ាក់ៗញ៉ាំឱ្យបានច្រើនតែម្តង ដោយសារតែក្នុងស៊ុតមាន់គឺមានផ្ទុកជាតិប្រូតេអ៊ីនវីតាមីនសម្បូរបែប ហើយជាប្រភេទស៊ុតដែលមានជាតិកូលេស្តេរ៉ុលទាប ទោះជាម៉ាក់ៗញ៉ាំរាល់ថ្ងៃ ក៏មិនធ្វើឱ្យម៉ាក់ៗឡើងគីឡូឬលើសជាតិស្ករក្នុងឈាមនោះដែរ។ ហើយអ្វីដែលកាន់តែសំខាន់ ស៊ុតមាន់វាមានសារធាតុជំនួយទៅដល់កូនក្នុងផ្ទៃ ជំនួយការលូតលាស់ ជំនួយខួរក្បាល កម្រិត IQ របស់កូន។

ចឹងសរុបមកវិញបើសួរថា អាហារទាំង៣មុខនេះ១ណាល្អ គឺស៊ុតមាន់ ប៉ុន្តែអាហារទាំង៣មុខនេះគឺសុទ្ធតែមានចំណុចល្អរៀងខ្លួន បើម៉ាក់ៗញ៉ាំបានទាំង៣មុខអំឡុងពេលពពោះគឺរឹតតែល្អសម្រាប់ម៉ាក់ៗហ្នឹងកូន។

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
200 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
982 views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
855 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
748 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
188 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia