អាហារ
ចង់ឱ្យឆ្អឹងមាំដល់ចាស់ មិនងាយពុកផុយ ឬឈឺចុករោយផ្តេសផ្តាស អ្នកជំនាញផ្តាំឱ្យញ៉ាំអាហារនេះ
MC LyHouy
November 20 2022
8.2 K views

បើពេលនៅក្មេង អ្នកមិនយកចិត្តទុកដាក់លើការថែរក្សាឆ្អឹង បន្ថែមអាហារូត្ថម្ភឱ្យឆ្អឹងទេ ថ្ងៃអនាគតនៅពេលវ័យចំណាស់ ឬអ្នកខ្លះត្រឹមអាយុ២០ឆ្នាំជាង ៣០ឆ្នាំ អ្នកនឹងចាប់ផ្តើមឈឺឆ្អឹងឆ្អែង ចុករោយចង្កេះជង្គង់ដែលអាចរំខានដល់ជីវិតរស់នៅបាត់ទៅហើយ មិនបាច់ចាំដល់អាយុ៤០-៥០ឆ្នាំនោះទេ។ បើឆ្អឹងខ្សោយ អ្នកងាយប្រឈមនឹងជំងឺពុកឆ្អឹង និងបង្កើនហានិភ័យនៃការបាក់ឆ្អឹងនៅពេលដួល ទោះបីជាដួលតិចតួចក៏ដោយ។ ហេតុនេះបើមិនចង់ពុកឆ្អឹង បាក់ឆ្អឹង ពិការទាំងវ័យក្មេងទេ ត្រូវថែឆ្អឹងឱ្យល្អពីពេលនេះ។ ដើម្បីឱ្យឆ្អឹងរឹងមាំ មានសុខភាពល្អ NIH បណ្ណាល័យវេជ្ជសាស្រ្តប្រើលើពិភពលោកណែនាំឱ្យញ៉ាំក្រុមអាហារ៣ខ្លឹមៗ ញ៉ាំជាប្រចាំមិនងាយឈឺឬពុកឆ្អឹងឡើយ។

ក្រុមអាហារទី១. កាល់ស្យូម

មនុស្សពេញវ័យត្រូវការកាល់ស្យូម ៧០០មីលីក្រាមក្នុងមួយថ្ងៃ។ សម្រាប់កាល់ស្យូមនេះផងដែរ អ្នកអាចបញ្ចូលឱ្យខ្លួនឯងតាមរយៈអាហារចម្រុះមួយចំនួនដែលជាប្រភពនៃកាល់ស្យូមផ្ទាល់រួមមានដូចជាទឹកដោះគោ ឈីស បន្លែស្លឹកបៃតង ប្រូខូលី ស្ពៃក្តោប អូក្រា សណ្តែកសៀង តៅហ៊ូ ភេសជ្ជៈរុក្ខជាតិ (ដូចជាភេសជ្ជៈសណ្តែកសៀង) គ្រាប់ធញ្ញជាតិ ត្រី​សមុទ្រ​ដូច​ជា​ត្រី​សា​ឌី​នជាដើម។ ដោយឡែកស្ពៃខ្មៅ ទោះបីជាមានផ្ទុកជាតិកាល់ស្យូមច្រើនក៏ដោយតែវាក៏មានផ្ទុក oxalate ដែលកាត់បន្ថយការស្រូបយកជាតិកាល់ស្យូមទៅវិញ។

ក្រុមអាហារទី២. វីតាមីនD

មនុស្សពេញវ័យ ត្រូវការជាតិវីតាមីនD ប្រមាណ១០មីក្រូក្រាមក្នុង១ថ្ងៃ​ប៉ុន្តែការសិក្សារកឃើញថា មនុស្សមួយចំនួនធំមិនសូវទទួលបាននូវសារជាតិវីតាមីនD គ្រប់គ្រាន់នោះទេ។ វីតាមីនD នៅក្នុងចំណីរអាហារ រាងកាយអាចស្រូបយកបានតិចតួចជាង វីតាមីនក្នុងស្បែកដែលធ្វើរស្មីសំយោគជាមួយនឹងពន្លឺព្រះអាទិត្យ។ ហេតុនេះហើយទើបអ្នកជំនាញណែនាំឱ្យញ៉ាំពពួកវីតាមីនDបំប៉នបន្ថែម ដែលដាក់លក់តាមឱសថស្ថានផ្សេងៗ។ ក្រឡេកទៅផ្នែកអាហារវិញ អាហារដែលជាប្រភពនៃវីតាមីនD រួមមានដូចជា ប្រេងធម្មជាតិដូចជាប្រេងអូលីវ, ស៊ុត, ត្រីសាលម៉ុន, ក្រូច និងថ្លើមសត្វជាដើម។

ក្រុមអាហារទី៣. ប្រូតេអ៊ីន

ប្រូតេអ៊ីនក៏ជាប្រភេទសារធាតុចូលទៅជំនួយបំពេញតាមសាច់ដុំ ឆ្អឹងផងដែរ។ ការញ៉ាំប្រូតេអ៊ីនបានគ្រប់គ្រាន់ បន្ថែមពីលើកាល់ស្យូម និងវីតាមីនD មានសមត្ថភាពអាចជួសជុលឆ្អឹងដែលខូច បង្កើតកោសិកាឈាមដែលមានសុខភាពល្អ រក្សាប្រព័ន្ធភាពស៊ាំរបស់អ្នកឱ្យរឹងមាំ និងគាំទ្រដល់ការលូតលាស់ប្រូតេអ៊ីន និងកម្លាំងសាច់ដុំ។ អាហារដែលសម្បូរប្រូតេអ៊ីនរួមមានដូចជា សាច់សត្វគ្រប់ប្រភេទ សាច់មាន់ ស៊ុត គ្រាប់ធញ្ញជាតិ យ៉ាអ៊ួ ថ្លើមសត្វ និងត្រីជាដើម។

ជម្រើសមួយទៀត ងាយស្រួលសម្រាប់បងប្អូនក្នុងការជ្រើសរើសអាហារតែមួយមុខដើម្បីបំពេញអាហារូត្ថម្ភសំខាន់ៗទាំង៣ចូលទៅក្នុងកែវតែ១ នោះគឺការជ្រើសរើសផឹកទឹកដោះគោរីជីលេ១កែវរៀងរាល់ព្រឹក និងល្ងាច។ នៅក្នុងម្សៅទឹកដោះគោរីជីលេ ដែលជារូបមន្តរបស់ប្រទេសបារាំងមួយនេះ មានពពួកសារជាតិសំខាន់ៗនៃBone Complex ដូចជា វីតាមីនD កាល់ស្យូម ផូរស្វ័រ និងប្រូតេអ៊ីន រួមបញ្ចូលគ្នាក្នុងកំប៉ុងតែមួយតែម្តង។ ពោលគឺល្អសម្រាប់សុខភាពឆ្អឹងបំផុត អាចផឹកបានចាប់ពីក្មេងអាយុ៤ឆ្នាំ ដល់មនុស្សចាស់។ សំខាន់រីជីលេគ្មានជាតិខ្លាញ់ គ្មានជាតិស្ករ ផឹកមិនភ័យថាធាត់ឡើងគីឡូ លើសខ្លាញ់នោះឡើយ សូម្បីតែអ្នកជំងឺមួយក៏ញ៉ាំបាន។

ម្សៅទឹកដោះគោរីជីលេ មិនចាំបាច់ត្រូវដាក់ក្នុងទូទឹកកក ញ៉ាំបានគ្រប់វ័យ មិនភ័យរឿងធាត់ឡើងគីឡូ លើសខ្លាញ់ ចម្រាញ់ចេញពីគោដែលគ្មានស្ត្រេស១០០%។ ដាក់៣ស្លាបព្រានបាយក្នុងទឹកក្តៅក៏បាន ទឹកធម្មតាក៏បាន ញ៉ាំលាយជាមួយកាហ្វេ ឬក្រឡុកដូចប្រូតេអ៊ីនរឹតតែឆ្ងាញ់ ស្រួលផឹក ជួយសុខភាពឆ្អឹងល្អ ជាពិសេសមនុស្សស្រីដែលឆ្អឹងងាយស្ពោធ និងងាយពុកផុយជាងបុរសៗ៕

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
#ចិត្តសាស្ត្រJanuary 2 2025
យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
#ចិត្តសាស្ត្រJanuary 2 2025
ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
#ចិត្តសាស្ត្រDecember 31 2024
ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
#កីឡាDecember 31 2024
ខ្សោយផ្លូវភេ.ទ! មកធ្វើរឿង ១នេះ រួមភេ.ទបានយូរហើយមេជិវិតមានគុណភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia