គ្រប់គ្នាសុទ្ធតែដឹងហើយថា ការហាត់ប្រាណគឺល្អសម្រាប់សុខភាព ទោះជាយ៉ាងនេះក្ដី ប្រសិនណាអ្នកហាត់់ខុសរបៀបហាត់គ្មានតិចនិចត្រឹមត្រូវ អាចបង្កជាគ្រោះថ្នាក់មកកាន់អ្នកវិញមិនខាន គឺអាចមានហានិភ័យគាំងបេះដូង ដូច្នេះអ្នកត្រូវតែប្រយ័ត្នឱ្យមែនទែន កុំចេះតែហាត់ខុសរបៀប។
នេះបើយោងតាមរយៈគេហទំព័រ today បានបញ្ជាក់ឱ្យដឹងថា ការហាត់ប្រាណ គឺជួយដល់សុខភាពរបស់ បេះដូង តែបើអ្នកហាត់ខុសវិញ អាចគាំងបេះដូងបាន ទោះជាយ៉ាងនេះក្ដីកុំដោយសារហានិភ័យនៃការគាំងបេះដូង ធ្វើឱ្យអ្នកលែងហាត់ប្រាណ នោះកាន់តែគ្រោះថ្នាក់ដល់បេះដូងអ្នកជាងមុនទៅទៀត ព្រោះភាគរយដែលគាំងបេះដូងគឺទាបណាស់។ លុះត្រាតែអ្នកហាត់មានបញ្ហាបេះដូងស្រាប់ ទើបបញ្ហាគាំងភាគរយច្រើន។
ជាការពិតណណាស់ វេជ្ជបណ្ឌិត Aeshita Dwivedi អ្នកឯកទេសខាងជំងឺបេះដូងនៅមន្ទីរពេទ្យ Lenox Hill បាននិយាយថា ការហាត់ប្រាណដែលប្រើប្រាស់កម្លាំងលើសកំណត់ ប្រើប្រាស់រយៈពេលយូរ ហើយរបៀបហាត់ប្រាណដែលដាក់បន្ទុកលើសុខភាពបេះដូងខ្លាំង ដូចជា លើកដុំដែកធ្ងន់ៗរត់ ហក់ខ្លាំងៗជាដើម។ មួយវិញទៀតការហាត់ប្រាណដែលបង្កជាជំងឺគាំងបេះដូង អាចមកពីមានជំងឺបេះដូងស្រាប់ ហើយហាត់ខុសរបៀបហាត់លើសកំណត់ទៀត រួមទាំងបញ្ហាតានតឹងមកពីខាងក្រៅកាន់តែគ្រោះថ្នាក់ទៀត។
តួយ៉ាងទោះអាចមានបញ្ហាគាំងបេះដូងក៏ដោយ ការហាត់ប្រសើរជាងមិនហាត់នេះបើយោងតាមរយៈវេជ្ជបណ្ឌិត Lance LaMotte អ្នកឯកទេសខាងជំងឺបេះដូង និងជាម្ចាស់ក្លឹបប្រដាល់ Title Boxing Club នៅទីក្រុង Baton Rouge រដ្ឋ Louisiana បាននិយាយមកថា ការហាត់ប្រាណរបៀបនេះអាចជួយដល់សុខភាពបេះដូងច្រើនណាស់ មិនត្រឹមតែប៉ុណ្ណឹងនោះទេ ក៏អាចជួយកាត់បន្ថយជំងឺជាច្រើនទៀត ដូចជា ទឹកនោមផ្អែម លើសឈាម លើសទម្ងន់ផងដែរ។
ខាងក្រោមនេះគឺជាក្បួនហាត់ប្រាណការពារជំងឺបេះដូង៖
១.ហាត់យូហ្កា៖ នរណាខ្លះចូលចិត្តហាត់យូហ្កា?? លំហាត់ប្រាណបែបយូហ្កាត្រូវបានគេទទួលស្គាល់ថា ជួយបន្ថយសម្ពាធឈាម តាមរយៈការបត់បែន រួមទាំងជួយបំបាត់ការឈឺចាប់នៅក្នុងរាងកាយផ្សេងៗដែលមាន។
២.ហែលទឹក៖ ការហែលទឹកត្រូវបានរកឃើញថា ជួយបន្ថយសម្ពាធឈាម ជួយដល់សុខភាពបេះដូង បានច្រើន រួមទាំងសុខភាពសួតផងដែរ ។ ដូច្នេះអាចសាកល្បង ឬទម្លាប់ហាត់ប្រាណដោយការហែលទឹកដើម្បីជួយសុខភាពរបស់បេះដូង។
គូសបញ្ជាក់ឱ្យដឹងផងដែរថា ប្រសិនណាអ្នកហាត់ប្រាណខុសរបៀប ខុសទម្រង់ អាចបណ្ដាលឱ្យអ្នកគាំងបេះដូងឡើងមកបានត្រូវប្រយ័ត្ន ជាពិសេសបើអ្នកមានជំងឺបេះដូងទៀត កាន់តែគ្រោះថ្នាក់ជាងអ្នកធម្មតា៕
អត្ថបទដោយ៖ ប៉ែត ធីតា