សម្រស់
ធ្លាប់តែមុនក្តាំងពេញមុខ! កញ្ញា Eve Tang ប្រាប់តិចនិកញ៉ាំ និងប្រើផលិតផលធ្វើឱ្យបាត់មុន

គេថាមនុស្សដែលកើតមុនភាគច្រើនមកពីកត្តាហ្សែន និងតំណពូជ ប៉ុន្តែផ្ទុយទៅវិញមុនមិនមែនកើតចេញពីហ្សែន ១០០% នោះទេមានកត្តាផ្សេងៗទៀតដូចជា ញ៉ាំអាហារខុស ប្រើប្រាស់ផលិតផលខុស មិនបានលាងសម្អាតមុខឱ្យបានល្អក៏ធ្វើឱ្យមុខរបស់យើងកើតមុនមិនចេះបាត់ដែរ។

យ៉ាងណាមិញ បុគ្គលដែលកំពុងតែមានមុនពេញមុខ មិនថាមុនតូច មុនធំ មុនសាច់ ឬមុនក្បាលខ្មៅនោះទេ គឺត្រូវតែប្រុងប្រយ័ត្នឱ្យខ្ពស់ ចំពោះចំណីអាហារ និងការប្រើប្រាស់ផលិតផល។ ជាមួយគ្នានេះដែរ យោងតាមការចែករំលែកបទពិសោធន៍ផ្ទាល់របស់ កញ្ញា Eve Tang មកកាន់ក្រុមការងារ Healthy Cambodia កញ្ញាបានឱ្យដឹងថា “ មុនពេលដែលកញ្ញាមានផ្ទៃមុខ សរលោងស្អាត និងគ្មានមុនដូចសព្វថ្ងៃ កញ្ញាក៏ជាមនុស្សម្នាក់ដែលធ្លាប់មានមុនក្តាំងពេញមុខ និងមានស្បែកមុខខ្សោយងាយប្រតិកម្មដែរ ពីព្រោះអំឡុងពេលនោះកញ្ញាបានប្រើប្រាស់ផលិតផលច្រើនមុខចូលគ្នា និងចូលចិត្តញ៉ាំអាហារហឹរ អាហារបំពងខ្លាញ់ច្រើនផងដែរ”។ រហូតមកទល់ពេលបច្ចុប្បន្ននេះ កញ្ញាបានផ្លាស់ប្តូរផ្ទៃមុខពីមុខមុន មកជាមនុស្សម្នាក់ដែលមានផ្ទៃមុខរលោងស្អាត ព្រោះតែកញ្ញាបានផ្លាស់ប្តូរទម្លាប់រស់នៅជាច្រើនដូចជា៖

ប្តូរទម្លាប់ប្រើផលិតផល៖ ប្តូរពីមនុស្សដែលប្រើផលិតផលច្រើនមុខ មកជាមនុស្សដែលប្រើផលិតផល១ទៅ២មុខ ហើយផ្តោតទៅលើការផ្ដល់សំណើម ព្យាបាលមុននិងការពារកុំអោយស្បែកប្រតិកម្ម។។ អំឡុងពេលដែលកញ្ញា Eve ព្យាបាលមុន គឺកញ្ញាមានការណែនាំពីអ្នកជំនាញផ្នែកមុន និងប្រើផលិតផល ៣ប្រភេទ១ថ្ងៃលាប២ដងរាល់ថ្ងៃ។ ទីមួយគ្រីម Kopher damage care លាប១ថ្ងៃ២ដង សម្រាប់ព្យាបាលមុនគ្រប់ប្រភេទ បំបាត់ស្នាមមុន ព្យាបាលមុខរោល អាលែកហ្ស៊ី ប្រតិកម្មក្រហម។ ទីពីរគ្រីម Hiruscar Anti-Acne SPOT GET+ សម្រាប់លាបព្យាបាលមុនគ្រប់ប្រភេទ ។ ទីបីគ្រីម Hiruscar POSTACNE ព្យាបាលស្នាមមុនស្នាមអុជខ្មៅ និងទប់ស្កាត់ការកើតមុនសាជាថ្មី។ បញ្ជាក់ ផលិតផលគ្រីមព្យាបាលមុនទាំង ៣ខាងលើដែលកញ្ញា Eve ណែនាំគឺយើងមិនអាចប្រើប្រាស់វាបញ្ចូលគ្នាក្នុងពេលតែមួយបានទេ។ មានន័យថាអ្នកអាចជ្រើសប្រើគ្រីម១មុខណាក៏បានក្នុងចំណោម៣មុខខាងលើយកមកប្រើទៅតាមបញ្ហាដែលអ្នកកំពុងជួបប្រទះ។

កាត់បន្ថយញ៉ាំអាហារហឹរ មីកញ្ចប់ និងអាហារបំពង៖ កញ្ញា Eve ប្រាប់ថាអាហារហឹរ មីកញ្ចប់ និងអាហារបំពងជាអាហារដែលធ្វើឱ្យមុខរបស់យើងកើតមុនបានលឿនបំផុត។ ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់ពីគេហទំព័រ stryx បានឱ្យដឹងថា ការញ៉ាំហឹរធ្វើឱ្យរន្ធញើសរបស់យើងបើក បញ្ចេញញើស ជាពិសេសញើសដែលចេញពីក្បាល ហើយហូរចុះមកកាន់ផ្ទៃមុខ បង្កឱ្យមានការកកស្ទះនៅត្រង់ចំណុចគល់រោម ដែលជាភ្នាក់ងារបង្កទៅជាខ្លាញ់ និងវិវត្តកើតទៅជាមុនបានយ៉ាងលឿន។ លើសពីនេះ អាហារដែលមានសារជាតិហឹរមួយចំនួន មានផ្ទុកអាស៊ីតលីកូពីន ដែលអាចធ្វើឲ្យស្បែករបស់អ្នករលាក និងឡើងស្នាមខ្មៅផងដែរ។ បើយើងនៅតែបន្តញ៉ាំវារាល់ថ្ងៃ មុននៅលើមុខរបស់យើងនឹងគ្មានថ្ងៃបាត់នោះទេ ទោះជាយើងខំទៅទិញផលិតផលថ្លៃៗល្អៗយ៉ាងណាមកប្រើក៏មិនអាចជួយបានដែរ។

ផឹកទឹកក្តៅឧណ្ហៗ១កែវរៀងរាល់ព្រឹក៖ អត្ថប្រយោជន៍នៃការផឹកទឹកនៅពេលព្រឹកជួយបណ្តេញជាតិពុលចេញពីខ្លួន ជួយឱ្យស្បែកមានសំណើម បំពេញជាតិទឹកក្នុងខ្លួន និងជាចំណែកមួយធ្វើឱ្យស្បែកមុខរបស់យើងមិនងាយកើតមុនផងដែរ។

លាបឡេផ្តល់សំណើម៖ មុខដែលកើតមុនខ្លាំង និងមុខប្រតិកម្មគឺគេមិនណែនាំឱ្យប្រើប្រាស់ Skin care ច្រើនមុខនោះទេ។ ជម្រើសដ៏ល្អគឺយើងជ្រើសប្រើតែផលិតផលណាដែលជួយផ្តល់សំណើមមកដល់មុខរបស់យើងបានហើយ។

ការពារកម្តៅថ្ងៃ៖ ស្បែកមុខ ជាប្រភេទស្បែកដែលស្តើងនិងងាយរងជាមួយកម្តៅថ្ងៃជាងស្បែកខ្លួន។ ជាពិសេសបើស្បែករបស់យើងកំពុងតែមានមុនស្រាប់ នៅពេលដែលត្រូវកម្តៅថ្ងៃខ្លាំងធ្វើឱ្យមានប្រតិកម្ម និងកើតជាស្នាមអុចខ្មៅបន្ថែមមកទៀត។

សរុបមកវិញ ៥ចំណុចខាងលើជាវិធីដែលធ្វើឱ្យផ្ទៃមុខរបស់កញ្ញា Eve Tang ប្រែមកស្អាតគ្មានមុនរហូតមកដល់សព្វថ្ងៃ។ ដូច្នេះប្រសិនជាបងប្អូនកំពុងមានបញ្ហាមុខមុន ចង់ឱ្យមុខបាត់មុន និងចង់បានផ្ទៃមុខស្អាតរយៈពេលវែង អាចអនុវត្តវិធីសាស្រ្តខាងលើតាមកញ្ញា Eve បាន៕

អត្ថបទដោយ៖ មឿន គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.4 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
333 views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
302 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
107 views
អត្ថបទថ្មីៗ
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia