កីឡា
វិធីហាត់ប្រាណងាយៗ ធ្វើឱ្យមនុស្សចាស់មានសុខភាពល្អ និងថែរក្សាឆ្អឹងបានល្អ
Tror Sopheap
August 12 2020
637 views

ពេលអ្នកនៅក្មេងមានគុណណសម្បត្តិល្អ ពិសេសឆ្អឹងរបស់អ្នកមានសុខភាពល្អដោយបន្តការផលិតអរម៉ូនតេស្តូស្តេរ៉ូន (វាមានតួនាទីក្នុងការអភិវឌ្ឍជាលិកាបន្តពូជ និងវាលើកកម្ពស់ផ្លូវភេទដូចជាកើនឡើងសាច់ដុំ និងការលូតលាស់លក់ រាងកាយ... ) តែពេលអ្នកកកាន់តែចាស់ទៅ វាកាន់តែបាត់បង់ដូចគ្នា។ អ្នកនឹងឃើញមានមនុស្សចាស់ជាច្រើន ដែលដើរមិនរួច វាជាបញ្ហាមកពីផ្នែកឆ្អឹង។ ថ្ងៃនេះ Healthy Cambodia នឹងលើកដំណោះស្រាយមួយ ពីការធ្វើលំហាត់ប្រាណជួយអ្វីខ្លះដល់ឆ្អឹង៖

នៅប្រទេសរបស់យើង(ខ្មែរ)ភាគច្រើនមានការយល់ដឹងពីការធ្វើលំហាត់ប្រាណឱ្យមានសុខភាពល្អមានកម្រិត ពិសេសមនុស្សចាស់ៗ ពួកគាត់តែងមានបញ្ហានឹងការដើរនេះ(ដើរមិនរួច ឬឈឺសន្លាក់) បញ្ហាទាំងនេះមកពីកម្រិតអរម៉ូនមានការថយចុះទៅតាមអាយុ ការគ្មានលំហាត់ប្រាណ និងអាហារមិនល្អសម្រាប់ការញ៉ាំរបស់ពួកគាត់។ ទោះបីពួកគាត់មានបញ្ហាផ្នែកឆ្អឹងនេះ ពួកគាត់អាចកាត់បន្ថយបញ្ហានេះតាមរយៈធ្វើលំហាត់ប្រាណ។

មានមនុស្សជាច្រើននឹងសួរថា តើលំហាត់ប្រាណណាដែលល្អសម្រាប់ការថែរក្សាឆ្អឹង? តាមសកលវិទ្យាល័យ Harvard បានស្រាវជ្រាវថា សកម្មភាពធ្វើលំហាត់ដែលល្អបំផុតសម្រាប់សុខភាពឆ្អឹង គឺការហាត់ប្រាណបែបទំនង់ដើម្បីជាការជំរុញឱ្យឆ្អឹងរងសម្ពាធខ្លាំងឡើង វាកាន់តែរឹងមាំផងដែរ។ ខ្ញុំមិនចង់មានន័យថា​ ឱ្យមនុស្សចាស់ទៅលើករបស់ធ្ងន់ៗ នោះទេ។ តែដើម្បីឱ្យឆ្អឹងរឹងមាំ ចាប់ផ្តើមលើកពីទម្ងន់ស្រាល ទៅទម្ងន់ធ្ងន់ ត្រូវប្រើពេលវេលាផងដែរ។ ឆ្អឹងដែលមានសារៈសំខាន់ គឺត្រង់ត្រគោក និងឆ្អឹងខ្នង ដែលងាយនឹងបាក់ឆ្អឹង​ ពីរចំណុចនេះ វាមានតួនាទីសំខាន់ក្នុងការបន្តផលិតកោសិការថ្មីៗផងដែរ។ ឧទាហរណ៍លំហាត់ប្រាណដែលមានទំងន់ល្អ គឺការដើរ រត់ ការឡើងជណ្តើរ ឡើងភ្នំ និងការរាំ...។

ការហាត់ប្រាណនេះមនុស្សចាស់អាចចំណាយពេល ៣០ នាទី ទៅ ៤៥ នាទី​ ឬមួយម៉ោង ក្នុងមួយសប្តាហ៍អាចហាត់ប្រាណ ៥ ថ្ងៃ ឬ ៦ថ្ងៃ ។ ការហាត់ប្រាណនេះ វាជួយរំញោចដល់ឆ្អឹង ដូចជា កដៃ និងរាងកាយទាំងមូល។ ការធ្វើលំហាត់ប្រាណមួយទៀតដែលអាចធ្វើឱ្យឆ្អឹងរឹងមាំ គឺការលោតខ្សែ។ អ្នកក៏អាចបញ្ចូលវាជាមួយការហាត់ប្រាណដោយការលោតខ្សែនេះ រយៈពេលមួយ ឬពីរនាទីដែលជាផ្នែកមួយ ដែលធ្វើឱ្យរាងកាយឆ្អឹងរបស់ពួកគាត់រឹងមាំ។

តាមអ្នកនិពន្ធលោក Dan Buettner បានសរសេរក្នុងសៀវភៅ The Blue Zones ថា មានការសិក្សាពីអ្នកវិទ្យាសាស្រ្តដាណឺម៉ាកបានបង្ហាញថា សុខភាពល្អ ២៥% ក្នុងការរស់នៅរបស់មនុស្សកំណត់ពីហ្សែន ឬដំណពូជ។ ចំណែក ៧៥% ផ្សេងទៀត ដែលធ្វើឱ្យការរស់នៅមានសុខភាពល្អ គឺការកំណត់របៀបរស់នៅរបស់យើង និងការសម្រេចចិត្តជម្រើសប្រចាំថ្ងៃរបស់យើង។ មានអត្ថបទជាច្រើនដែលខ្ញុំបានសរសេរចំពោះមនុស្សដែលមានអាយុវែងតែងមានរបៀបរស់នៅ ដូចជា ការធ្វើលំហាត់ប្រាណជាប្រចាំ របបអាហារមានបន្លែ និងផ្លែឈើច្រើនជាងសាច់។ មានការរស់នៅផ្លូវចិត្តរឹងមាំ(ស្ងប់ច្រើន) ពីព្រោះចិត្តមិនសូវខឹង និងគ្មានក្តីស្អប់ វាធ្វើឱ្យសុខភាពរាងកាយបានល្អផងដែរ។

អត្ថបទដោយ៖ ទ្រ សុភាព




Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3174

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
3.6 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.3 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
619 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
344 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia