ជំងឺ
ស្រីៗបើនៅតែទម្លាប់ធ្វើរឿង៥នេះ សក់នៅតែស្ងួត សំពោងគ្មានថ្ងៃបាត់ទេ
Thida Pet
November 15 2023
6 K views

សក់ស្ងួត សក់សំពោង សក់គ្មានសំណើម​គឺជារឿងមួយដែលមនុស្សស្រីគ្រប់រូបមិនចង់ជួបប្រទះទេ។ ព្រោះសក់ស្ងួត សក់គ្មានជីវិតបែបនេះ ចង់ធ្វើម៉ូតអ្វីក៏មើលទៅមិនស្អាត គ្មានភាពជឿជាក់បើទម្លាក់សក់ម្ដងៗ។ក៏ប៉ុន្ដែមានទម្លាប់១ចំនួនដែលមនុស្សស្រីចូលចិត្តធ្វើ ដែលជាហេតុបង្កឱ្យសក់របស់គាត់កាន់តែខូច កាន់តែស្ងួត​កាន់តែសំពោងមើលលែងយល់។

តើទម្លាប់នោះមានអ្វីខ្លះទៅណបានជាហ៊ាននិយាយថាសក់នឹងខូច ស្ងួតសំពោង គ្មានថ្ងៃបាត់បែបហ្នឹង?

មុននឹងប្រាប់ថាទម្លាប់អ្វី សូមបង្វែចិត្តបងប្អូនមកដឹងពីមូលហេតុដែលធ្វើឱ្យសក់អ្នកកាន់តែខូច កាន់តែស្ងួតទៅៗកាន់តែសំពោងពិបាកកែប្រែ។សក់ស្ងួតគឺជាសក់ដែលមិនបានទទួលបានជាតិសំណើមមកគ្រប់គ្រាន់ ដែលបណ្ដាលឱ្យបាត់បង់ភាពរលោងរបស់សក់។ មូលហេតុធ្វើឱ្យស្ងួតសក់មានច្រើន ដូចជា

-អ្នកចូលចិ​ត្តផ្លុំសក់រាល់ថ្ងៃ

-កក់សក់ច្រើនពេក

-ប្រើប្រាស់សាប៊ូ ឬក៏ក្រែមបន្ទន់សក់ច្រើនកំណត់ធ្វើឱ្យសក់រាងស្ងួតដូចគ្នា

-កង្វះអាហាររូបត្ថម្ភប្រចាំថ្ងៃ

-អ្នកមានជំងឺ Hypothyroidism ជំងឺ hypothyroidismគឺជាបប្រភេទជំងឺមួយដែល ក្រពេញទីរ៉ូអ៊ីតរបស់អ្នកមិនផលិតអរម៉ូនទីរ៉ូអ៊ីតគ្រប់គ្រាន់ក៏បង្កជាផលប៉ះពាល់ដល់សក់របស់អ្នកបណ្ដាលឱ្យ សក់ស្ងួត និងផុយ គឺជារោគសញ្ញាដំបូងនៃជំងឺនេះផងដែរ។

-អ្នកជាមនុស្សនៅក្រោមកម្ដៅថ្ងៃយូរពេក។

​ក្រោយពីបានអានមូលហេតុសក់អ្នកស្ងួត សំពោងចប់ អ្នកប្រាកដជាដឹងហើយថា ទម្លាប់អាក្រក់អ្វីខ្លះហើយដែលធ្វើឱ្យអ្នកមានសក់ស្ងួត សំពោងមិនឈប់នោះ។ ដូច្នេះហើយ អ្នកគួរកែប្រែទម្លាប់របស់អ្នកចេញ។ ទី១កុំផ្ដុំសក់រុំារ៉ៃច្រើនរាល់ថ្ងៃពេកទទួលស្គាល់ថាផ្ដុំសក់គឺសក់ឆាប់ស្ងួតលឿន ក៏ប៉ុន្ដែអ្នកក៏ត្រូវទទួលស្គាល់ពីសុខភាពរបស់អ្នកដូចគ្នា។ ទី២ញុំាអាហារឱ្យបានគ្រប់គ្រាន់ ព្រោះរបបអាហារក៏មានសារសំខាន់សម្រាប់សក់ដូចគ្នា អ្នកខ្វះអាហាររូបត្ថម្ភក៏បណ្ដាលឱ្យសក់របស់អ្នកស្ងួត សំពោង ជ្រុះជាក់ជាមិនខាន។ ដូច្នេះប្រសិនណាអ្នកមានបញ្ហាជ្រុះសក់ ស្ងួតខ្លាំង ធ្វើអ្វីក៏មិនបាត់ ក្រឡែកមើលពីរបបអាហាររបស់អ្នកផង។

ទី៣កុំសក់សក់ញឹកជាប់ពេកព្រោះសាប៊ូកក់សក់ដែលទៅចម្ងាត់អង្កែខ្លាញ់ចេញក៏ពិតមែន តែក៏អាចបង្កជាបញ្ហាស្ងួតស្បែកក្បាលខ្លាំង ស្ងួតសក់ឡើងមកដូចគ្នា។ មួយវិញទៀតទាក់ទងនឹងសាប៊ូកក់សក់ កុំចេះតែប្រើប្រាស់ផ្ដេសផ្ដាសព្រោះអាចបង្កជាបញ្ហាសក់ជ្រុះ និងបញ្ហាស្បែកក្បាលផងដែរ។

ជាមួយគ្នានេះដែរ ប្រសិនណាអ្នកកំពុងតែជ្រុះសក់ ស្ងួតសក់ សំពោងសក់ គួរផ្អាកធ្វើទម្លាប់ទាំងនេះចេញ ប្រយ័ត្នសំពោងសក់ ស្ងួតមិនបាត់៕

ឯកសារយោង៖ www.medicalnewstoday.com/articles

 

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
346 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
229 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
842 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.7 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.4 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.5 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.5 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views
អត្ថបទថ្មីៗ
#អត្ថបទ PRFebruary 11 2025
៣វិធីជួយបង្កើតការចងចាំរបស់កូន ធ្វើឱ្យកូនរៀនឆ្លាត IQខ្ពស់ មិនខ្លាចសាលា ហើយចង់រៀន
#អាហារFebruary 11 2025
បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
#អត្ថបទ PRFebruary 11 2025
របៀបផឹកទឹកដោះគោ ជ្រើសទឹកដោះគោ ផឹកឱ្យត្រូវជាមួយបញ្ហា
#អាហារFebruary 10 2025
ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
#ព័ត៌មានFebruary 10 2025
ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
#អាហារFebruary 9 2025
ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia