ជំងឺ
វេជ្ជ.ហេង វាសនា ប្រាប់ពី វិធីព្យាបាលការបាក់ឆ្អឹងសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម
Thida Pet
April 22 2023
87 views

ជាការពិតណាស់ ការបាក់ឆ្អឹងអាចកើតមានឡើង ដោយសារកត្តាជាច្រើន ដូចជាគ្រោះថ្នាក់ចរាចរណ៍ ការដួល ការប៉ះទង្កិចផ្សេងៗ ដែលមិនបណ្ដាលឱ្យបាក់ឆ្អឹង ។ ក្រឡែកទៅមើលអ្នកដែលមានជំងឺទឹកនោមផ្អែមវិញ ប្រសិនណាមានករណីបាក់ឆ្អឹងតើគាត់នឹងជួបផលវិបាកបែបណាទៅ ព្យាបាលជាដែរឬអត់ ហើយត្រូវព្យាបាលបែបណាទើបត្រឹមត្រូវ?

យោងតាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត ហេង វាសនា ​ឯកទេសវះកាត់ឆ្អឹងនិងសន្លាក់ នៅមន្ទីរពេទ្យ កាល់ម៉ែត្រ បានចែករំលែកទាក់ទងនិងការព្យាបាលការបាក់ឆ្អឹងសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម។ វេជ្ជបណ្ឌិតបានរៀបរាប់ថា ការព្យាបាលបាក់ឆ្អឹងមាន២ប្រភេទ គឺព្យាបាលដោយការវះកាត់ និងព្យាបាលដោយមិនវះកាត់។ ចំណែកសម្រាប់អ្នកជំងឺទឹកនោមផ្អែមមានភាពខុសគ្នា ត្រង់ចំណុចខ្លះៗដូចខាងក្រោម៖

-ព្យាបាលការបាក់ឆ្អឹងសម្រាប់អ្នកជំងឺទឹកនោមផ្អែម ៖ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ដែលបាក់ឆ្អឹងដោយសារ គ្រោះថ្នាក់ចររាចរណ៍ ការដួល និងកត្តាផ្សេងៗ ប្រសិនណាព្យាបាលមិនបានត្រឹមត្រូវ អាចប្រឈមនឹងពិការរភាពបាន ដូច្នេះលោកវេជ្ជបណ្ឌិតណែនាំឱ្យមកជួបគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា ប្រសិនណាមានបញ្ហាបាក់ឆ្អឹង ។ តួយ៉ាងសម្រាប់ការព្យាបាលការបាក់ឆ្អឹងអ្នកជំងឺទឹកនោមផ្អែមវិញ គឺមិនសូវខុសពីអ្នកជំងឺធម្មតា ប៉ុន្មាននោះទេ​ មានន័យថា​គ្រួពេទ្យប្រើប្រាស់វិធីសាស្រ្តព្យាបាលតាមស្ថានភាពឆ្អឹងដែលបាក់ បើបាក់ចំហរមុខ តម្រូវព្យាបាលដោយការវះកាត់ បើបាក់មិនចំហរមុន បាក់ឆ្អឹងមិនធ្ងន់ធ្ងរ គឺគ្រូពេទ្យប្រើវិធីប៉ងស៊ីម៉ងជាដើមសម្រាប់ជូយសង្រ្កោះ ។

ជាមួយគ្នានេះដែរ អ្នកជំងឺទឹកនោមផ្អែមនៅពេលបាក់ឆ្អឹង គឺតម្រូវឱ្យពិនិត្យមើលជាតិស្ករជាមុនសិន មានន័យថា​ បើមានជាតិស្ករមិនល្អ ការព្យាបាលអាចនឹងយូរមិនងាយជា តែប្រសិនណាអ្នកជំងឺទឹកនោមផ្អែម ចេះគ្រប់គ្រងជាតិស្ករត្រឹមត្រូវ ធ្វើតាមការណែនាំរបស់គ្រូពេទ្យនោះការព្យាបាលការបាក់ឆ្អឹងរបស់គាត់អាចនឹងឆាប់ជាជាងធម្មតា។

លោកវេជ្ជបណ្ឌិតបានរៀបរាប់បន្តថា ប្រសិនណាមានបញ្ហាបាក់ឆ្អឹង ត្រូវប្រញាប់មកជួបជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលមួយត្រឹមត្រូវ ទាន់ពេលវេលា ព្រោះគ្រូពេទ្យនិងជួយសង្រ្គោះ តាមរយៈការព្យាបាលមុខរបួស លាងសម្អាតត្រឹមត្រូវ តាមដានស្ថានភាពជំងឺ ជាពិសេសអ្នកជំងឺទឹកនោមផ្អែមក៏ត្រូវតែគោរពតាមការណែនាំរបស់គ្រូពេទ្យត្រឹមត្រូវ ដើម្បីឱ្យការព្យាបាលមុខរបួសឆាប់ជា ឆ្អឹងក៏ឆាប់តភ្ជាប់គ្នាមកវិញឆាប់​ ។

គូសបញ្ជាក់ឱ្យដឹងផងដែរថា អ្នកជំងឺទឹកនោមផ្អែម ដែលបាក់ឆ្អឹងអាននឹងព្យាបាលជា តែត្រូវឱ្យអ្នកជំងឺធ្វើតាមការណែនាំរបស់គ្រូពេទ្យ ជាពិសេសត្រូវមកទទួលការព្យាបាលត្រឹមត្រូវ ដើម្បីឱ្យគ្រូពេទ្យតាមដានស្ថានភាពជំងឺ កុំព្យាយាមព្យាលជាមួយគ្រូខ្មែរ អាចបណ្ដាលឱ្យស្ថានភាពឆ្អឹងមិនអាចជាសះស្បើយជាពិសេសអាចប្រឈមនឹងពិការភាពថែមទៀតផងក៏មាន៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia