អាហារ
វេជ្ជបណ្ឌិតបញ្ជាក់ថា៖ ញ៉ាំផ្លែឈើទិព្វមួយនេះ ស្រូបជាតិស្ករ ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
October 15 2021
23.4 K views

ការរស់់នៅសុខភាពជារឿងសំខាន់បំផុត។ សព្វថ្ងៃនេះ មានមនុស្សភាគច្រើនលើសជាតិខ្លាញ់ និងចូលចិត្តញ៉ាំអាហារសម្បូរជាតិស្ករ និងជាតិប្រៃក្នុងអាហារ ការញ៉ាំលើសរសជាតិបែបនេះ នាំឱ្យកើតជំងឺទឹកនោមផ្អែម ខ្លាញ់រុំបេះដូង និងលើសឈាម...ជាដើម។ ថ្ងៃនេះ យើងមកស្វែងយល់ពីផ្លែឈើមួយ ជួយបញ្ចុះជាតិស្ករ សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម និងអ្នកមិនកើតជំងឺទឹកនោមផ្អែម ដើម្បីការពារទុកជាមុន។ តើផ្លែឈើទិព្វមួយនេះជាផ្លែឈើអ្វី?

នៅប្រទេសកម្ពុជាប្រព័ន្ធថែទាំសុខភាពនៅទាន់ខ្សោយ និងខ្វះការយល់ដឹងពីរបៀបថែសុខភាពផងដែរ។ ហើយបញ្ហានេះ នាំឱ្យប្រជាជនខ្មែរ​មួយភាគធំ កើតជំងឺទឹកនោមផ្អែម និងជំងឺផ្សេងទៀត។ យោងតាមអង្គការសុខភាពពិភពលោក(WHO) បានធ្វើការស្ទង់មតិនៅស្រុកខ្មែរតាមជនបទកាលពីឆ្នាំ ២០០៥ បានបញ្ជាក់ថា អត្រានៃអ្នកជំងឺទឹកនោមផ្អែមចន្លោះពី ៥% ទៅ ១០% ជាមនុស្សមានវ័យ ២៥ឆ្នាំជាង។ នេះជាចម្លើយគួរឱ្យភ្ញាក់ផ្អើលមែនទែន ពីព្រោះប្រជាជនកម្ពុជាមួយចំនួន មានការលើសគីឡូ បើប្រៀបធៀបជាមួយប្រទេសដទៃទៀត។

ជាក់ស្តែងយុវជន និងមនុស្សចាស់មួយចំនួនធំនៅស្រុកខ្មែរ ចូលចិត្តរសជាតិផ្អែម ឬរសជាតិលើសតម្រូវការរាងកាយ។ តាមលោកវេជ្ជបណ្ឌិត គួច ម៉េងលី ក៏ធ្លាប់បានមានប្រសាសន៍ថា ម្ហូបទាំងអស់ដែលប្រជាជនខ្មែរភាគច្រើន តែងតែញុំាមានដូចជា អាហារសម្បូរជាតិស្ករ កម្រិតជាតិប្រៃខ្លាំង មានទឹកក្រឡុក មានទឹកសេរ៉ូ និងគ្រឿងកំប៉ុងផ្សេងៗទៀតនោះ សុទ្ធតែមានជាតិស្ករមិនតិចស្លាបមួយព្រានោះទេ ដែលបែបនឹងសុទ្ធតែជាផ្លូវនាំអ្នកឱ្យកើតជំងឺទឹកនោមផ្អែម កើតរោគធាត់ កើតរោគបេះដូងជាដើម។” អ្នកគួរតែកាត់បន្ថយរសជាតិលើសតម្រូវការរាងកាយដូចខាងលើនេះ។ យោងតាមសមាគមបេះដូងអាមេរិចបានណែនាំឱ្យបុរសទទួលទានជាតិស្ករមិនលើសពី ៣៧ក្រាម (៩ស្លាបព្រាកាហ្វេ) និងស្ត្រីទទួលទានមិនលើសពី ២៥ក្រាម (៦ស្លាបព្រាកាហ្វេ) ក្នុងមួយថ្ងៃ។

យើងមានផ្លែឈើមួយ មានឥទ្ធិពលស្រូកយកជាតិស្ករ និងការពារជំងឺទឹកនោមផ្អែម គឺជាផ្លែប៉ោម។ តាមគេហទំព័រ Healthline បានចុះផ្សាយថា ផ្លែប៉ោម ជួយរំលាយអាហារបានល្អ និងស្រូបយកជាតិស្ករ។ ហើយកាត់បន្ថយជាតិស្ករក្នុងចរន្តឈាម។ ពីព្រោះក្នុងផ្លែប៉ោមមានសារធាតុប៉ូលីហ្វេណុល (polyphenols) ដើម្បីស្រូបជាតិស្ករក្នុងអាហារ ដើម្បីការពារជំងឺទឹកនោមផ្អែម។” តាមលោកវេជ្ជបណ្ឌិត Chris Steele ផ្នែកវេជ្ជសាស្ត្រ សញ្ជាតិអង់គ្លេស បានបញ្ជាក់បន្ថែមថា “ផ្លែប៉ោម ជាប្រភពជាតិសរសៃដ៏អស្ចារ្យដែលមានសារធាតុចិញ្ចឹមកាត់បន្ថយហានិភ័យជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២។”

សម្រាប់អ្នកមិនទាន់កើតជំងឺទឹកនោមផ្អែមវិញ ការញ៉ាំផ្លែប៉ោមនេះ ជួយពង្រឺងរាងកាយ និងការពារជំងឺផងដែរ។ តាម Uvahealth ចុះផ្សាយថា នៅឆ្នាំ ២០២០នេះ អ្នកដែលទទួលទានផ្លែប៉ោម មួយថ្ងៃមួយផ្លែ ជួយការពារជំងឺសរសៃឈាម បេះដូង កម្ចាត់ជាតិខ្លាញ់ និងការពារជំងឺទឹកនោមផ្អែមផងដែរ។” តាមគេហទំព័រ Healthline បានបញ្ជាក់ឱ្យដឹងថា នៅក្នុងផ្លែប៉ោមមួយនេះ មានសារធាតុបី ទីមួយ Quercetin អាចកាត់បន្ថយល្បឿនជាតិស្ករពីអាហារកាបូអ៊ីដ្រាត ឬស្រូបជាតិស្ករចេញពីអាហារ។ ទីពីរ Chlorogenic acid ជួយឱ្យរាងកាយប្រើប្រាស់ជាតិស្ករមានប្រសិទ្ធភាពជាងមុន។ ទីបី Phlorizin ជួយកាត់បន្ថយជាតិស្ករបែបគីមី ឬពីអាហារកែច្នៃ ហើយជួយបន្ថែមជាតិស្ករធម្មជាតិដល់ចរន្តឈាមឡើងវិញផងដែរ។

ដូចនេះ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ការញ៉ាំផ្លែប៉ោម ជួយកាត់បន្ថយជាតិស្ករក្នុងរាងកាយ។ សម្រាប់អ្នកមិនទាន់មានជំងឺទេ ការញ៉ាំផ្លែប៉ោមនេះ ជួយការពារជំងឺបានល្អ។ ហើយអ្នកត្រូវមានទម្លាប់មួយចំនួនទៀត ដើម្បីកាត់បន្ថយ និងការពារជំងឺទឹកនោមផ្អែម អ្នកត្រូវមានរបបអាហារបែបធម្មជាតិ ដូចជាត្រី បន្លែ និងផ្លែឈើជាច្រើន។ ហើយមានទម្លាប់ហាត់ប្រាណបន្ថែម ដើម្បីពង្រឹងរាងកាយរឹងមាំ ជួយបញ្ចុះជាតិស្ករ និងប្រឆាំងជំងឺជាច្រើនមុខ។ សូម្បីការគេងមួយថ្ងៃ៨ម៉ោងជួយអ្នកជៀសវាងពីជំងឺទឹកនោមផ្អែមផងដែរ។ ការមានទម្លាប់រួមផ្សំទាំងនេះ ការពារកើតជំងឺធាត់ ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងទៀត។ សុខភាពរឹងមាំ ធ្វើឱ្យបង្កើតលទ្ធផលការងារបានល្អ និងជីវិតមានភាពរីករាយផងដែរ៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2246

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.1 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
605 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
502 views

#ចិត្តសាស្ត្រ

ចេះតែគេងមិនលក់! វិធី ៤យ៉ាងដុតអារម្មណ៍អ្នកឆាប់ងងុយគេងលឿន
Tror Sopheap
November 1 2024
474 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
#ចិត្តសាស្ត្រNovember 10 2024
បើជីវិតអ្នកស្មុគស្មាញមែនទេ? នេះជារបៀបងាយៗ ដឹកនាំជីវិតអ្នកឱ្យសាមញ្ញ និងក្តីសុខ
#អត្ថបទ PRNovember 9 2024
ក្រុមហ៊ុន Herbalife ប្រចាំកម្ពុជា៖ ការតមអាហារបណ្តោះអាសន្នអ្នកចាប់ផ្តើមដំបូង៖ របៀបជ្រើសរើសវិធីតមអាហារល្អបំផុត
#អត្ថបទ PRNovember 8 2024
មោទនភាពណាស់! មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យខ្មែរ ដែលទទួលបានវិញ្ញាបនបត្រISO ទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ
#ព័ត៌មានNovember 8 2024
ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia