អាហារពេលព្រឹកត្រូវបានគេចាត់ទុកថាជាអាហារសំខាន់បំផុត ព្រោះវាផ្តល់ថាមពលសម្រាប់សកម្មភាពរបស់រាងកាយ។ ទោះជាយ៉ាងណាក៏ដោយមនុស្សជាច្រើនរវល់នឹងការងារដូច្នេះពួកគេតែងតែជ្រើសរើសរំលងអាហារពេលព្រឹក។ នេះមិនត្រឹមតែជះឥទ្ធិពលដល់ការអភិវឌ្ឍទំងន់ និងសរីរាង្គខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាល ឱ្យមានជំងឺប្រព័ន្ធរំលាយអាហារផងដែរដូចជាដំបៅក្រពះជាដើម។
ទោះបីជាអ្នករវល់យ៉ាងណាក៏ដោយអ្នកគួរញ៉ាំអាហារពេលព្រឹកឱ្យទាន់ពេលវេលា និងចៀសវាអាហារ ៣ ប្រភេទខាងក្រោមតាមការណែនាំរបស់វេជ្ជបណ្ឌិត នេះបើតាមការលើកឡើងរបស់ THEHEALTHY។
១‑ចៀសវាងអាហារចៀន
អាហារចៀនមានផ្ទុកខ្លាញ់ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពជាខ្លាំង ហើយបង្កហានិភ័យ កើតការធាត់ និងជំងឺបេះដូងទៀត ទន្ទឹមនឹងគ្នានេះការញ៉ាំអាហារចៀនធ្វើឱ្យអ្នកមានហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ។ ដូច្នេះយកល្អអ្នកគួរតែចៀសវាងអាហារចៀន នៅពេលព្រឹកព្រោះរបបអាហារនេះមិនមែនជាជំរើសល្អសម្រាប់សុខភាពឡើយ។
២‑ចៀសវាងអាហារជ្រក់
ជាការពិតមនុស្សជាច្រើនមានចំណង់ចំណូលចិត្តបរិភោគបបរសជាមួយគ្រឿងទេស ដូចជា ជ្រក់បន្លែជាដើម នៅពេលព្រឹក។ ទោះជាយ៉ាងណាក៏ដោយម្ហូបនេះមិនផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ ហើយថែមទាំងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកផងដែរ។
លើសពីនេះទៅទៀតរបបអាហារដែលមានជាតិប្រៃច្រើនពេកក៏បង្កើនហានិភ័យនៃការធាត់លើសឈាមនិងជំងឺសរសៃឈាមបេះដូងដែលពាក់ព័ន្ធផងដែរ ដែលបណ្តាលអោយមានកើតមានជំងឺខ្សោយបេះដូងខ្សោយតំរងនោម និងខ្សោយថ្លើម។
៣‑ជៀសវាងអាហារមានជាតិស្ករខ្ពស់
នំបុ័ងមួយចំនួន ទឹកដោះគោ តែ សុទ្ធជាអាហារល្អក្នុងការជ្រើសរើសញ៉ាំនៅពេលព្រឹក ដោយសារមានសារធាតុកាឡូរីខ្ពស់ ជួយផ្តល់ថាមពលឱ្យបានច្រើនក្នុងមួយថ្ងៃ។ ប៉ុន្តែតាមពិតជាតិស្ករ ដូចជាទឹកផ្លែឈើកែច្នៃ គ្រឿងភេសជ្ជះ ដែលផ្ទុកជាតិស្ករច្រើនធ្វើឱ្យអ្នកឃ្លានលឿន ដែលអ្នកមិនគួរញុំាឡើង។ មិនត្រឹមតែប៉ុណ្ណឹងទេការញ៉ាំស្ករច្រើនពេក នៅពេលព្រឹកក៏ជួយបង្កើនបន្ទុកដល់ក្រពះផងដែរ។ ប្រសិនបើអ្នកកំពុងទទួលរងពីជំងឺទឹកនោមផ្អែមទាំងនេះគឺជាអាហារដាច់ខាតដែលមិនគួរបរិភោគនោះទេ៕
អត្ថបទស្រាវជ្រាវដោយ៖ម៉ាង វិសិដ្ឋារតន៍