អាហារ
បើមិនចង់ឱ្យច្រាលជាតិអាស៊ីត&ក្អួតចង្អោរ ហាមផឹកទឹកដោះគោក្រោយញ៉ាំអាហារទាំងនេះ
Mourn Kunthea
October 21 2022
1 K views

ទឹកដោះគោជា អាហារចម្បងមួយ ដែលរាងកាយចាំបាច់បំផុតសម្រាប់មនុស្សចាស់ ក្មេង និងមនុស្សពេញវ័យ។ ទឹកដោះគោមិនត្រឹមតែមានប្រូតេអ៊ីនខ្ពស់ មានសារធាតុចិញ្ចឹម ជំនួយឆ្អឹង ជំនួយការគេង ធ្វើឱ្យប្រព័ន្ធភាពស៊ាំរឹងមាំផងដែរ។ ត្បិតថាទឹកដោះគោជាភេសជ្ជៈល្អសម្រាប់សុខភាពពិតមែនប៉ុន្តែប្រសិនជាអ្នកផឹកខុសកាលៈទេសៈថាអាចនាំបញ្ហានិងហានិភ័យមកដល់ខ្លួនអ្នកមិនខាន។

ជាការពិតណាស់ យោងតាមការឱ្យដឹងពីគេហទំព័រ indiatimes បានបញ្ជាក់ឱ្យដឹងថា គ្រប់ប្រភេទផលិតផលទឹកដោះគោទាំងអស់មិនថាទឹកដោះគោស្រស់ ឬទឹកដោះគោខាប់នោះទេ គឺវាសម្បូរទៅដោយជាតិប្រូតេអ៊ីនជាច្រើន។ បន្ថែមពីលើនេះទៀត ដោយសាតតែទឹកដោះគោជាប្រភពនៃប្រូតេអ៊ីននេះហើយ ទើបគេមិនណែនាំឱ្យអ្នកផឹកក្រោយញ៉ាំអាហារមួយចំនួនដូចជា៖ សាច់គោ សាច់ជ្រូក សាច់ចៀម សាច់មាន់ ស៊ុត ត្រីប្រា ត្រីសាល់ម៉ុង ត្រីសាឌីន...ជាដើម ពីព្រោះអាហារដែលបានរៀបរាប់មកពីគឺសុទ្ធសឹងតែជាអាហារសម្បូរជាតិប្រូតេអ៊ីន។

នៅពេលដែលយើងញ៉ាំអាហារដែលសម្បូរជាតិប្រូតេអ៊ីនរួច ហើយមកផឹកទឹកដោះគោដែលសម្បូរជាតិប្រូតេអ៊ីនបន្ថែមពីលើទៀតនោះ គឺធ្វើឱ្យរាងកាយរបស់យើងលើសជាតិប្រូតេអ៊ីន ដែលបណ្តាលឱ្យប្រព័ន្ធរំលាយអាហារមិនអាចរំលាយទាន់ពេល ជាហេតុនាំឱ្យច្រាលជាតិអាស៊ីតឡើងមកលើ បង្កើតទៅជាអាការក្អួតចង្អោរ ក្រហាយទ្រូង ឈឺពោះ ហើមពោះ ខ្យល់ដើរមិនល្អ...ជាដើម ជម្រើសដ៏ល្អបំផុតនៅពេលដែលអ្នកញ៉ាំអាហារប្រភេទសាច់ ឬញ៉ាំអាហារដែលសម្បូរជាតិប្រូតេអ៊ីននោះ អ្នកគួរតែជ្រើសផឹកទឹកសាបឱ្យបានច្រើន ពីព្រោះទឹកសាបវាមាននាទីជួយសម្រួល និងជំនួយទៅដល់ប្រព័ន្ធរំលាយអាហារឱ្យធ្វើការរំលាយបានលឿន។

មួយវិញទៀត ប្រសិនជាករណីអ្នកមានទម្លាប់ផឹកទឹកដោះគោមុនឬក្រោយបរិភោគអាហារជាប្រចាំ អ្នកត្រូវរក្សាគម្លាតរវាងការញ៉ាំអាហារ និងផឹកទឹកដោះគោយ៉ាងហោចណាស់ឱ្យបាន ២ទៅ៣ម៉ោង។ មានន័យថាប្រសិនជាអ្នកចង់ផឹកទឹកដោះគោមុនញ៉ាំអាហារគឺត្រូវផឹកមុន ២ទៅ៣ម៉ោង។ ប្រសិនចង់ផឹកទឹកដោះគោក្រោយញ៉ាំអាហារគឺត្រូវផឹកក្រោយញ៉ាំអាហាររួច ២ទៅ៣ម៉ោងដូចគ្នា។ ការធ្វើបែបនេះគឺដើម្បីទុកពេលឱ្យប្រព័ន្ធរំលាយអាហារធ្វើការបានល្អ និងការពារកុំឱ្យជាតិអាស៊ីតច្រាលមកលើផងដែរ៕

អត្ថបទដោយ៖ មឿន គន្ធា

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
#ចិត្តសាស្ត្រJanuary 2 2025
យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
#ចិត្តសាស្ត្រJanuary 2 2025
ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
#ចិត្តសាស្ត្រDecember 31 2024
ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
#កីឡាDecember 31 2024
ខ្សោយផ្លូវភេ.ទ! មកធ្វើរឿង ១នេះ រួមភេ.ទបានយូរហើយមេជិវិតមានគុណភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia