កន្លងមកជឿថាមនុស្សមួយចំនួនតែងគិតថា មិនសូវហ៊ានផឹកទឹកគោទេ ព្រោះខ្លាចឡើងគីឡូ ជាពិសេសនោះគឺខ្លាចកើតទឹកនោមផ្អែមព្រោះទឹកដោះគោមានជាតិផ្អែម។ តាមពិតទៅ ទឹកដោះគោ ទាំងអស់មិនមែនសុទ្ធតែផ្អែមទាំងអស់នោះទេ ទឹកដោះគោគឺគេចែកចេញជាច្រើនប្រភេទច្រើនក្រុម ហើយមានការសិក្សាថ្មីៗជាច្រើនបានអះអាងថា បើចេះជ្រើសទឹកដោះគោផឹកឱ្យត្រូវប្រភេទ ត្រូវបរិមាណរាល់ថ្ងៃ គឺអាចការពាររាងកាយអ្នកឱ្យគេចផុតពីជំងឺទឹកនោមផ្អែមប្រភេទ២ រហូតដល់ទៅ១២%ឯណោះ។
ដោយផ្អែមតាមប្រភព greatist វេជ្ជបណ្ឌិត jane chertoff បានប្រាប់ថា ទឹកដោះគោ ទឹកដោះគោ vanilla almond milk(Unsweetened) គ្មានជាតិស្ករ គឺជាប្រភេទទឹកដោះគោដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមច្រើនប្រភេទចេញពីគ្រាប់អាល់ម៉ុន និងវ៉ាន់នីឡា ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ចរន្តឈាមរត់ល្អ ថែមទាំងការពារជំងឺទឹកនោមផ្អែមប្រភេទទី២ទៀតផង។ ទឹកដោះគោនេះគេណែនាំឱ្យផឹកសម្រាប់មនុស្សពេញវ័យ និងមនុស្សចាស់ ពេលលេវាល្អបំផុតគឺផឹកនៅពេលព្រឹក និងពេលល្ងាច។
លើសពីនេះទៀត ទឹកដោះគោ soy milk(Unsweetened) គ្មានជាតិស្ករ៖ ទឹកគោសណ្តែកសៀង គឺផ្ទុកទៅដោយជាតិសរសៃ វីតាមីនD វីតាមីន B12 កាល់ស្យូម ល្អសម្រាប់មនុស្សពេញវ័យ និងមនុស្សចាស់ ហើយជួយការពាររាងកាយពីជំងឺទឹកនោមផ្អែម គ្រប់គ្រងជាតិស្ករ ជួយចរន្តឈាម។
ទឹកដោះគោប្រភេទចុងក្រោយគេគឺ ទឹកដោះគោ coconut milk (Unsweetened) គ្មានជាតិស្ករ៖ ទឹកដោះគោដូង ជាប្រភេទទឹកដោះគោដែលគ្មានផ្ទុកជាតិស្ករដែលបង្កជាជំងឺទឹកនោមផ្អែមឡើង។ វាផ្ទុកទៅដោយសារធាតុចិញ្ចឹមល្អៗ វីតាមីន ជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យខ្លាំង ប្រឆាំងមេរោគទឹកនោមផ្អែម និងលើសឈាម។
ទឹកដោះគោ៣ប្រភេទនេះអាចញ៉ាំបានទាំងមនុស្សពេញវ័យនិងមនុស្សចាស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង អាចញ៉ាំជារៀងរាល់ថ្ងៃបាន ពីព្រោះទឹកដោះទាំងនេះគ្មានជាតិស្ករនោះទេ។ មិនតែប៉ុណ្ណោះញ៉ាំរាល់ថ្ងៃអាចការពាររាងកាយអ្នកគេចផុតពីជំងឺទឹកនោមផ្អែម១២%ថែមទៀតផង៕
អត្ថបទដោយ៖ មឿន គន្ធា