កីឡា
ជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភ វិធីល្អបំផុត គឺការធ្វើលំហាត់ប្រាណ
Tror Sopheap
November 1 2020
2.3 K views

នៅពេលអ្នកមានជំងឺបាកទឹកចិត្ត ឬថប់បារម្ភ ការហាត់ប្រាណច្រើន គឺជារឿងល្អបំផុតដែលជួយកាត់បន្ថយបញ្ហានៅក្នុងចិត្តរបស់អ្នក។ ហើយការធ្វើលំហាត់ប្រាណនេះ ជាការលើកទឹកចិត្តរបស់អ្នកឱ្យមានការផ្លាស់ប្តូរដ៏ធំផងដែរ។ តើការធ្វើលំហាត់ប្រាណអាចជួយជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភយ៉ាងដូចម្តេច?

ការធ្វើលំហាត់ប្រាណជួយការពារ និងធ្វើឱ្យប្រសើរឡើងនូវបញ្ហាសុខភាពមួយចំនួនរួមមានដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម និងជំងឺរលាកសន្លាក់ជាដើម។ តាមការស្រាវជ្រាវអំពីការធ្លាក់ទឹកចិត្ត និងការថប់បារម្ភ ការធ្វើលំហាត់ប្រាណបានបង្ហាញថា អត្ថប្រយោជន៍ខាងផ្លូវចិត្ត និងរាងកាយ វាធ្វើឱ្យអារម្មណ៍ប្រសើរឡើង និងកាត់បន្ថយការថប់បារម្ភផងដែរ។ ពេលមានទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំ វាជួយរក្សាការធ្លាក់ទឹកចិត្ត មិនឱ្យត្រឡប់មកវិញទេ។​ ការធ្វើលំហាត់ប្រាណជាប្រចាំជួយធ្វើឱ្យអ្នកបន្ធូរភាពតានតឹង និងការថប់បារម្ភដូចជា៖

១. ការធ្វើលំហាត់ប្រាណ ជួយបញ្ចេញអរម៉ូន endorphins ដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ មកពីបញ្ចេញសារធាតុគីមីក្នុងខួរក្បាល និងបញ្ជេញសារធាតុគីមីខួរក្បាលផ្សេងៗ ទៀត ដែលជួយឱ្យអ្នកមានអារម្មណ៍ល្អ និងសុខភាពរឹងមាំ។

២. ការធ្វើលំហាត់ប្រាណជួយកាត់បន្ថយការព្រួយបារម្ភ និងគំនិតអវិជ្ជមាន ហើយវាជួយចិញ្ចឹមការលើកទឹកចិត្តបានល្អបំផុត។

៣. ការធ្វើលំហាត់ប្រាណជាប្រចាំធ្វើឱ្យអ្នកមានទំនុកចិត្តលើខ្លួនឯង គឺមានវិន័យលើខ្លួនក្នុងការហាត់ប្រាណ។ ទោះបីការធ្វើលំហាត់ប្រាណមានឧបសគ្គ តែវាជាគោលដៅធ្វើឱ្យអ្នកមានអាម្មណ៍ល្អចំពោះរូបរាងកាយរបស់អ្នក។

៤. ការធ្វើលំហាត់ប្រាណ និងសកម្មភាពរាងកាយអាចផ្តល់ឱ្យអ្នកនូវឱកាស ដើម្បីមានទំនាក់ទំនងជាមួយអ្នកដទៃ។ ហើយវាជួយឱ្យអ្នកមានស្មាមញញឹមជាមួយអ្នកដទៃ អ្នកកាន់តែមានអារម្មណ៍ល្អខ្លាំងឡើង។

ក្នុងមួយថ្ងៃ ៣០ នាទីគ្រប់ទេ?

ការធ្វើលំហាត់ប្រាណ ៣០ នាទី ឬច្រើនជាងនេះក្នុងមួយថ្ងៃសម្រាប់រយៈពេលពី ៣ ទៅ ៥ ថ្ងៃក្នុងមួយសប្តាហ៍អាចធ្វើឱ្យអ្នកមានភាពល្អប្រសើរឡើងនូវរោគសញ្ញាជំងឺបាក់ទឹកចិត្ត និងការព្រួយបារម្ភ។ អ្នកគ្រាន់តែចំណាយពេលក្នុងមួយថ្ងៃតែ ៣០ នាទី វាជួយសុខភាពរាងកាយ និងផ្លូវចិត្តផងដែរ។

អត្ថប្រយោជន៍នៃការហាត់ប្រាណ ជួយដល់រាងកាយ និងផ្លូវអារម្មណ៍របស់អ្នកកាន់តែរឹងមាំ។ អ្នកអាចចំណាយពេលធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ​ត្រឹមតែ ៣០ នាទី វានឹងមានឥទ្ធិពលទៅចិត្តគំនិតរបស់អ្នកឱ្យមានភាពរឹងមាំ និងជាមធ្យោបាយដ៏ល្អ ដើម្បីបន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ៕



អត្ថបទស្រាវដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3174

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
14.9 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
3 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.3 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
600 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
344 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia