ព័ត៌មាន
ក្រសួងសុខាភិបាលប្រកាស ផ្ទុះជំងឺរលាកភ្នែកនៅស្រុកអូរយ៉ាដាវ ខេត្តរតនៈគីរី
Thida Pet
September 26 2023
284 views

ក្រសួងសុខាពិបាលប្រកាស ផ្ទុះជំងឺរលាកភ្នែកនៅខេត្តរតនៈគីរី

នាថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសពីការផ្ទុះករណីជំងឺភ្នែកក្រហម ចំនួន៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុក អូរយ៉ាដាវ ខេត្តរតនគិរី

ដើមហតុដំបូងនេះកើតឡើងកាលពីថ្ងៃទី១៤ ខែ កញ្ញាឆ្នាំ២០២៣ មានអ្នកភូមិចំនួន៨នាក់ ទៅបុណ្យសពបងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាមដែលជាភូមិមានព្រំប្រទល់ជាប់និងភូមិប៉ក់តូចនេះ។ បន្ទាប់ពីត្រឡប់មកផ្ទះវិញក៏មានករណីឈឺភ្នែកក្រហមនេះកើតឡើងចំនួន៤នាក់នៅផ្ទះផ្សេងៗគ្នា និងបាន បន្តចម្លងរាលដាលប៉ះពាល់ដល់អ្នកភូមិជាមួយរហូតដល់៧៣នាក់ នៅក្នុងចំណោមប្រជាជនសរុប ៥៩៤នាក់នៃភូមិឃុំប៉ក់តូច។

រោគសញ្ញាជំងឺភ្នែកក្រហម៖ រួមមាន នៅផ្នែកសនៃភ្នែក ឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របកភ្នែក (ស្រទាប់ស្ដើងដែលគម្រង់ផ្នែកពណ៌សនៃភ្នែក និងផ្នែកខាងក្នុងនៃត្របកភ្នែក)ជាពិសេសនៅពេលព្រឹក មានហូរទឹកភ្នែកច្រើនជាងមុន ដោយសារមានការកើនឡើងនូវការផលិតទឹកភ្នែក រកាំភ្នែកដោយសារមានអារម្មណ៍ថាមានអ្វីនៅ ក្នុងភ្នែក ឬចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬក្រហាយភ្នែក មានអាចម៍ភ្នែក (ពណ៍ខ្ទុះ ឬពណ៍ទឹកបាយ) ចុកគ្រាប់ ភ្នែក ។

ជំងឺភ្នែកក្រហមនេះបណ្តាលមកពីមូលហេតុ៣ប្រភេទធំៗ៖

១. បង្កដោយវីរុស

អាចកើតមានលាយឡំជាមួយនឹងជំងឺផ្តាសាយ ឬជំងឺផ្លូវដង្ហើមផ្សេងទៀតជាធម្មតាចាប់ផ្ដើមក្នុងភ្នែកម្ខាង ហើយអាចរាលដាលដល់ភ្នែកម្ខាងទៀតក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ជាធម្មតាមានហូរទឹកចេញពីភ្នែក តែមិនខាប់ទេ។

២. បង្កដោយបាក់តេរី

ភាគច្រើនមានអាចម៍ភ្នែកខ្ទុះ ដែលអាចនាំឱ្យត្របកភ្នែកស្អិតជាប់គ្នាជួនកាលកើតឡើងជាមួយនឹងជំងឺរលាកត្រចៀកផងដែរ

ចំណាំ៖ ជំងឺភ្នែកក្រហមដោយវីរុសនិងបាក់តេរីឆ្លងលឿនណាស់ រាលដាលយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្ស ផ្សេងទៀត។ អ្នកអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺរលាកភ្នែក ឬការចម្លងទៅអ្នកដទៃដោយអនាម័យល្អ។

 ៣. បង្កដោយអាឡែស៊ី

ជាមួយដើមឈើ រុក្ខជាតិ ស្មៅ ធូលីដី ផ្សិត សត្វចិញ្ចឹម ថ្នាំ ឬគ្រឿងសំអាង ជាធម្មតាកើតលើភ្នែកទាំងសងខាងអាចបង្កជារមាស់ខ្លាំង ហូរទឹកភែ្នក អាចម៍ភ្នែក និងហើមភ្នែកអាចកើតឡើងជាមួយរោគសញ្ញានៃអាឡែហ្ស៊ីដូចជា រមាស់ច្រមុះ កណ្ដាស់ រមាស់បំពង់ក ឬហឺត៕

May be an illustration of text

May be an illustration of textMay be an illustration of text

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1261

អត្ថបទទាក់ទង

#ព័ត៌មាន

ប្រយ័ត្នផង! ការពារកូនៗ ពីខ្យល់ពុល ឪពុកម្ដាយគ្រប់រូបត្រូវដឹងជាបន្ទាន់
Tror Sopheap
January 24 2025
3.1 K views

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
10.9 K views

#ព័ត៌មាន

ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតប្រកាសថា ពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ២៥០នាក់
Tror Sopheap
January 10 2025
412 views

#ព័ត៌មាន

ដំណឹងសោកសៅ! អតីតប្រធានាធិបតីអាម៉េរិក ជីម មីខាលទ័រ បានទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ
Tror Sopheap
December 30 2024
104 views

#ព័ត៌មាន

កុំស្លន់ កុំខ្លាចពេក! មេរោគ Norovirus មិនបង្កផលប៉ះពាល់ខ្លាំងដល់ខ្មែរយើងទេ
Tror Sopheap
December 19 2024
283 views

#ព័ត៌មាន

ប្រយ័ត្នផង! មនុស្ស ៤ ក្រុមនេះ មានការប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
Tror Sopheap
December 12 2024
432 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
10.9 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4 K views

#ព័ត៌មាន

ប្រយ័ត្នផង! ការពារកូនៗ ពីខ្យល់ពុល ឪពុកម្ដាយគ្រប់រូបត្រូវដឹងជាបន្ទាន់
Tror Sopheap
January 24 2025
3.1 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia