យោងតាមស្ថិតិជំងឺមហារីកពោះវៀនធំរបស់សមាគមមហារីកអាមេរិកឆ្នាំ២០២៣ បានក្រើករំលឹកដល់ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុ៥០ឆ្នាំចុះក្រោមទាំងបុរសនិងស្រ្តីប្រញាប់ពិនិត្យសុខភាព៣ចំណុចសំខាន់ ដើម្បីស្វែងរកមេរោគមហារីកពោះវៀនធំ ខណៈមហារីកមួយនេះកំពុងរាតត្បាតខ្លាំង ហើយគ្រោះថ្នាក់ដល់ជីវិតចំពោះមនុស្សវ័យក្មេងដែលព្យាបាលមិនទាន់ពេលវេលា។ នេះបើយោងតាមការចុះផ្សាយលើគេហទំព័រ The News ។
អ្នកវិទ្យាសាស្រ្តអាមេរិកបានសិក្សារកឃើញថា ក្នុងចំណោមជំងឺមហារីកទាំងអស់ គឺជំងឺមហារីកពោះវៀនធំបានសម្លាប់មនុស្សអស់ច្រើនលំដាប់ថ្នាក់លេខ២។ ជំងឺមហារីកពោះវៀនធំនេះគ្រោះថ្នាក់ និងងាយកើតបំផុតទៅលើក្រុមមនុស្សដែលមានអាយុ៥០ឆ្នាំចុះក្រោម ជាពិសេសគឺបុរស។
មូលហេតុដែលនាំឱ្យមនុស្សម្នាក់កើតជំងឺមហារីកពោះវៀនធំទាំងវ័យក្មេងគឺបណ្តាលមកពីកត្តាជាច្រើនដូចជា ការជក់បារី ការប្រើប្រាស់គ្រឿងស្រវឹងប្រចាំថ្ងៃ របបអាហារមិនល្អ ការធាត់ និងមិនហាត់ប្រាណ...ប្រសិនបើមនុស្សម្នាក់មានសកម្មភាពដូចដែលបានរៀបរាប់គឺងាយកើតមហារីកពោះវៀនធំបំផុត។
រោគសញ្ញាសំខាន់ៗដែលកើតឡើងចំពោះបុគ្គលដែលផ្ទុកជំងឺមហារីកពោះវៀនធំដំណាក់កាលដំបូងមានដូចជា៖ ឧស្សាហ៍រាក ឬទល់លាមក មានឈាមតាមលាមក ឧស្សាហ៍ឈឺក្នុងពោះ និងរមួលសាច់ដុំពោះ ។ មានអារម្មណ៍ថា តឹងណែនក្នុងពោះ មិនងាយបាត់ ខ្សោយអស់កម្លាំង និងស្រកទម្ងន់ ដោយគ្មានមូលហេតុ -ល- ។
ជាមួយគ្នានេះដែរ ដោយសារតែជំងឺមហារីកពោះវៀនធំកំពុងរាតត្បាតខ្លាំង និងសម្លាប់អាយុជីវិតមនុស្សកើនឡើងទ្វេដងក្នុងឆ្នាំ២០២៣ សមាគមជំងឺមហារីកអាមេរិក បានក្រើករំលឹកនិងជំរុញដល់ប្រជាពលរដ្ឋដែលមានវ័យចាប់ពី២០ឆ្នាំដល់៥០ឆ្នាំទាំងបុរសនិងស្រ្តី ឆាប់ត្រួតពិនិត្យសុខភាព៥ចំណុចសំខាន់មានដូចជា៖
· ការស្កែនពោះវៀនធំ
· ការធ្វើតេស្តលាមកដូចជាការធ្វើតេស្ត faecal immunochemical test (FIT)
· ធ្វើតេស្ត FIT-DNA test
បញ្ជាក់៖ អ្នកអាចទៅពិនិត្យនិងធ្វើតេស្ត៣ចំណុចខាងលើបាននៅមន្ទីរពេទ្យពេទ្យឯកទេសក្រពះនិងពោះវៀនដែលអ្នកទុកចិត្ត។
គូសបញ្ជាក់ផងដែរ ជំងឺមហារីកពោះវៀនធំនេះជាជំងឺសម្លាប់អាយុជីវិតមនុស្ស ហើយទាមទាត្រូវតែព្យាបាលឱ្យទាន់ពេលវេលាទើបអាចទប់ស្កាត់។ ដូច្នេះដើម្បីបញ្ចៀសបញ្ហាទាំងឡាយគួរតែពិនិត្យសុខភាព៣ចំណុចខាងលើឱ្យបានគ្រប់ៗគ្នា៕
អត្ថបទដោយ៖ មឿន គន្ធា