សម្រស់
ញ៉ាំអាហារទាំង១០ប្រភេទនេះ ជួយបង្កើន Collagenក្នុងខ្លួន បានល្អបំផុត

Collagen ជាប្រភេទប្រូតេអីនម៉្យាង ដែលផ្ដល់ឲ្យស្បែកនូវរចនាសម្ព័ន្ធ ភាពទន់រលោង និងតឹងណែនល្អ។ Collagen មានច្រើនប្រភេទណាស់  និងមានរចនាសម្ព័ន្ធ មិនដូចគ្នានោះទេ។  ជាទូទៅ ការផលិត Collagen នឹងត្រូវថយចុះបន្តិចម្ដងៗ តាមអាយុរបស់មនុស្សយើង ពេលនោះស្បែកនឹងចាប់ផ្ដើម ប្រែជាចាស់ និងជ្រីវជ្រួញ។

Collagen ត្រូវបានផលិតជាទម្រង់គ្រាប់ ឬជាប្រភេទម្សៅ ដែលមនុស្សយើងបរិភោគបាន ដើម្បីបង្កើនសារធាតុនេះ នៅក្នុងខ្លួន ។ ក្រៅពីនេះ លោកអ្នកក៏អាចបង្កើន Collagen តាមរយៈការញ៉ាំអាហារទាំង១០មុខដូចខាងក្រោម ។

១. សាច់មាន់៖ មានការសិក្សាជាច្រើន បានរកឃើញថា មាន់មានផ្ទុក Collagenខ្ពស់ ជាពិសេសត្រង់ជាលិកា ក និងឆ្អឹងខ្ចី ។

២. ត្រី៖ មានផ្ទុក Collagen ជាពិសេសនៅត្រង់ ឆ្អឹង និងសរសៃចំណងរបស់វា។  ប្រភេទត្រី ដូចជា ត្រីSalmon និងត្រី Tuna មានផ្ទុក Collagenខ្ពស់ ។

៣. ស៊ុត៖ ថ្វីត្បិតតែស៊ុតគ្មាន ឆ្អឹង និងសរសៃចំណង តែស៊ុតពណ៌ស សម្បូរដោយ Proline ដែលជាប្រភេទ Amino acids ដ៏សំខាន់ក្នុងការផលិត Collagen ។

៤. ពពួកក្រូច៖ រួមមាន ក្រូចឆ្មារ និងក្រូចថ្លុងជាដើម សម្បូរដោយវីតាមីន C ។ វីតាមីនC ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតសារធាតុ Collagen ។

៥. ផ្លែត្របែក៖​ សម្បូរដោយវីតាមីន C និង ស័ង្កសី ជួយជម្រុញការផលិត Collagen ។

៦. ខ្ទឹមស៖ សម្បូរដោយសារធាតុ sulfur ដែលជួយសំយោគ និងរក្សា Collagen ឲ្យមានលំនឹងល្អ។

៧.បន្លែស្លឹកពណ៌ខៀវ៖ សម្បូរដោយសារធាតុរ៉ែ វីតាមីនច្រើនប្រភេទ សារធាតុប្រឆាំងអ៊ុកស៊ីតកម្ម ដែលមានតួនាទីជួយជម្រុញការផលិត Collagen ។

៨. គ្រាប់សណ្ដែក៖ សម្បូរដោយ amino acids ដែលជួយជម្រុញការសំយោគ Collagen និងសារធាតុ ស័ង្កសី ជួយជម្រុញការផលិត Collagen ។

៩. គ្រាប់ស្វាយចន្ទី៖ សម្បូរដោយ ស័ង្កសី និងទង់ដែង ដែលជួយបង្កើនសមត្ថភាព ក្នុងការផលិត Collagen ។

១០. ផ្លែប៉េងប៉ោះ៖ មានផ្ទុកសារធាតុ lycopene ដែលជាសារធាតុប្រឆាំងអ៊ុកស៊ីតកម្មដ៏ល្អ ចំពោះសុខភាពស្បែក ជាពិសេសការផលិត Collagen ៕

អត្ថបទដោយ៖ ហួ ភារ៉ា

ប្រភព៖ www.eatthis.com

 

 


Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
14.8 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
3 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.3 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
600 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
343 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia