ជំងឺ
ត្រូវប្រយ័ត្ន! ! អាការ៧ នៃជំងឺក្រិនថ្លើមជាសញ្ញាណមិនល្អ បង្កឱ្យមានហានិភ័យស្លា.ប់ខ្ពស់
Pheakdey Pao
September 1 2022
1.3 K views

ជំងឺ ថ្លើមមានច្រើនប្រភេទណាស់ដូចជាថ្លើមប្រភេទអេ​ ប៊ី ស៊ី សុទ្ធសឹងតែប៉ះពាល់សុខភាពដូចៗគ្នា។បើក្រឡែកទៅមើលកត្តាដែលនាំឱ្យកើតជំងឺក្រិនថ្លើមមានច្រើនដូចជាកត្តាហ្សែង ឆ្លងមេរោគ ផឹកគ្រឿងស្រវឹងរាល់ថ្ងៃ​ការប្រើប្រាស់ថ្នាំផ្ដេសផ្ដាស។ដោយសារតែថ្លើមគឺជាសរីរាង្គយ៉ាងសំខាន់នៅក្នុងខ្លួនរបស់យើងដូច្នេះហើយគួរតែយកចិត្តទុកដាក់ការពារថែទាំកុំឱ្យឆ្លងរោគផ្ដេសផ្ដាសដូចជាក្រិនថ្លើមជាដើមបើទុកយូរមិនព្រមព្យាបាលទាន់ពេលអាចស្លាប់បានជំងឺក្រិនថ្លើមនេះ។

ដូច្នេះហើយសូមដឹងពីរោគសញ្ញាជំងឺក្រិនថ្លើមទាំងអស់គ្នាថាតើបញ្ចេញជាសញ្ញាបែបណាឱ្យយើងបានដឹង?

ដោយយោងតាមរយៈគេហទំព័រmedicalnewstodayបានបញ្ជាក់ឱ្យដឹងថាជំងឺក្រិនថ្លើមកើតឡើងអាចមកពីការរលាក កាលណាថ្លើមចាប់ផ្ដើមរលាកយូរទៅៗក៏កើតទៅជាសន្លាកច្រើនៗបណ្ដាលឱ្យក្រិនថ្លើមឡើងមក។ ក្រិនថ្លើមនេះគឺបង្កជាផលប៉ះពាល់ដល់សរីរាង្គយ៉ាងច្រើនដូចជា ក្រលៀន សរសៃឈាមបេះដូង សួត ស្បែក ក្រចក ក្រពះពោះវៀនជាដើមដែលជាមូលហេតុនាំឱ្យអ្នកកើតជំងឺក្រិនថ្លើមទុកយូរមិនព្រមព្យាបាលអាចស្លាប់បាត់បង់ជីវិតបាន

ចំពោះរោគសញ្ញាជំងឺក្រិនថ្លើមគឺ​មានច្រើនដូចជា៖

-អស់កម្លាំងជាប្រចាំ ក្អួតចង្អោរ

-បាត់បង់ចំណង់អាហារ

-កើតជំងឺខាន់លឿន

-ហើមជើងដៃនិងពោះជាពិសេសហើមពោះខ្លាំង

-ថ្លើមលំពែងរីកធំខ្លាំង

-បាត់បង់ចំណង់ផ្លូវភេទឬខ្សោយផ្លូវភេទ

-កើតរមាស់ខ្លាំង។

មួយវិញទៀតផ្អែកតាមការចែករំលែករបស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា ថ្លើមប្រសិនបើយើងមិនយកចិត្តទុកដាក់ថែទាំទេ​ និងងាយកើតទៅជារោគថ្លើម។ ជំងឺនេះផ្ទាល់ភាគច្រើន គឺកើតមកពីវីរុស​មានច្រើនប្រភេទណាស់ និងបង្កចេញជាជំងឺថ្លើមប្រភេទផ្សេងៗ ដែលជាទូទៅមេរោគថ្លើមដែលគេសង្កេតឃើញមានកើតច្រើន និងគ្រោះថ្នាក់ជាងគេគឺ ជំងឺថ្លើមប្រភេទ​ អេ​ ប៊ី​ និងស៊ី។ លោកវេជ្ជបណ្ឌិតបន្ថែមថាជំងឺថ្លើមនេះ ប្រសិនណាមិនព្រមទទួលការព្យាបាលឱ្យបានត្រឹមត្រូវទេ អាចនឹងបង្កជាអាការធ្ងន់ធ្ងរដល់ថ្លើម បណ្ដាលឱ្យក្រិនថ្លើម ហើមថ្លើម​…ជាដើម។

ជាចុងក្រោយទាំងអស់នេះសុទ្ធសឹងជាហានិភ័យដែលបង្កមកពីជំងឺក្រិនថ្លើម ឬក៏ថ្លើមកើតជាជំងឺផ្សេងៗជាច្រើនទៀតដូច្នេះសូមបងប្អូនយកចិត្តទុកដាក់ថែទាំតាមរយៈកាត់បន្ថយញុំាប៊ីយេរ​ អាហារកែច្នៃ ថ្នាំលេបឬក៏អាហារបំប៉ងផ្ដេសផ្ដាស…៕

អត្ថបទដោយ៖ប៉ែត ធីតា

 

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
320 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
190 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
689 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.3 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.3 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.7 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
1.6 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្ត ១នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូចបន្ត
Tror Sopheap
February 6 2025
1.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia