ជំងឺ
មិនចង់ឱ្យកូនអ្នកធ្លាក់ខ្លួនឈឺមហារីកធ្ងន់ដោយមិនដឹងខ្លួន អ្នកត្រូវដឹងសញ្ញាទាំង៧នេះ

ភាគច្រើននៃជំងឺមហារីក ដែលបានកើតលើកូនក្មេង មានភាពពិបាកក្នុងការកំណត់រោគវិនិច្ឆ័យណាស់ ។ សញ្ញា និងរោគសញ្ញានៃជំងឺមហារីក ដែលកើតលើកូនក្មេង មានលក្ខណៈមិនដូចគ្នានោះទេ ហើយវាមានលក្ខណៈប្រហាក់ប្រហែល ជាមួយនឹងជំងឺផ្សេងៗទៀតផងដែរ ។​ តែទោះជាយ៉ាងនេះក្ដី គ្រូពេទ្យជំនាញ បានប្រាប់ពីរោគសញ្ញាសំខាន់ៗ មួយចំនួន ដែលឪពុកម្ដាយ អាចកត់សម្គាល់ ព្រោះវាអាចជារោគសញ្ញានៃជំងឺមហារីក ។

១. ក្មេងស្រកទម្ងន់ដោយគ្មានមូលហេតុ៖ ភាគច្រើន ជំងឺមហារីកអាចបណ្ដាលឲ្យ កូនក្មេងស្រកទម្ងន់ ដោយគ្មានមូលហេតុនោះទេ ។

២. ឧស្សាហ៍ឈឺក្បាល៖​ ក្មេងដែលឧស្សាហ៍ឈឺក្បាល រួមជាមួយការក្អួតចង្អោរ ជាពិសេសកើតឡើងនៅពេលព្រឹក សូមឪពុកម្ដាយ ចាប់អារម្មណ៍ និងប្រុងប្រយ័ត្ន ។

៣.​មានហើម និងឈឺចាប់៖ ក្មេងដែលឧស្សាហ៍ហើម និងឈឺចាប់មិនព្រមបាត់ នៅត្រង់ជើង ឈឺឆ្អឹង ឈឺសន្លាក់ និងឈឺនៅត្រង់ខ្នងផ្នែកខាងក្រោយជាដើម ។

៤. ហើមកូនកណ្ដុរ៖ ក្មេងដែលឧស្សាហ៍ហើមកូនកណ្ដុល នៅត្រង់ក្លៀក ក ក្នុងពោះ ឬត្រង់ក្រលៀនជាដើម សូមមាតាបិតា ចាប់អារម្មណ៍ និងប្រុងប្រយ័ត្ន ។

៥. ឧស្សាហ៍បង្ករោគ៖ ការបង្ករោគដែលកើតឡើងលើក្មេង ញឹកញាប់ អាចបញ្ជាក់បានថា ប្រព័ន្ធការពាររាងកាយទន់ខ្សោយ ហើយវាក៏អាចជារោគសញ្ញានៃជំងឺមហារីកផងដែរ ។​

៦. ឧស្សាហ៍អស់កម្លាំង៖ ក្មេងដែលកើតជំងឺមហារីក ច្រើនឧស្សាហ៍ខ្សោយ និងអស់កម្លាំង ដោយគ្មានមូលហេតុ រួមជាមួយភាពស្លេកស្លាំងផងដែរ ។​

៧.​ ឧស្សាហ៍គ្រុនក្ដៅ៖ ជំងឺមហារីក អាចបណ្ដាលឲ្យ ក្មេងអាចមានអាការគ្រុនក្ដៅញឹកញាប់ ដោយរកមូលហេតុមិនឃើញនោះទេ ។

ប្រសិនបើ កូនរបស់លោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមប្រញាប់ស្វែងរកការប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីកំណត់រោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ ៕

អត្ថបទដោយ៖ ហួ ភារ៉ា

ប្រភព៖ www.cancer.net

 


Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.7 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.6 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia