កុមារ
កូនចង់ទៅរៀនដោយមិនបាច់បង្ខំ! ប៉ាម៉ាក់គួរប្រើតិចនិក៤នេះ បើចង់ឱ្យកូនរៀនឆ្លាត មិនយំខ្លាចសាលា

ជឿថាឪពុកម្តាយភាគច្រើនដែលមានកូនតូចៗត្រូវដល់វ័យចូលសាលា គឺតែងតែជួបបញ្ហាធំមួយនោះគឺកូនមិនចង់ទៅសាលារៀន​ ពេលដល់ម៉ោងត្រូវទៅសាលាម្តងៗកូនតែងតែយំ ខ្លាចមិនចង់ទៅ។

ជាការពិតណាស់ យោងតាមការចុះផ្សាយនៅលើគេហទំព័រ sleepingshouldbeeasy បានបញ្ជាក់ឱ្យដឹងថា កុមារដែលខ្លាចសាលា មិនចង់ទៅរៀនទាំងដែលពួកគេមិនទាន់ស្គាល់ថាអ្វីទៅជាសាលារៀននោះគឺដោយសារតែពួកគេ មិនចង់ឃ្លាតឆ្ងាយពីឪពុកម្តាយ ពួកគេមានអារម្មណ៍ខ្លាចមនុស្សប្លែកមុខ។ មួយវិញទៀត មកពីនៅសាលារៀនមានមនុស្សច្រើន កូនៗរបស់អ្នក មិនទាន់ធ្លាប់ទៅនិងបរិយាកាស។

ដូច្នេះដើម្បីបណ្តុះអារម្មណ៍កូនៗរបស់អ្នកឱ្យចង់ទៅរៀន មិនខ្លាចសាលា អ្នកត្រូវប្រើតិចនិក៥ខាងក្រោម៖

១.​ និយាយចំណុចល្អអំពីសាលាប្រាប់កូន៖ ជំហានទី១ អ្នកត្រូវតែនិយាយណែនាំអំពីចំណុចល្អៗនៅសាលារៀនប្រាប់ដល់កូនរបស់អ្នកជាមុន។ ឧទាហរណ៍៖ នៅពេលកូនទៅសាលារៀនកូននឹងបានជួបក្មេងៗច្រើន កូននឹងមានមិត្តភក្តិសម្រាប់លេងនិងនិយាយជាមួយ នៅសាលាកូនមានអ្នកគ្រូចាំមើលថែកូន អ្នកគ្រូលោកគ្រូនៅសាលាស្រឡាញ់កូនដូចប៉ាប៉ាក់ស្រឡាញ់កូនអ៊ីចឹង...អាចនិយាយឃ្លាទាំងអស់នេះប្រាប់កូនបន្តិចម្តងៗ ធ្វើយ៉ាងណាឱ្យកូនរបស់អ្នកមានទឹកចិត្តក្នុងការចង់ទៅសាលា។ ចៀសវាងការចាប់បង្ខំកូនឱ្យទៅសាលាភ្លាមៗ ធ្វើបែបនេះអ្នកគ្មានថ្ងៃឈ្នះកូនទេ។ ឪពុកម្តាយត្រូវព្យាយាមនិយាយល្អអំពីសាលាប្រាប់កូនឱ្យបាន៣ខែមុខនាំកូនទៅចុះឈ្មោះចូលរៀន។

២. ថ្ងៃដំបូងនៃថ្ងៃចូលរៀន៖ ថ្ងៃដំបូងជាថ្ងៃសំខាន់ដែលអ្នកត្រូវណែនាំកូនរបស់អំបីសកម្មភាបដែលត្រូវធ្វើនៅក្នុងសាលា។​​ អ្នកគួរព្យាយាមប្រាប់សកម្មភាពណាដែលធ្វើឱ្យកូនរបស់អ្នកមានអារម្មណ៍ថាសប្បាយ​និងជាប់ចិត្តជាមួយសាលា ណែនាំលោកគ្រូអ្នកគ្រូឱ្យកូនរបស់អ្នកស្គាល់។​ ថ្ងៃដែលកូនចូលរៀនដំបូង អ្នកត្រូវចំណាយពេលជាមួយកូនរបស់អ្នកឱ្យបានច្រើននៅសាលា​ ហាមដាច់ខាតជូនកូនទៅដល់សាលាភ្លាមមកវិញភ្លាម ធ្វើបែបនេះកូនរបស់អ្នកនឹងមានអារម្មណ៍ខ្លាចសាលា។

៣. អនុញ្ញាតឱ្យកូនយករបស់ជាទីស្រឡាញ់ទៅសាលា៖​ ជាធម្មតាក្មេងតែងមានរបស់ឬវត្ថុអ្វីមួយដែលគេស្រឡាញ់ និងចូលចិត្តលេងតាំងពីតូច មិនថារបស់នោះជា តុក្កតា សម្ភារសម្រាប់លេងតូចតាចយ៉ាងណាក៏ដោយ បើកូនអ្នកស្រឡាញ់និងចូលចិត្តលេង​អ្នកត្រូវអនុញ្ញាតឱ្យគេយកទៅសាលារៀន គឺដើម្បីឱ្យកូនរបស់អ្នកមានអារម្មណ៍ថាមានទំនុកចិត្ត និងមិនឯកានៅពេលទោសាលា។

៤. កុំព្យាយាមនិយាយរឿងកិច្ចការសាលាច្រើនពេកពេលកូនមកផ្ទះ៖ មានន័យថា កូនៗរបស់អ្នកពួកគេនៅសាលារៀនពេញ១ថ្ងៃហើយ ប្រសិនជាពេលមកផ្ទះអ្នកនាំគេនិយាយតែពីរឿងសាលាទៀត ពួកគេនឹងមានអារម្មណ៍ថាធុញលេងចង់ទៅរៀនមិនខាន។

សរុបជារួមមកវិញ តិចនិកទាំង៤ខាងលើគឺឪពុកម្តាយដែលមានកូនដល់អាយុត្រូវចូលសាលាអាចយកទោអនុវត្តជាមួយកូនៗលោកអ្នកបាន ដើម្បីបន្សាំពួកគេបន្តិចម្តងៗ កុំឱ្យពួកគេមានអារម្មណ៍ថាធុញ និងខ្លាចសាលា៕

អត្ថបទដោយ៖ មឿន គន្ធា 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទទាក់ទង

#កុមារ

ប្រយ័ត្នផង! កុមារអាយុ ៣ឆ្នាំ រត់ហើយលោតលេងមានសញ្ញា ១នេះ ជាជំងឺបេះដូងពីកំណើត
Tror Sopheap
April 29 2025
700 views

#កុមារ

លោកគ្រូ សេធុល បញ្ជាក់ថា ចិញ្ចឹមកូនពីរបៀបនេះ នាំឱ្យកូនមានអត្តចរិតល្អ
Tror Sopheap
April 23 2025
627 views

#កុមារ

កូនៗ! ញ៉ាំអាហារមានសារជាតិ ១នេះ ប៉ូវខួរក្បាល រាងកាយលូតលាស់លឿន ហើយរឹងមាំ
Tror Sopheap
March 31 2025
3.2 K views

#កុមារ

កុមារអាយុ ៨ឆ្នាំកើតជំងឺធ្លា.ក់ទឹកចិ.ត្ត នេះជារោគសញ្ញាកុមារមានបញ្ហា
Tror Sopheap
March 24 2025
2.2 K views

#កុមារ

ឱ្យកូនចាយលុយមិនគិត អនាគតក្រខ្លួន គួរបង្រៀន ១វិធីនេះឱ្យកូនស្គាល់ពីតម្លៃលុយ
Tror Sopheap
March 21 2025
400 views

#កុមារ

ប្រយ័ត្នកូនផង! មានក្មេងម្នាក់អាយុ ១៣ឆ្នាំ មានជំងឺដាច់សរសៃឈាមខួរក្បាល
Tror Sopheap
March 16 2025
1.5 K views
អត្ថបទថ្មីៗ
#ជំងឺMay 1 2025
អ្នករក្សាអាហារក្នុងប្រអប់ស្នោចម្លងរោគ និងបញ្ចេញជាតិពុលកើតមហារីក
#សម្រស់May 1 2025
កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី
#ព័ត៌មានApril 30 2025
ក្រសួងបរិស្ថានប្រកាស៖ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» ជំរុញឱ្យផ្លូវជាតិស្អាតនៅឆ្នាំ២០២៥
#សម្រស់April 30 2025
ស្បែកស្រអាប់ៗ មកញ៉ាំផ្លែឈើទាំង ៤នេះ រក្សាពន្លឺស្បែកឱ្យភ្លឺថ្លា សម្រស់ឱ្យក្មេង
#អាហារApril 30 2025
ញ៉ាំផ្លែឈើទិព្វ ១នេះ សមត្ថភាពរំលាយជាតិខ្លាញ់ឱ្យអ្នកស្រកគីឡូឆាប់បំផុត
#អាហារApril 29 2025
ញ៉ាំអាហារ ១នេះ បំបែកខ្លាញ់ការពារគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia