គំនិតរកស៊ី
បើមិនចង់អស់លុយច្រើន មិនចង់ខូចធ្មេញធម្មជាតិ ទន្តបណ្ឌិតជំនាញប្រាប់ឱ្យធ្វើរឿង១នេះ
MC LyHouy
June 3 2022
412 views

លោកស្រីទន្តបណ្ឌិត ណម ចំណាន  ជាសហស្ថាបនិក និង ជាប្រធានផ្នែកគ្លីនិកនៅមន្ទីរព្យាបាលធ្មេញ មែលវីន ព្រមទាំងជាប្រធានសមាគមផ្នែកពត់តម្រង់ធ្មេញកម្ពុជា បានចែករំលែកនូវចំណេះដឹងអំពីធ្មេញជាមួយនឹងចាបបៃតងឱ្យដឹងថា ធ្មេញមានតម្លៃប៉ុណ្ណា ហើយ ត្រូវធ្វើអ្វីខ្លះដើម្បីថែរក្សាធ្មេញ បង្ការកុំឱ្យខូចខាតធ្មេញខ្លាំង និង អាចព្យាបាលបានទាន់ពេលវេលា។

លោកស្រីទន្តបណ្ឌិត ណម ចំណាន បានលើកយកពីសារៈប្រយោជន៍នៃការពិនិត្យសុខភាពមាត់ធ្មេញ ឱ្យដឹងថាជាធម្មតា ការអញ្ជើញមកទទួលការពិនិត្យមាត់ធ្មេញ គួរតែធ្វើរយៈពេលរៀងរាល់ ៦ខែម្តងឲ្យបានទៀងទាត់។ ហើយប្រសិនបើអ្នកបានពិនិត្យទាន់ពេលវេលា នោះនឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជា៖

-មិនប្រឈមនឹងបញ្ហាមានក្លិនមាត់

-កាត់បន្ថយរោគពុកធ្មេញ និង ការស្រៀវធ្មេញ

-អាចបង្ការមិនឲ្យមានការឈឺចាប់បន្ទាន់

-អាចរក្សាធ្មេញធម្មជាតិបានច្រើន

-កាត់បន្ថយការចំណាយលើការព្យាបាលធ្មេញដែលមានតម្លៃថ្លៃ

-ជួយឲ្យសុខភាពរាងកាយទាំងអស់មានភាពរឹងមាំ ដោយសារមានធ្មេញគ្រប់គ្រាន់ អាចពិសាអាហារបានម៉ត់ល្អ។

ជាមួយគ្នានេះដែរ ការពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់៦ខែម្តងនេះ គួរតែពិនិត្យមើលលើផ្នែកសំខាន់ៗដូចខាងក្រោម៖

-ជម្ងឺរលាកជាលិកាអញ្ចាញ ដែលយើងហៅថារាក់ស៊ីធ្មេញ

-ធ្មេញដែលមានដង្កូវស៊ីថ្មី ឬ ជុំវិញបំណះប៉ះចាស់ដែលទាមទារឲ្យរើប៉ះឡើងវិញ

-ធ្មេញដែលមានសំណឹក អាចធ្វើឲ្យស្រៀវខ្លាំង ពេលញាំអាហារឬភេសជ្ជៈ

-ធ្មេញដែលមានការប្រែពណ៌ខុសប្លែកពីធម្មតា ឬ បញ្ហាក្លិនមាត់

-ធ្មេញដែលមានការរលាក ស្រកអញ្ចាញ ស្រកឆ្អឹងជុំវិញ ឬមានដំបៅចុងឬស

-ធ្មេញដែលស្រោបចាស់ ដែលមានស្ថានភាពជ្រាបទឹកធ្វើឲ្យពុកជុំវិញជើងធ្មេញ

-ធ្មេញដែលបង្ករការរំខានញឹកញាប់ ដូចជាការហើម ឈឺចាប់អញ្ចាញជាដើម

-កំណាំធ្មេញដែលខាំខុសប្រក្រតី ដែលកំពុងបង្កបញ្ហាដល់សន្លាក់ឆ្អឹងថ្គាម និងសាច់ដុំទំពារ

-ទម្លាប់មិនល្អមួយចំនួនដែលអាចធ្វើឲ្យមានបញ្ហាដល់ដំណុះធ្មេញពិសេសកុមារ និងក្មេងវ័យជំទង់

-រោគសញ្ញាក្នុងមាត់មួយចំនួនដែលអាចវិវត្តទៅជាជម្ងឺមហារីកមាត់ជាដើម

ដូចនេះហើយការពិនិត្យសុខភាពមាត់ធ្មេញគឺជាសំខាន់ និង ចាំបាច់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានេះ ចាបបៃតងក៏សូមរម្លឹកផងដែរថា លោកស្រីទន្តបណ្ឌិត ណម ចំណាន បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅឆ្នាំ២០០៧ រហូតមកដល់ពេលនេះ លោកស្រីទន្តបណ្ឌិត ណម ចំណាន មានឯកទេសខាងពត់តម្រង់ ធ្មេញ និង ដាំបង្គោលអ៊ីមផ្លេន ហើយបានបម្រើការងារ ក្នុងវិស័យទន្តសាស្រ្តនេះ អស់រយៈពេលជាង១៥ឆ្នាំមកហើយដែរ៕

រៀបរៀងអត្ថបទដោយ៖ កញ្ញា លីហួយ


MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
143 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
932 views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
16.8 K views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
17.1 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.7 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
1.6 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្ត ១នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូចបន្ត
Tror Sopheap
February 6 2025
1.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia