ជំងឺ
វិធី១ក្រុម ស្រ្តីគ្រប់រូបគួរដឹង ព្រោះអាចជួយការពារកុំឱ្យកើតជំងឺមហារីកមាត់ស្បូន
Thida Pet
January 16 2024
2.4 K views

ពេទ្យប្រាប់វិធីការពារជំងឺមហារីកមាត់ស្បូន ដែលស្រ្តីគ្រប់រូបគួរតែធ្វើរឿង១នេះកុំខាន

ជំងឺមហារីកមាត់ស្បួនគឺជាជំងឺមួយដែលមនុស្សស្រីគ្រប់រូបមិនចង់ជួបប្រទះនោះទេ ។តែស្រ្តីភាគច្រើនមិនដឹងថាតើមានវិធីអ្វីខ្លះដើម្បីបង្ការជំងឺមហារីកមាត់ស្បូននោះទេ។ ជាមួយគ្នានេះដែរ ក្រុមការងារចាបបៃតង សូមធ្វើការលើកយកវិធីល្អ១ប្រភេទដែលមនុស្សស្រីគួរតែដឹង ព្រោះអាចការពារបានស្ទើរតែ១០០ភាគរយឯណ្ណោះ។

នេះបើយោងតាមរយវេជ្ជបណ្ឌិត អ៊ុក ចាន់ថា ឯកទេសសម្ភាព និងរោគស្រ្តីបម្រើការនៅគ្លីនិកស្រ្តី និងកុមារដំរី បានបកស្រាយឱ្យដឹងថាមូលហេតុដែលមនុស្សស្រីកើតជំងឺមហារីកមាត់ស្បូនគឺបង្កឡើងមកពីមេរោគម្យ៉ាងឈ្មោះថាHPVដែលមេរោគនេះបង្កឡើងនៅលើមាត់ស្បូនឬក៏ទ្វារមាសរបស់មនុស្សស្រី។ មេរោគនោះគឺធ្វើឱ្យកោសិកាមួយចំនួនត្រូវបានខូចខាតឬក៏រលាកកោសិកាមាត់ស្បូនឬក៏ទ្វារមាសរបស់មនុស្សស្រី។

ក្នុងនោះផងដែរ វេជ្ជបណ្ឌិត អ៊ុក ចាន់ថា បានបកស្រាយបញ្ជាក់ថាជំងឺមហារីកមាត់ស្បូននេះគឺអាចឆ្លងតាមរយៈការួមភេទ ឬក៏ឆ្លងតាមរយៈម្ដាយទៅកូននៅពេលសម្រាល មួយចំនួនទៀតឆ្លងតាមរយៈការប្រើប្រាស់បន្ទប់ទឹករួមគ្នាជាមួយអ្នកកើតជំងឺមហារីកមាត់ស្បូន(ភាគរយឆ្លងតិចទេ)។

ជាមួយគ្នានេះដែរ វេជ្ជបណ្ឌិតក៏បានបកស្រាយប្រាប់ថាប្រសិនណាមនុស្សស្រីចង់ចៀសផុតពី ជំងឺមហារីកមាត់ស្បូនកុំឱ្យកើតមាន ត្រូវតែចៀសវាងកត្តាដែលបង្កជាជំងឺនេះដូចគ្នា កត្តាទាំងនោះមានដូចជា៖

-ចៀសវាងកុំឱ្យឆ្លងមេរោគHPV និងមេរោគអេដស៍ព្រោះមេរោគទាំងនេះអាចបង្កជំងឺមហារីកមាត់ស្បូនបាន

-ឆាប់រួមភេទនៅអាយុតិចពេក

-ស្រ្តីដែលមានជំងឺកាមរោគ ធ្លាក់សរុំារ៉ៃ មិនបានព្យាបាលក៏អាចធ្វើឱ្យមនុស្សស្រីប្រឈមជំងឺមហារីកមាត់ស្បូនហើយ។

-ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន។ តួយ៉ាងវេជ្ជបណ្ឌិតអ៊ុក ចាន់ថា បានបញ្ជាក់ថាជំងឺមហារីកមាត់ស្បូននេះគឺមិនបានបញ្ចេញជាសញ្ញាឱ្យយើងដឹងនោះតេ ទាល់តែដល់ដំណាក់កាលធ្ងន់ធ្ងរបានដឹង។ ដូច្នេះហើយវេជ្ជបណ្ឌិតបានណែនាំឱ្យស្រ្តីមកចាក់វ៉ាកសាំងការពារទុកមុន ជាពិសេសសម្រាប់ស្រ្តីនៅលីវ គឺកាន់តែមានប្រសិទ្ធភាព ជាងស្រ្តីដែលមានគ្រួសាររួចហើយ។

អាស្រ័យហេតុនេះហើយប្រសិនណាមនុស្សស្រីចង់ចៀសផុតពីជំងឺមហារីកមាត់ស្បូនគួរតែដឹងពីកត្តាបង្កជំងឺមហារីកមាត់ស្បូន និងចៀសវាងធ្វើ ជាពិសេសត្រូវយល់ដឹងពីការចាកវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនទុកមុនជាពិសេសឪពុកម្ដាយដែលមានកូនតូចអាយុ៩ឆ្នាំឡើងគួរនាំកូនចាក់វ៉ាក់សាំងការពារទុកព្រោះវ័យនេះគឺមានប្រសិទ្ធភាព៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia