ជំងឺ
ធ្លាប់ឆ្ងល់អត់ហេតុអ្វីមនុស្សសម័យថ្មីអាយុខ្លីម្ល៉េះ? វេជ្ជ.ប្រាប់កត្តា៤ធ្វើឱ្យមនុស្សច្រើនស្លា.ប់មុនអាយុ
Mourn Kunthea
October 6 2022
375 views

បើយើងត្រឡប់មនុស្សចាស់ជំនាន់មុនពួកគាត់ហាក់ដូចសុខភាពល្អណាស់ រឹងមាំ ហើយថែមទាំងអាយុវែងៗទៀត ។ ប៉ុន្តែបើប្រៀបធៀបជាមួយមនុស្សសម័យថ្មីគឺខុសគ្នាឆ្ងាយណាស់។ ជាក់ស្តែងមនុស្សសម័យឥឡូវវ័យ៣០ឆ្នាំមិនទាន់ទេ មានជំងឺឈឺពេញខ្លួន ហើយច្រើនតែស្លាប់មុនអាយុទៀតថែមផងដែរ។

ជាការពិតណាស់ បើតាមការឱ្យដឹងពីគេហទំព័រ eatthis វេជ្ជបណ្ឌិត Bayo Curry-Winchell នាយកផ្នែកវេជ្ជសាស្រ្ដថែទាំបន្ទាន់ នៅមន្ទីរពេទ្យ Saint Mary's បានចែករំលែកពីមូលហេតុកំពូល៤ ដែលធ្វើឱ្យមនុស្សសម័យថ្មីភាគច្រើនស្លាប់មុនអាយុ៖

១. ស្លាប់ដោយការជក់បារី៖ វេជ្ជបណ្ឌិត Curry-Winchell រំឭកយើងថា "បារីបង្កើនហានិភ័យយ៉ាងខ្លាំង ដល់រាងកាយមនុស្ស និងវិវត្តទៅជាជំងឺបេះដូង មហារីក និងការឆ្លងមេរោគដោយធ្វើឱ្យខូចបេះដូង និងសរសៃឈាម ទីបំផុតវាបានកាត់បន្ថយលំហូរឈាមទៅកាន់សរីរាង្គរបស់អ្នក។ យោងតាម ​​CDC បានបញ្ជាក់ថាអាយុរបស់អ្នកជក់បារីខ្លីជាងអាយុរបស់អ្នកមិនជក់១០ឆ្នាំ។

២ ស្លាប់ដោយជំងឺលើសឈាម៖ វេជ្ជបណ្ឌិត Curry-Winchell មានប្រសាសន៍ថា "ជំងឺលើសឈាមជាជំងឺមួយដែលត្រូវបានគេហៅថា "ឃាតករស្ងាត់" វាបណ្តាលឱ្យខូចខាតដល់សរសៃឈាមដោយកាត់បន្ថយអុកស៊ីសែននិងលំហូរឈាមទៅកាន់បេះដូង។ យោងតាមអង្គការសុខភាពពិភពលោក ជំងឺលើសឈាម គឺជាមូលហេតុចម្បងនៃការស្លាប់មុនអាយុនៅទូទាំងពិភពលោក។

៣. ស្លាប់ដោយសារការឡើងទម្ងន់ឬធាត់៖ យោងតាមវេជ្ជបណ្ឌិត Curry-Winchell បាននិយាយថា "ការឡើងទម្ងន់រួមជាមួយនឹងជំងឺរ៉ាំរ៉ៃផ្សេងទៀតអាចបង្កើនហានិភ័យនៃការស្លាប់មុនអាយុ។ មូលហេតុចម្បងនេះគឺដោយសារតែជាតិខ្លាញ់លើសនៅជុំវិញសរីរាង្គរបស់អ្នក និងការកើនឡើងនៃកូឡេស្តេរ៉ុល ដែលបង្កើនហានិភ័យនៃជំងឺបេះដូង ឬសរសៃប្រសាទ ដូចជាគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។

៤. ស្លាប់ដោយសារជំងឺមហារីក៖ សមាគមន៍ជំងឺមហារីកអាមេរិកបាននិយាយថា "ជំងឺមហារីកនៅតែបន្តជាមូលហេតុសំខាន់បំផុតទីពីរនៃការស្លាប់នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីជំងឺបេះដូង។ ករណីមហារីកថ្មីសរុបចំនួន ១.៩ លានករណី និងការស្លាប់ដោយសារជំងឺមហារីកចំនួន ៦០៩៣៦០នាក់ក្នុងឆ្នាំ២០២២។

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទទាក់ទង

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
267 views

#ជំងឺ

ផ្លែឈើនិងបន្លែ ៣នេះ នៅខ្មែរយើងមានលក់ច្រើន ញ៉ាំហើយជួយប្រឆាំងជំងឺមហារីក
Tror Sopheap
September 13 2024
181 views

#ជំងឺ

ប្រយ័ត្នផង! អ្នកញ៉ាំ ២ក្រុមអាហារនេះ ឆាប់កើតជំងឺទឹកនោមផ្អែមអត់ដឹងខ្លួនទេ
Tror Sopheap
September 12 2024
199 views

#ជំងឺ

ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យទល់លាមក ពិបាកបត់ជើងជាប្រចាំ
Pheakdey Pao
September 6 2024
228 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
631 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
299 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារSeptember 30 2024
ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
#ចិត្តសាស្ត្រSeptember 30 2024
ពេលអ្នកមានទឹកចិត្តខ្លាំងក្លាបែបនេះ អ្នកលែងខ្ចិល អនាគតរបស់អ្នកលែងលំបាកវេទនាហើយ
#ចិត្តសាស្ត្រSeptember 30 2024
១ស្នៀតជួយរំដោះទុក្ខលំបាកចេញពីចិត្ត បណ្តុះចិត្តរបស់អ្នកឱ្យតាន់ ឱ្យមានក្តីសុខ
#ចិត្តសាស្ត្រSeptember 27 2024
អ្នកគួរតែមានផ្នត់គំនិតបែប អាញស្តាញ ធ្វើឱ្យចិត្តរបស់អ្នករស់ឡើងវិញដោយមានក្តីរីករាយបំផុត
#ចិត្តសាស្ត្រSeptember 27 2024
ការគិត ៣បែបនាំជីវិតរបស់អ្នកមានការផ្លាស់ប្តូរយ៉ាងរឹងមាំ ហើយចិត្តរីករាយថែមទៀត
#ព័ត៌មានSeptember 27 2024
ហេតុអ្វីយើងគួរតែប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកស្អាតនៅផ្ទះ ?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia