កីឡា
ទាំងស្អាតទាំងពូកែ! មកដឹងប្រវត្តិប្រកួតដណ្តើមមេដាយកីឡាការិនីកូនកាត់ កក្រើកអន្តរជាតិ

កីឡាកររិនី តៃក្វាន់ដូ កូនកាត់ កម្ពុជា-អាម៉េរិកាំង កញ្ញា ថិបកាសាន់ ទ្រីនីកូល (Cassandre Nicole Tubbs🇺🇸) កំពុងធ្វើឱ្យប្រជាជនកម្ពុជា និងអន្តរជាតិរំជួលចិត្តខ្លាំងបន្ទាប់ពីនាងបានដណ្តើមមេដាយមាសជូនកម្ពុជាកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ យកឈ្នះកីឡាការិនី វៀតណាម ក្នុងប្រភេទកីឡាតៃក្វាន់ដូទម្ងន់៦៧គីឡូក្រាម។

ជាមួយគ្នានេះដែរ មុនពេលមកប្រកួតក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមនៅកម្ពុជាកីឡាការិនីកូនកាត់ កម្ពុជា-អាម៉េរិកាំង មានប្រវត្តិប្រកួតមិនធម្មតា។ កញ្ញា ថិបកាសាន់ ទ្រីនីកូល ធ្លាប់ប្រកួតដណ្តើមមេដាយអន្តរជាតិចំនួន១៩លើក ឈ្នះមេដាយមាសចំនួន៥ មេដាយប្រាក់៣ និងមេដាយសំរឹទ្ធ៣។ បូកជាមួយនឹងលទ្ធផលពីម្សិលមិញដែល កញ្ញា ថិបកាសាន់ ទ្រីនីកូល បានឈ្នះមេដាយមាស រវាងកីឡាកិនីវៀតណាម សរុបគឺនាងបានឈ្នះមេដាយមាស៦ហើយក្នុងព្រឹត្តការណ៍អន្តរជាតិ។

ក្នុងនោះដែរនាងបានឈ្នះការប្រកួតយុវជន US Open និង Korean Open ក្នុងឆ្នាំ 2014 ជើងឯករងនៅ Spanish Open ឆ្នាំ 2015 និងចំណាត់ថ្នាក់លេខ 3 នៅ Pan American Championship ឆ្នាំ 2015 ហើយក្នុងឆ្នាំ 2014 Nicole ត្រូវបានគេបោះឆ្នោតជ្រើសរើសជា "អត្តពលិកវ័យក្មេងនៃរដ្ឋតិចសាស" ផងដែរ។ ក្នុង​ការ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី Cassandre បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ជា​លើក​ដំបូង។ នៅស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន នាងបានឈ្នះមេដាយប្រាក់ ហើយនៅស៊ីហ្គេម៣១ នៅប្រទេសវៀតណាម នាងក៏បានឈ្នះមេដាយសំរឹទ្ធផងដែរ។

ក្នុងនាមជាប្រជាជនខ្មែរ ពិតជាមានមោទកភាពណាស់ ដែលកីឡាការិនីកូនកាត់ កម្ពុជា-អាម៉េរិកាំង បានឈរឈ្នះជាកីឡាការិនីតំណាងឱ្យកម្ពុជា ហើយប្រកួតដណ្តើមមេដាយមាសជូនជាតិបាន និងបានលើកស្ទួយវិស័យកីឡាឱ្យកាន់តែកក្រើកថែមទៀត៕ អរគុណ កញ្ញា ថិបកាសាន់ ទ្រីនីកូល សម្រាប់ការលះបង់មួយនេះ៕

May be an image of 4 people, people dancing and text that says 'KPNP'

May be an image of 5 people, people performing martial arts and text that says 'KPNP CAM'

May be an image of 1 person and text that says 'len® NERAL WATER VATTAN/ BREWER ABA' BANK NATIONAL BANK OF CANADA GROUP Ilcard ta Ku NATURAL M 'ATTANAC BREWERY FBT Aj NOMOTO'

Tubbs wins bronze in int'l taekwondo tournament in Costa Rica - Khmer Times

Cambodian-American taekwondo athlete ready for SEA Games 2023 - Khmer Times

អត្ថបទដោយ៖ មឿន គន្ធា

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.5 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.5 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views
អត្ថបទថ្មីៗ
#អត្ថបទ PRFebruary 11 2025
៣វិធីជួយបង្កើតការចងចាំរបស់កូន ធ្វើឱ្យកូនរៀនឆ្លាត IQខ្ពស់ មិនខ្លាចសាលា ហើយចង់រៀន
#អាហារFebruary 11 2025
បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
#អត្ថបទ PRFebruary 11 2025
របៀបផឹកទឹកដោះគោ ជ្រើសទឹកដោះគោ ផឹកឱ្យត្រូវជាមួយបញ្ហា
#អាហារFebruary 10 2025
ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
#ព័ត៌មានFebruary 10 2025
ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
#អាហារFebruary 9 2025
ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia