អាហារ
ក្បួនអ្នករវល់! ព្រឹក-យប់គ្មានពេលថែសម្រស់មកសាកក្បួននេះ ងាយៗ ប្រែមុខឱ្យស្រស់ស្អាតក្មេងជាងវ័យ
Pheakdey Pao
August 6 2021
13.6 K views

មមាញឹកការងារព្រឹកល្ងាចគ្មានពេលទំនេរពីមួយថ្ងៃទៅមួយ យប់ឡើងញ៉ាំបាយសឹងមិនទាន់អស់កម្លាំងដល់ម៉ោងសម្រាកបាត់ទៀតទៅហើយ តើទៅរកពេលឯណាថែសម្រស់បាននោះ? ផ្នត់គំនិតមួយនេះនៅតែដក់ជាប់ក្នុងអារម្មណ៍បងប្អូនមួយចំនួនដែលកំពុងរវល់សស្រាក់សស្រាំនឹងកិច្ចការរបស់ខ្លួន។ ដោយឡែកការគិតបែបនេះមិនត្រឹមត្រូវទេ ការថែសម្ផស្សមិនចាំបាច់ទាល់តែមានពេលវេលាគ្រប់គ្រាប់ដល់ទៅរាប់ម៉ោង​ ទើបអាចធ្វើឱ្យខ្លួនឯងស្រស់ស្អាតបាននោះឡើយ។

កត្តានេះហើយ ថ្ងៃនេះ Healthy Cambodia សូមពាំនាំនូវតិចនិកថែមុខមាត់សម្រាប់អ្នករវល់ដើម្បីដោះសា្រយនូវិបត្តិចោទមានគ្មានពេលទំនេរ។ យោងតាមប្រភពចេញផ្សាយ greatist.com បានបង្ហាញឱ្យឃើញថា អ្នករវល់ក៏អាចស្អាតដោយគ្រាន់តែសាកតិចនិកមួយចំនួនខាងក្រោមនេះ៖

១. ផឹកទឹកឲ្យបានគ្រប់គ្រាន់ (២-៣លីត្រ ក្នុងមួយថ្ងៃ ឬសបស្របនឹងទម្ងន់)៖ ស្បែកមានសភាពស្ងួតខ្សោះជាតិទឹក ជាកត្តាធ្វើឱ្យ ក្តៅក្នុងហើយឡើងមុនឥតឈប់ ចំណែកឯចរន្តឈាមរត់ក៏មិនស្រួលដែរ។ ដោយឡែក នៅពេលដែលផឹកទឹកបានគ្រប់គ្រាន់រៀងរាល់ថ្ងៃ នឹងជួយឱ្យស្បែកមានលក្ខណៈប្រែជាមានសំណើម (មានជាតិទឹកគ្រប់គ្រាន់) ស្បែកតែងតែត្រជាក់និងស្រស់បស់ មិនសូវឡើងមុន ចំណែកឯទម្ងន់ក៏មានតុល្យភាព។

២. លុបមុខឱ្យបានត្រឹមត្រូវ៖ លំអងធូលីចងភ្ជាប់ជាមួយនឹងបាក់តេរី អាចបណ្តាលឱ្យខូចស្បែកយ៉ាងធ្ងន់ធ្ងរបណ្តាលឱ្យស្បែកងាប់ និងមើលទៅខ្មៅ។ ពេលខ្លះភាគល្អិតធូលីស្ថិតនៅក្នុងស្បែកបណ្តាលឱ្យរលាកនិងកើតមុន។ វិធីងាយស្រួលបំផុតដើម្បីដោះស្រាយបញ្ហានេះគឺដោយការលាងមុខរបស់អ្នករាល់ពេលដែលអ្នកត្រលប់មកពីខាងក្រៅ វានឹងជួយសម្អាតស្បែករបស់អ្នកនិងរក្សាឱ្យមានសុខភាពល្អ (បញ្ជាក់ពេលមកពីក្រៅកុំលាងមុខភ្លាម ត្រូវចាំ១៥ទៅ២០នាទីសិន សឹមលាងមុខដើម្បីការពារការឡើងជាំ)។ លើសពីនេះទៅទៀតបើបីជាមិនចេញទៅណាក្តី តែប្រសិនបើមុខចាប់ផ្តើមឡើងខ្លាញ់អ្នកគួរឆ្លៀតលាងសម្អាត ដើម្បីការពារកុំឡើងសារធាតុខ្លាញ់ទៅកកជាប់រន្ធញើសកកើតជាមុនសាច់ ឬមុនខ្ទុះ។ មួយវិញទៀតលោកអ្នកគួរមានទឹក Toner ទុកជូតបន្ថែមរឹតតែល្អប្រសើរ។

៣. លាបឡេការពារកម្តៅថ្ងៃ(Sunscreen) ឲ្យបានទៀងទាត់៖ Sunscreen ចាំបាច់ខ្លាំងណាស់សម្រាប់ស្បែក ជាពិសេសអ្នកដែលចេញក្រៅ ឬត្រូវកម្តៅថ្ងៃញឹក ព្រោះថាប្រមាណជា ៩០% ភាពចាស់នៃស្បែកគឺបណ្តាលមកពីពន្លឺព្រះអាទិត្យជាពិសេសចំពោះមនុស្សដែលមានស្បែកស្តើង ហើយបើនិយាយពីហានិភ័យដែលកាន់តែគួរឱ្យខ្លាចនោះគឺប្រឈមនឹងការកើតជំងឺស្បែកឡើងសរសៃក្រហម ឬអាចឈានទៅដល់មហារីកស្បែក។ កត្តានេះបើទោះបីជាអ្នកប្រើផលិតព្យាបាលមុខល្អខ្លាំងប៉ុណ្ណា តែអត់ប្រើ Sunscreen ទេគឺគ្រប់យ៉ាងស្មើសូន្យ ឬអាចខ្ទិចមុខលើសដើមទៀតផង ដូច្នេះត្រូវតែលាបឡេការពារកម្តៅថ្ងៃជានិច្ចមុខនឹងចេញទៅក្រៅ។

៤. គេងឲ្យបានគ្រប់គ្រាន់ (៦-៩ម៉ោង/ថ្ងៃ)៖ ស្បែកងាយប្រែសភាពឡើងជ្រួញ មុនកាន់តែឡើងមុខ ហើយមិនងាយជា មុខបាក់ ភ្នែកខ្មៅ មើលទៅចាស់ជាងអាយុ នេះបណ្ដាលមកពីការគេងមិនគ្រប់គ្រាន់។ ពេលគេងជាពេលដែលល្អបំផុតដែលរាងកាយនិងស្បែកព្យាបាលខ្លួនឯង កុំយល់ច្រលំថា ស្បែកចាស់ជ្រីវជ្រួញដោយសារមិនបានប្រើផលិតផល តែធាតុពិតនូវពីក្រោយគឺអ្នកគេងមិនគ្រប់គ្រាន់នេះ។

៥. អនាម័យ ៖ លាងសម្អាតមុខឲ្យបានស្អាតមុនពេលចូលគេងនិងពេលព្រឹក, ប្រើកន្សែងជូតមុខដាច់ដោយឡែកពីកន្សែងជូតខ្លួននិងផ្លាស់ប្តូរជាប្រចាំ, កក់សក់មុនពេលចូលគេង ព្រោះមេរោគនៅលើសក់អាចតោងជាប់មុខនិងខ្នើយគេង, ប្តូរឬបោកសំអាតស្រោមខ្នើយនិងស្រោមពូកជាប្រចាំ។

៦. ជ្រើសរើសផលិតផលប្រើប្រាស់ឲ្យត្រឹមត្រូវតាមប្រភេទស្បែកនិងបញ្ហាស្បែក កុំចេះតែប្រើផ្តេសផ្តាសប្រយ័ត្នខ្ទេចមុខ, ហើយទំនេរកុំចេះតែញិចមុនឬកេះមុនលេង ស្នាមអាក្រក់ណាស់ (នេះជាទម្លាប់មួយដែលអ្នកឡើងមុខចូលចិត្តធ្វើមិនព្រមបោះចោលទេ)។ មួយវិញទៀត ក្នុង១សប្តាហ៍ឆ្លៀតម៉ាសមុខ២ ទៅ៣ដង ម្តង​ត្រឹមតែ១៥នាទីទេ មួយរយៈក្រោយអ្នកនឹងឃើញពីលទ្ធផលជាក់ស្តែងតែម្តង។

៧. ញ៉ាំរបបអាហារឱ្យបានត្រឹមត្រូវ៖ មិនចាំបាច់ទាល់តែប្រភេទអាហារបរទេស ប្រភេទសាឡាដ បន្លែស្រស់ បន្លែឆាប្រេងអូលីវ ទើបញ៉ាំស្អាតនោះទេ មានសម្លខ្មែរច្រើនណាស់ដែលអ្នកអាចទទួលទានជាមួយបន្លែត្រីសាច់បាន មានដូចជា សម្លកកូរ សម្លប្រហើរ ឆាបន្លែគ្រប់មុខ អន្លក់...ជាមួយនឹងបន្លែឈើផ្សេងៗទៀត។ កាត់បន្ថយអាហារខ្លាញ់ មានជាតិស្ករ អាហារផ្អាប់ ដែលបង្ករបាក់តេរីក្នុងឈាម និងគ្រោះថ្នាក់ដល់ស្បែក។ 

គូបបញ្ជាក់បន្ថែមដែរថា ទម្លាប់ខាងលើនេះសុទ្ធសឹងជាអ្វីដែលអ្នកត្រូវធ្វើជាប្រចាំ សាកល្បងគិតបន្តិច គ្រាន់តែឆ្លៀតពេលបន្តិចបន្តួចសម្រាប់សុខភាពស្បែក មិនប៉ះពាល់ដល់ការងារអ្វីទេ ណាស់តែអ្នកមិនធ្វើវាទេតើ។ ចូរចាំថា ទម្លាប់ស្អាតនេះ មិនធ្វើដើម្បីអ្នកណាគឺយើងធ្វើវាដើម្បីយកទំនុកចិត្តខ្លួនឯង៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
14.2 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.9 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.3 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
570 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
341 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia