អត្ថបទ PR
អបអរសាទខួប១០ឆ្នាំ! លោកសំ កុសលប្រាប់ ព្រោះតែពាក្យ១ឃ្លា ធ្វើឱ្យកូនចាបហោះកាត់ព្យុះភ្លៀងមិនរារហូតមានថ្ងៃនេះ

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមហ៊ុន បក្សីមេឌា បានប្រារព្ធពិធីខួបគម្រប់១០ឆ្នាំ ដែលក្រុមហ៊ុនបក្សីមេឌាបានបង្កើន Business Cambodia (ចាបក្រហម) ឡើងនៅលើទឹកដីប្រទេសកម្ពុជា។ ក្នុងឱកាសពិសេសនេះ ក៏មានការចូលរួមពីសំណាក់វត្តមានឯកឧត្តម លោកជំទាវ សហគ្រិនឆ្នើមៗរបស់កម្ពុជា ភ្ញៀវកត្តិយស អ្នកគាំទ្រចាបក្រហម រួមទាំងក្រុមការងារទាំងមូលផងដែរ។

ដោយឡែកនៅក្នុងកម្មពិធីខួបគម្រប់១០ឆ្នាំរបស់ចាបក្រហម លោក សំ កុសល ស្ថាបនិក Business Cambodia(ចាបក្រហម) បានពោលពាក្យយ៉ាងក្តុកក្តួលថា ព្រោះតែពាក្យមួយឃ្លាគឺ “បំផុសគំនិតដើម្បីកម្ពុជាពូកែរកស៊ីជាងមុន” ធ្វើឱ្យលោកនិងក្រុមកូនចាប ខំហែលឆ្លងឧបសគ្គរាប់មិនអស់ ស្ទើរតែដួលជាច្រើនលើកជាច្រើនសារ មានពេលខ្លះរហូតដល់គ្មានប្រាក់ខែបើកឱ្យបុគ្គលិក ក៏លោកនៅតែមិនបោះបង់ចោលក្តីស្រមៃមួយនេះ ហើយខំត្រដររស់រហូតមានថ្ងៃនេះ ជាថ្ងៃដែលចាបក្រហមអាយុ១០ឆ្នាំ។

ទម្រាំ Business Cambodia (ចាបក្រហម) មានថ្ងៃនេះជាថ្ងៃដែលប្រជាជនកម្ពុជាទទួលស្គាល់ មានអ្នកឡាចផេកផ្លូវការជាង២លាននាក់ ចាបក្រហមបានហែលឆ្លងឧបសគ្គរាប់រយជំពូក។ ចាបក្រហមផ្តើមចាប់កំណើតនៅលើទឹកដីប្រទេសកម្ពុជានៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១៣ ប្តូរពីបោះពុម្ពផ្សាយលក្ខណៈទស្សវដ្តី មកផ្សព្វផ្សាយតាមបែបអនឡាញ ដោយការប្រើប្រាស់បណ្តាញសង្គម វេបសាយ ហ្វេសប៊ុក ជំនួសវិញ។។ ជោគជ័យដែលចាបក្រហម ចង់ឃើញបំផុត ហើយក៏កំពុងធ្វើសព្វថ្ងៃនេះ គឺជួយជាផ្នែកមួយ ឱ្យផលិតផលខ្មែរមានមុខកាន់តែច្រើន កាន់តែល្បី តាំងលក់ចូលទីផ្សារផ្សារទំនើប និងនាំចេញទៅក្រៅប្រទេសផងដែរ។

ស្ថាបនិកបក្សី បានបន្តលើកឡើងបន្តថា ជាសម្មតិផលក្រៅពីចាបក្រហម (Business Cambodia) ដែលបង្កើតឡើងដើម្បីបំផុសគំនិតកម្ពុជាឱ្យពូកែរកស៊ីជាងមុន យើងបានបង្កើតចាបបៃតង (Healthy Cambodia) ដើម្បីបំផុសគំនិតកម្ពុជាឱ្យរស់នៅមានផាសុកភាព និងចាបខៀវ (Technology Cambodia) ដើម្បីបំផុសគំនិតកម្ពុជាឱ្យកាន់តែទំនើបជាងមុន។ ឆ្លៀតក្នុងឱកាសនេះ លោកសំ កុសល តំណាងឱ្យកូន ចាបទាំង៣សូមថ្លើមអំណរគុណដល់ក្រុមហ៊ុននានា ដែលជាដៃគូសហការ រួមទាំងអរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកគាំទ្រទាំងអស់ផងដែរ មានការចូលរួមពីអ្នកគ្រប់គ្នា ទើបក្រុមហ៊ុនបក្សីមេឌាមានអាយុកាលមកបាន១០ឆ្នាំមកនេះ។ លោកក៏សង្ឃឹមថា ម្ចាស់អាជីវកម្មទាំងអស់នឹងរួមដំណើរជាមួយគ្នានឹងក្រុមចាប ដើម្បីកម្ពុជាកាន់តែប្រសើរជាងមុនផងដែរ។

ជាមួយគ្នានេះផងដែរ ម្ចាស់អាជីវកម្មក្នុងស្រុកដែលបានចូលរួម ក៏សម្ដែងនូវឱ្យអបអរសាទរ រួមទាំងអរគុណដល់ក្រុមការងារចាបក្រហម ដែលបានជួយផ្សព្វផ្សាយផលិតផលខ្មែរ ធ្វើឱ្យអាជីវកម្មក៏ដូចជាយីហោរបស់ពួកគាត់កាន់តែល្បីឡើង មានទីផ្សារជាងមុនទ្វារដង និងខ្លះទៀតមានលទ្ធភាពនាំផលិតផលខ្មែរចេញទៅក្រៅប្រទេសបណ្ដើរៗផងដែរ។

ជាការបញ្ចប់នៃកម្មវិធី ក៏មានការអបអរ ជាការកាត់នំគម្រប់ខួប១០ឆ្នាំ រួមទាំងចែកជូនជាកាដូ ដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្មនានា រួមទាំងភ្ញៀវកិត្តយសដែលបានចូលរួម ការទទួលទានអាហារសម្រន់ និងមានថតរូបជាអនុស្សាវរីយ៍ផងដែរ៕

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#អត្ថបទ PR

ស្វែងយល់ពីអាថ៌កំបាំងនៃការវិនិយោគសម្រាប់បេះដូងរបស់អ្នកក្នុងការរស់នៅទាន់សម័យពី ពិធីការនី នីរត្ន និង ស្រីនា
Tror Sopheap
December 24 2024
54 views

#អត្ថបទ PR

វិនិយោគលើសុខភាពបេះដូង គឺជាការវិនិយោគដែលមានផលចំណេញច្រើនបំផុត
Tror Sopheap
December 20 2024
255 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពី អាហារក្រឡុកជំនួសអាហារនិង ការបន្ថែមប្រូតេអ៊ីន៖ ពេលណាត្រូវញុំាមួយណាមុន និង មួយណាក្រោយ?
Sreymom Cha
December 19 2024
43 views

#អត្ថបទ PR

អ្នកកាត់បន្ថយរហូត80% ហានិភ័យពីជំងឺស្ទះសរសៃឈាមបេះដូង បើអនុវត្តតាមវិធីខាងក្រោម
Tror Sopheap
December 13 2024
769 views

#អត្ថបទ PR

Makeupច្រើនរាល់ថ្ងៃ ចង់ឱ្យស្បែកមុខនៅតែស្អាត មិនងាយរោលឡើងមុនកប់ មានតែ Cleansing Lotionនេះ១អស់ក្ដីបារម្ភហើយ
Thida Pet
December 5 2024
131 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី កាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
December 5 2024
43 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.2 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
Tror Sopheap
January 6 2025
479 views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
469 views

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
337 views

#ចិត្តសាស្ត្រ

ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
Tror Sopheap
January 5 2025
245 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 9 2025
ឱសថ១ ជួយបណ្តេញក្តីទុក្ខ ដើម្បីឱ្យចិត្តអ្នករស់នៅឆ្ងាយពីការបាក់ទឹកចិត្ត
#ចិត្តសាស្ត្រJanuary 9 2025
អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
#ចិត្តសាស្ត្រJanuary 8 2025
ដើរតាមលោក អេឡូន ម៉ាស អ្នកមិនខកចិត្ត ហើយធ្វើកិច្ចការអ្វីក៏សម្រេចអនាគតដែរ
#ចិត្តសាស្ត្រJanuary 8 2025
ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ
#ចិត្តសាស្ត្រJanuary 6 2025
ការសិក្សាបញ្ជាក់ថា អ្នករួមភេទ ១ដងយ៉ាងតិច១សប្ដាហ៍ជួយឱ្យអស់ស្រ្តេស មានអាយុវែង
#ចិត្តសាស្ត្រJanuary 6 2025
៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia