អាហារ
អនុវត្តន៍ឱ្យទៀង! តិចនិកផឹកទឹក៧ពេល ជួយថែរក្សាសុខភាពឱ្យល្អ បញ្ចៀសការកើតជំងឺរុំារ៉ៃពេញ១តួខ្លួន
Pheakdey Pao
August 23 2022
5.3 K views

ការញ៉ាំទឹកក្នុង១ថ្ងៃឱ្យបាន៨ កែវ (ចន្លោះពី២ ទៅ៣លីត្រ) ពិតជាមានគុណប្រយោជន៍ជាច្រើនក្នុងការថែរក្សានៅជាតិទឹកក្នុងសរីរាង្គឱ្យមានតុល្យភាព បញ្ចៀសនូវបញ្ហាខ្សោះ ឬខះជាតិទឹកក្នុងខ្លួន បង្ការកុំឱ្យកើតជានូវរោគអាការរុំារ៉ៃផ្សេងៗរួមមាន ឈឺប្រកាំង អស់កម្លាំងល្ហិតល្ហៃ ទល់លាមក -ល-។

ទន្ទឹមនឹងនេះដែរ ផ្អែកទៅតាមប្រភព everydayhealth បានលើកឡើងនូវក្បួនផឹកទឹកចំនួន៧ពេល ប្រសិនណាបើអនុវត្តន៍បានត្រឹមត្រូវជាប្រចាំ នឹងជួយសុខភាពរាងកាយឱ្យកាន់តែរឹងមាំ ចៀសឆ្ងាយនូវការកើតជំងឺរុំារ៉ៃផ្សេងៗជាច្រើន៖​

១. ផឹក១កែវពេលភ្ញាក់ពីគេង៖ នៅអំឡុងពេលងើបពីគេងរាងកាយអាចនឹងបាត់បង់ជាតិទឹក និងអេឡិចត្រូលីតខ្លះដែលមាននៅក្នុងខ្លួន តាមរយៈការស្រមុក ឬដកដង្ហើម និងបម្រើបម្រាស់មួយផ្នែកទៀតនៅក្នុងសរីរាង្គកាយ។ ហេតុនេះ ការញ៉ាំទឹកឱ្យបាន១កែវបន្ទាប់ពីភ្ញាក់ពីគេង គឺអាចបំពេញជាតិទឹកនៅក្នុងសរីរាង្គវិញ លើសពីទៅទៀត ការញ៉ាំទឹកបែបនេះ ក៏ជួយកាត់បន្ថយអាស៊ីតក្នុងក្រពះនាពេលព្រឹកព្រលឹមផងដែរ។

២. ផឹកទឹកដើម្បីកាត់បន្ថយញុំាច្រើន៖ ដើម្បីគ្រប់គ្រងទម្លាប់នៃការញុំាអាហារច្រើន ការផឹកទឹកមួយកែវមុនពេលអាហារ អាចជួយឱ្យមានអារម្មណ៍ថា ញុំាអាហារឆាប់ឆ្អែតក្នុងបរិមាណតិច និងថែមទាំងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារបានល្អថែមមួយកម្រិត។

៣. ផឹកក្រោយទទួលទានអាហារ៖ ការផឹកទឹកបន្ទាប់ពីស្រស់ស្រូបអាហាររួច នឹងជួយដំណើរនៃចលនារំលាយអាហារឱ្យងាយស្រួលក្នុងការប្រតិបត្តិការ ដោយបម្លាស់ទីអាហារនៅក្នុងប្រព័ន្ធរំលាយអាហារបានល្អ និងជួយសម្រួលដល់ការបន្ទោរបង់បានទៀងទាត់។

៤. ទម្លាប់ផឹកទឹកច្រើននាពេលថ្ងៃត្រង់៖ នៅកំឡុងពាក់កណ្តាលថ្ងៃរសៀល គឺជាពេលដែលរាងកាយឆាប់បាត់បង់ជាតិទឹកលឿនជាងគេ ដោយសារអាកាសធាតុកើតឡើងកម្តៅបណ្ដាលរាងកាយក៏ត្រូវបាត់បង់ជាតិទឹក។ ដូច្នេះការផឹកទឹកច្រើននៅកំឡុងពេលនេះ គឺល្អសម្រាប់បំពេញជាតិទឹកក្នុងសារពាង្គកាយ និងផ្តល់ថាមពលដល់សរីរាង្គទាំងមូល។

៥. បន្ទាប់ពីទទួលទានអាហារសម្រន់ ឬភេសជ្ជៈផ្សេងៗ៖ ក្រោយពីញ៉ាំអាហារសម្រន់ ឬភេសជ្ជៈមួយចំនួនដូចជាគ្រឿងកំប៉ុង កាហ្វេជាដើម អ្នកគួរតែញ៉ាំទឹកឱ្យមួយកែវ ដើម្បីឱ្យវាទៅលាងនៅសារធាតុមិនល្អដែលតោងជាប់នៅក្នុងប្រដាប់លំដាប់រំលាយអាហារ។

៦. ផឹកទឹកមុន និងក្រោយហាត់ប្រាណ៖ នៅពេលដែលអ្នកហាត់ប្រាណសារជាតិទឹកមួយផ្នែកនៅក្នុងសារពាង្គកាយអ្នកត្រូវបានបាត់បង់តាមរយៈការបែកញើស។ ដូច្នេះ ការផឹកទឹក១កែវប្រហែលជា ៣០នាទីមុនពេល គឺល្អសម្រាប់បំពេញជាតិទឹកនៅក្នុងរាងកាយ និងក្រោយពេលហាត់ប្រាណអ្នកគួរតែញ៉ាំទឹកខ្លះៗ ដើម្បីឱ្យវាជ្រាបទៅជួយទៅបំពេញជំនួសឱ្យសារធាតុទឹកដែលបាត់បង់ ខណៈពេលដែលនៅក្នុងកំឡុងពេលហាត់គឺតម្រូវឱ្យញុំាទឹកតិចៗប៉ុណ្ណោះបើទោះជាត្រូវហាត់ហត់យ៉ាងណាក៏ដោយ។

៧. ញុំាទឹកពេលយប់៖ ការទម្លាប់នៃការទទួលទឹកតិចៗក្រោមមួយកែវក្នុងរយៈពេល២ម៉ោងមុនចុលគេងវាក៏អាចជួយរក្សាជាតិទឹកនៅក្នុងរាងកាយឱ្យមានតុល្យភាព រហូតដល់ភ្ញាក់ពីដំណេកនាពេលព្រឹក ​និងជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន ធ្វើឱ្យសន្លាក់​មាន​ជាតិ​រំអិល បំបែក​កាក​សំណល់ សម្អាតជាតិពុលក្នុងរាងកាយ ជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយ...ផងដែរ៕

 IONCARES INDIA on Twitter: "Drinking 8 glasses of water a day is a need for  our body to function properly. Discover what is the best time in the day to drink  water

អត្ថបទដោយ៖ ប៉ាវ​ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1334

អត្ថបទទាក់ទង

#អាហារ

ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
Tror Sopheap
September 30 2024
335 views

#អាហារ

បើអ្នកតាំងចិត្តសម្រកគីឡូ! ដាច់ខាតកុំញុំាអាហារ ៤ប្រភេទនេះដឹងតែស្រកគីឡូហើយ
Tror Sopheap
September 23 2024
536 views

#អាហារ

ញ៉ាំអាហារនេះ ឱ្យអ្នកមានលែងធុញថប់ ប៉ូវផ្លូវចិត្ត និងពង្រឹងមុខងារខួរក្បាល
Tror Sopheap
September 18 2024
141 views

#អាហារ

កម្ចាត់ជាតិខ្លាញ់! ញ៉ាំគ្រាប់ធញ្ញជាតិ ៣មុខនេះ ជួយអ្នកសម្រកគីឡូក្បាលពោះលឿន
Tror Sopheap
August 26 2024
450 views

#អាហារ

វីតាមីន២ អ្នកចង់បានស្បែកភ្លឺរលោង មានសំណើម ក្មេងជាងវ័យ គួរញុំាកុំខាន
Thida Pet
August 25 2024
1 K views

#អាហារ

ញ៉ាំចេះតែឡើងគីឡូមែនទេ? មកដឹងពីក្បួនអាហារនេះ អស់ជាតិខ្លាញ់យករាងស្អាត
Tror Sopheap
August 23 2024
598 views
អត្ថបទពេញនិយមប្រចាំខែ

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
160 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
150 views

#ចិត្តសាស្ត្រ

ទម្លាប់គិត ២បែបនេះ ជួយអ្នកបន្ធូរអារម្មណ៍ចេញពីស្រ្តេស ភាពតានតឹង និងការបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
126 views

#កីឡា

ក្រុមហ៊ុន Herbalife បានចែករំលែក របៀបបង្កើតផែនការលំហាត់ប្រាណប្រចាំសប្តាហ៍ផ្ទាល់ខ្លួន
Tror Sopheap
October 6 2024
120 views

#ជំងឺ

ទម្លាប់ទាំង ៣នេះ ជួយអ្នកចៀសវាងពីជំងឺទឹកនោមផ្អែមអស់មួយជីវិត
Tror Sopheap
October 6 2024
111 views

#ចិត្តសាស្ត្រ

ឈឺក្បាលជីវិតមែនទេ? គ្រាន់អ្នកយល់ដឹងការគិតបែបនេះ ជីវិតអ្នកលែងជាប់គាំង លែងបាក់ទឹកចិត្ត
Tror Sopheap
October 7 2024
10 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 7 2024
ឈឺក្បាលជីវិតមែនទេ? គ្រាន់អ្នកយល់ដឹងការគិតបែបនេះ ជីវិតអ្នកលែងជាប់គាំង លែងបាក់ទឹកចិត្ត
#ជំងឺOctober 6 2024
ទម្លាប់ទាំង ៣នេះ ជួយអ្នកចៀសវាងពីជំងឺទឹកនោមផ្អែមអស់មួយជីវិត
#កីឡាOctober 6 2024
ក្រុមហ៊ុន Herbalife បានចែករំលែក របៀបបង្កើតផែនការលំហាត់ប្រាណប្រចាំសប្តាហ៍ផ្ទាល់ខ្លួន
#ចិត្តសាស្ត្រOctober 4 2024
ទម្លាប់គិត ២បែបនេះ ជួយអ្នកបន្ធូរអារម្មណ៍ចេញពីស្រ្តេស ភាពតានតឹង និងការបាក់ទឹកចិត្ត
#កីឡាOctober 4 2024
គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
#ចិត្តសាស្ត្រOctober 4 2024
អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia