ជឿថាមនុស្សជាច្រើនមិនសូវហ៊ានញ៉ាំទឹកដោះគោនៅពេលយប់នោះទេ ពីព្រោះខ្លាចធាត់ ខ្លាចឡើងគីឡូ ខ្លាចលើសជាតិស្ករ ខ្លាចគេងមិនលក់។ មនុស្សខ្លះរវល់តែខ្លាចខ្លាំងពេករហូតបែងចែកគ្នាមិនដាច់ តាមពិតទៅទឹកដោះគោទាំងអស់មិនមែនសុទ្ធតែផ្អែម សុទ្ធតែធ្វើឱ្យធាត់ទាំងអស់នោះទេ។ ទឹកដោះគោគេចែកចេញជាច្រើនប្រភេទខុសៗគ្នា ប្រសិនអ្នកចេះជ្រើសប្រភេទទឹកដោះគោមកផឹកឱ្យត្រូវនៅពេលយប់ គឺវាជួយថែផ្លូវចិត្ត ររំលាយស្រ្តេស ហើយថែមទាំងជួយថែរាងទៀតផង។
ជាការពិតណាស់ យោងតាមការណែនាំពីគេហទំព័រ healthline បានឱ្យដឹងថា នៅក្នុងទឹកដោះគោទាំង៥ប្រភេទខាងក្រោមគឺមានផ្ទុកជាមួយនឹងសារធាតុ ប្រូតេអ៊ីន ឈ្មោះថា lactium វាមាននាទីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងភាពតានតឹង។ ប្រូតេអ៊ីននេះមានឥទ្ធិពលស្ងប់ស្ងាត់លើរាងកាយ បន្ថយសម្ពាធឈាម និងកាត់បន្ថយកម្រិត cortisol ។ តាមការសិក្សាបានរកឃើញថា បើផឹកទឹកដោះគោទាំង៥ខាងក្រោម ១កែវមុនពេលចូលគេង ធ្វើឱ្យងងុយគេង ជួយសម្រាលកម្រិតស្ត្រេសក្នុងការត្រួតពិនិត្យ។
មនុស្សដែលតែងតែមានបញ្ហាផ្លូវចិត្ត ពិបាកចិត្ត គិតច្រើន គេងមិនលក់នៅពេលយប់ គួរ តែរកទឹកដោះ៤ប្រភេទនេះផឹក ដើម្បីរំលាយភាពស្រ្តេស ធ្វើឱ្យផ្លូវចិត្តធូស្រាល សម្រាលភាពតានតឹងក្នុងចិត្ត ហើយជួយឱ្យគេងលក់ស្ងប់៖
១. ទឹកដោះគោស្រស់(គ្មានជាតិស្ករ)ក្តៅឧណ្ហៗ៖ ប្រភេទទឹកដោះគោស្រស់ក្តៅឧណ្ហៗ គឺជាប្រភេទភេសជ្ជៈល្អបំផុតសម្រាប់អ្នកដែលមិនចូលចិត្តញុំាអ្វីសុំាញុំាច្រើន ដោយគ្រាន់តែយកទឹកដោះគោស្រស់ទៅកម្តៅក្នុងសីតុណ្ហភាព ក្តៅល្មម គឺអាចទទួលទានបានហើយ។ ចំពោះមនុស្សពេញវ័យការទទួលទានទឹកដោះគោក្តៅឧណ្ហៗមុនចូលគេងគឺអាចជួយពន្លឿនការគេងបានលឿន រំលាយស្រ្តេស ការពារជំងឺថប់អារម្មណ៍ ថែរាងថែមទៀតផង។
២. ទឹកដោះគោល្មៀត៖ ទឹកដោះគោនេះ មានសមាសធាតុជម្រុញការគេងចំនួន កាល់ស្យូម វីតាមីនD និងមេឡាតូនីន ចំណែកឯម្សៅល្មៀត មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ជួយដោះស្រាយបញ្ហារលាក និងវិបត្តិគេងមិនលក់។ ការទទួលទានទឹកដោះគោលល្មៀតក្តៅៗមួយពែង មុនពេលចូលគេងជាវិធីជួយបន្ធូរអារម្មណ៍ពេលនៅយប់ ខួរក្បាលបានស្កប់ បំប៉នសុខភាពស្បែកឱ្យភ្លឺថ្លា ធ្វើឱ្យដំណើរការនៃការគេងឆាប់លង់លក់។ របៀបញ៉ាំ អ្នកត្រូវយកទឹកដោះគោស្រស់ដែលគ្មានជាតិស្ករទៅកម្តៅឱ្យក្តៅឧណ្ហៗ រួចលាយជាមួយម្សៅរមៀតបន្តិច កូរវាឱ្យចូលគ្នា សឹមផឹក។
៣. ទឹកគោស្រស់ និងផ្លែចេក៖ ម៉ាញ៉េស្យូម និងប៉ូតាស្យូម ក្នុងផ្លែឈើចេកអាចមានឥទ្ធិពលវិជ្ជមានទៅលើការគេង និងដោះស្រាយវិបត្តិផ្លូវចិត្ត ជាពិសេសចំពោះមនុស្សវ័យចំណាស់ អ្វីដែលប្រសើរជាងនេះទៅទៀតចេកក៏មានផ្ទុកនូវ tryptophanTrusted Source ដែលជាអាស៊ីតអាមីណូគ្រប់គ្រងផ្លូវចិត្តឱ្យល្អ ធូស្រាលខួរក្បាល។ របៀបញ៉ាំ អ្នកត្រូវយកទឹកដោះគោស្រស់ដែលគ្មានជាតិស្ករទៅកម្តៅឱ្យក្តៅឧណ្ហៗ រួចលាយជាមួយផ្លែចេកទុំក្រឡុក១ផ្លែ ក្នុងកូរវាឱ្យចូលគ្នា សឹមផឹក។
៤. ផឹកទឹកដោះគោស្ត្របឺរី៖ ប្រភេទទឹកដោះគោស្រ្តបឺរី គេតម្រូវឱ្យយកទឹកដោះគោស្រស់ កិនលាយជាមួយនឹងស្ត្របឺរីស្រស់ វិធីនេះពេញនិយមខ្លាំងក្នុងទឹកដីកូរ៉េខាងត្បូង ញ៉ាំក្នុងរដូវផ្ការីក ដើម្បីជំនួយដល់ការគេងលក់ទាំងកុមារ និងមនុស្សធំ។ ភេសជ្ជៈមួយមុខនេះផ្តល់នូវវីតាមីនB៦ ដែលល្អមានគុណប្រយោជន៍ជួយទ្រទ្រង់តុល្យភាពវដ្តនៃការគេង និងការធ្វើនិយ័តកម្មមេឡាតូនីន ជួយសុខភាពផ្លូវចិត្ត រំលាយស្រ្តេស ញ៉ាំហើយអារម្មណ៍ស្រស់ស្រាយ។ ចំណែកវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់របស់ផ្លែស្ត្របឺរីក៏ល្អនឹងជួយដល់សុខភាពស្បែកពេញមួយយប់។ របៀបញ៉ាំ អ្នកត្រូវយកទឹកដោះគោស្រស់ដែលគ្មានជាតិស្ករទៅកម្តៅឱ្យក្តៅឧណ្ហៗ រួចលាយជាមួយផ្លែស្រ្តប៊េរីក្រឡុក ២ទៅ៣ផ្លែ កូរវាឱ្យចូលគ្នា សឹមផឹក។
៥. ទឹកដោះគោ matcha៖ ជាប្រភេទទឹកដោះគោស្រស់ លាងជាមួយតែបៃតង ត្បិតថាតែបៃតងមានជាតិកាហ្វេអ៊ីនដែលអាចប៉ះពាល់ដល់ការគេងប្រសិនជាអ្នកផឹកវាច្រើននៅពេលយប់ ប៉ុន្តែតែបៃតងវាមានផ្ទុកជាមួយ សារធាតុប្រឆាំងអុកស៊ីតកម្ម មេតាបូលីស បន្ធូរអារម្មណ៍ បន្ថយស្រ្តេស ថែរាង។ របៀបញ៉ាំ អ្នកត្រូវយកទឹកដោះគោស្រស់ដែលគ្មានជាតិស្ករទៅកម្តៅឱ្យក្តៅឧណ្ហៗ រួចលាយជាមួយទឹកតែបៃតងក្នុងបរិមាណតិចបំផុត កូរវាឱ្យចូលគ្នា សឹមផឹក៕
អត្ថបទដោយ៖ មឿន គន្ធា