ចិត្តសាស្ត្រ
ឈប់ពិបាកចិត្ត! មកធ្វើរឿង៣ ងាយនេះរុញចិត្តអ្នករស់នៅសែនរីករាយ
Tror Sopheap
September 9 2024
96 views

ការរស់នៅសប្បាយចិត្តពឹងលើផ្លូវចិត្ត។ មានមនុស្សជាច្រើននិយាយថា ចិត្តខ្ញុំមិនរីករាយតើខ្ញុំគួរធ្វើបែបណា? មុនដល់ចម្លើយអ្នកត្រូវដឹងថា ផ្លូវចិត្តរបស់អ្នកក៏ដូចជារាងកាយដែរ។ បើអ្នកប្រើរាងកាយខ្លាំងពេក រាងកាយរបស់អ្នកក៏អស់កម្លាំងហើយរាងកាយចាប់ផ្តើមបាក់តែម្តង។ ឥឡូវនេះ! អ្នកសាកធ្វើរឿង ៣នេះ ចិត្តរបស់អ្នកមិនងាយបាក់ទេ។ តាមលោកយាយ Kane Tanaka ត្រូវបានទទួលស្គាលពី Guinness World Records ថាលោកយាយជាមនុស្សចាស់ជាងគេបំផុតដែលនៅរស់មានជីវិតអំឡុងឆ្នាំ ២០១៩។

មានសំណួរមួយ គេបានសួរលោកយាយ Tanaka ថា តើពេលវេលាណាដែលលោកយាយសប្បាយចិត្តបំផុតក្នុងជីវិត។ ចម្លើយរបស់គាត់ខ្លីទេថា: "ពេលឥឡូវនេះ" ។ គ្មានពេលណារីករាយជាពេលនេះទេ ព្រោះថា អតីតកាលបានកន្លងហួស ចំណែកអនាគតមិនទាន់មកដល់។ ដូចនេះ ពេលនេះហើយជាពេលមនុស្សគ្រប់គ្នាគួរតែចេះរីករាយ ទើបផ្លូវចិត្តរឹងមាំ។ ព្រោះឥឡូវនេះជាជីវិតរបស់អ្នក។ ទម្លាប់ប្រចាំថ្ងៃរបស់លោកយាយភ្ញាក់ពីគេងម៉ោង ៦ព្រឹក ហូបអាហារ និងធ្វើសកម្មភាពចលនារាងកាយ។ ហើយពេលរសៀលបានចំណាយពេលសិក្សាគណិតវិទ្យា និងអនុវត្តការសរសេរអក្សរផ្ចង់ថែមទៀត។

សម្រាប់ទម្លាប់ទីពីររបស់លោកយាយ Tanaka គឺរីករាយជាមួយការធ្វើលំហាត់ប្រាណ។ គាត់បាននិយាយថា ខ្ញុំតែងភ្ញាក់ពីគេងនៅម៉ោង ៦ពេលព្រឹកដោយអារម្មណ៍រីករាយហើយចំណាយពេលវេលាខ្លះធ្វើលំហាត់ប្រាណដើម្បីពង្រឹងរាងកាយឱ្យមាំ។ អ្នកធ្វើលំហាត់ប្រាណកម្រស្រ្តេសណាស់ព្រោះគេបញ្ចញញើសបញ្ចេញអរម៉ូនរីករាយ។

សម្រាប់ទម្លាប់ចុងក្រោយនោះ ធ្វើឱ្យលោកយាយមានសតិស្មារតីមាំណាស់គឺការរៀនសូត្រ។ លោកយាយបាននិយាយថា អ្នកត្រូវតែស្រឡាញ់ការសិក្សាឱ្យខ្លាំងដូចជារៀនគណិតវិទ្យា ហើយចូលចិត្តអានសៀវភៅ។ អ្នកសាកស្រមៃបន្តិចមើលថា កាលអ្នកនៅរៀន មានមុខវិជ្ជាមួយដែលអ្នករៀនចេះ ធ្វើឱ្យអ្នកមានចិត្តរីករាយណាស់។ នេះជាអារម្មណ៍របស់លោកយាយ Tanaka ដូចគ្នាដែរ។ សម្រាប់យុវជន ត្រូវគិតពីគំនិតមួយនេះថា បើខ្លួនជាយុវជន នៅពេញកម្លាំងឱ្យខំធ្វើការ ត្រូវខំរៀនសូត្របានច្រើន កុំរអ៊ូច្រើន កុំមានលេសច្រើនពេក ទើបអ្នកមានអនាគតល្អ ហើយមិនលំបាកចិត្តពេលក្រោយឬពេលចាស់៕ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2190

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីកស្រស់បំព្រង អ្នកត្រូវរឿងទាំង៥ ដើម្បីពង្រឹងផ្លូវចិត្តឱ្យតាន់
Tror Sopheap
October 7 2024
4 views

#ចិត្តសាស្ត្រ

ឈឺក្បាលជីវិតមែនទេ? គ្រាន់អ្នកយល់ដឹងការគិតបែបនេះ ជីវិតអ្នកលែងជាប់គាំង លែងបាក់ទឹកចិត្ត
Tror Sopheap
October 7 2024
11 views

#ចិត្តសាស្ត្រ

ទម្លាប់គិត ២បែបនេះ ជួយអ្នកបន្ធូរអារម្មណ៍ចេញពីស្រ្តេស ភាពតានតឹង និងការបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
129 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
151 views

#ចិត្តសាស្ត្រ

ពេលអ្នកមានទឹកចិត្តខ្លាំងក្លាបែបនេះ អ្នកលែងខ្ចិល អនាគតរបស់អ្នកលែងលំបាកវេទនាហើយ
Tror Sopheap
September 30 2024
90 views

#ចិត្តសាស្ត្រ

១ស្នៀតជួយរំដោះទុក្ខលំបាកចេញពីចិត្ត បណ្តុះចិត្តរបស់អ្នកឱ្យតាន់ ឱ្យមានក្តីសុខ
Tror Sopheap
September 30 2024
204 views
អត្ថបទពេញនិយមប្រចាំខែ

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
163 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
151 views

#ចិត្តសាស្ត្រ

ទម្លាប់គិត ២បែបនេះ ជួយអ្នកបន្ធូរអារម្មណ៍ចេញពីស្រ្តេស ភាពតានតឹង និងការបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
129 views

#កីឡា

ក្រុមហ៊ុន Herbalife បានចែករំលែក របៀបបង្កើតផែនការលំហាត់ប្រាណប្រចាំសប្តាហ៍ផ្ទាល់ខ្លួន
Tror Sopheap
October 6 2024
124 views

#ជំងឺ

ទម្លាប់ទាំង ៣នេះ ជួយអ្នកចៀសវាងពីជំងឺទឹកនោមផ្អែមអស់មួយជីវិត
Tror Sopheap
October 6 2024
111 views

#ចិត្តសាស្ត្រ

ឈឺក្បាលជីវិតមែនទេ? គ្រាន់អ្នកយល់ដឹងការគិតបែបនេះ ជីវិតអ្នកលែងជាប់គាំង លែងបាក់ទឹកចិត្ត
Tror Sopheap
October 7 2024
11 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 7 2024
ចង់ឱ្យជីវិតរីកស្រស់បំព្រង អ្នកត្រូវរឿងទាំង៥ ដើម្បីពង្រឹងផ្លូវចិត្តឱ្យតាន់
#ចិត្តសាស្ត្រOctober 7 2024
ឈឺក្បាលជីវិតមែនទេ? គ្រាន់អ្នកយល់ដឹងការគិតបែបនេះ ជីវិតអ្នកលែងជាប់គាំង លែងបាក់ទឹកចិត្ត
#ជំងឺOctober 6 2024
ទម្លាប់ទាំង ៣នេះ ជួយអ្នកចៀសវាងពីជំងឺទឹកនោមផ្អែមអស់មួយជីវិត
#កីឡាOctober 6 2024
ក្រុមហ៊ុន Herbalife បានចែករំលែក របៀបបង្កើតផែនការលំហាត់ប្រាណប្រចាំសប្តាហ៍ផ្ទាល់ខ្លួន
#ចិត្តសាស្ត្រOctober 4 2024
ទម្លាប់គិត ២បែបនេះ ជួយអ្នកបន្ធូរអារម្មណ៍ចេញពីស្រ្តេស ភាពតានតឹង និងការបាក់ទឹកចិត្ត
#កីឡាOctober 4 2024
គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia