ចិត្តសាស្ត្រ
ធ្វើរឿង ៣នេះ ពេលល្ងាច ជាវេទមន្តជប់ឱ្យអ្នកមានអាយុវែង រស់លែងស្រេ្តសទៀត
Tror Sopheap
September 15 2024
105 views

មនុស្សស្រ្តេសព្រោះតែធ្លាក់ទឹកចិត្ត និងរាងកាយធ្លាក់ចុះ។ ការថែរក្សាសុខផ្លូវចិត្តជារឿងសំខាន់ណាស់ បើគ្មានទម្លាប់ល្អទេ អ្នកនឹងដួលមិនខានទេ។ យើងមានទម្លាប់ ៣ ជួយអ្នកឱ្យចៀសវាងបញ្ហាផ្លូវចិត្តហើយឱ្យអាយុវែង៖

១. ការធ្វើលំហាត់ប្រាណ៖ អ្នកដឹកនាំមុខជំនួញជោគជ័យបំផុតរបស់ពិភពលោក ដូចជា Oprah Winfrey , Sheryl Sandberg និង Bill Gates សុទ្ធតែចាត់ទុកការធ្វើលំហាត់ប្រាណជារឿងសំខាន់ មិនអាចខ្វះបានទេ។ មានអ្នកខ្លះគាត់ធ្វើពេលព្រឹក និងពេលល្ងាច។ ប៉ុន្តែការលំហាត់ប្រាណល្ងាចល្អ ព្រោះតែមានពេលច្រើនបានបញ្ចប់កិច្ចការ ហើយវាជួយឱ្យប្រព័ន្ធសរសៃឈាមបេះដូង ជួយការចងចាំខួរក្បាល និងឱ្យអាយុវែងទៀត។ មកពីវាបញ្ចេញសារធាតុ endorphins ដែលមានបញ្ចេញឥទ្ធិពលទៅលើ អារម្មណ៍ល្អ ផងដែរ។

២. ផ្តល់ភាពកក់ក្តៅទៅវិញទៅមក៖ អ្នកកោះអូគីណាវ៉ាបានដាំបញ្ចូលចិត្តគំនិតជាគោលការណ៍នាំឱ្យអ្នកដទៃមកលេងកោះអាយុវែងមានអារម្មណ៍កក់ក្តៅ និងក្តីស្រឡាញ់ថា យើងប្រព្រឹត្តល្អចំពោះមនុស្សគ្រប់គ្នាដូចជាបងប្អូនរបស់យើងដែរ ទោះបីយើងមិនធ្លាប់ស្គាល់គ្នាពីមុនក៏ដោយ។ អ្នកកោះអូគីណាវ៉ាមានគំនិតចងក្រងគ្នាជាសហគមន៍ ដើម្បីជួយគ្នាទៅវិញទៅមក រហូតម្នាក់ៗ មានអារម្មណ៍ស្រឡាញ់គ្នាដូចជាបងប្អូនបង្កើតនឹងគ្នា ហើយគេក៏យកអារម្មណ៍នេះ ទទួលស្វាគមន៍ភ្ញៀវមកលេងនៅទីនេះដោយការប្រព្រឹត្តក្តីស្រឡាញ់ដូចគ្នាតែមួយ។ នៅពេលល្ងាច អ្នកគួរចំណាយពេលខ្លះ និយាយគ្នាលេង ហូបអាហារជុំគ្នា និងហាត់ប្រាណជុំគ្នា ដើម្បីផ្តល់ភាពកក់ក្តៅឱ្យបេះដូង កុំឱ្យស្រ្តេសពេក។

៣. សិល្បៈស្ងប់ស្ងាត់ជប៉ុន៖ ការរស់នៅរបស់ប្រជាជនជប៉ុនតែងមានសិល្បៈក្នុងភាពស្ងប់ស្ងាត់ពេលយប់ ដើម្បីរក្សាចិត្តគំនិតមុតស្រួលទៅលើការងារឱ្យមាមប្រសិទ្ធភាពខ្ពស់។ ហើយវិធីជប៉ុននេះ គឺចេះអត់ធ្មត់តាមលទ្ធិ Zen ដែរ។ ការមានឆន្ទៈក្នុងការអនុញ្ញាតឱ្យមានភាពស្ងៀមស្ងាត់ចូលក្នុងជីវិតរបស់ពួកគេនោះ ធ្វើឱ្យពួកគេគិតហួសពីពាក្យសម្ដី និងបទពិសោធន៍ គឺការដឹងច្បាស់ថា ខ្លួនត្រូវធ្វើអ្វីឱ្យពិតប្រាកដដែរ ដើម្បីទទួលបានលទ្ធផល៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2160

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

អ្នកកើតទុក្ខច្រើនមែនទេ! រៀនតាមលោកតា កុល ផេង មានបេះដូងបែបនេះ ជីវិតអ្នកនឹងរីករាយ
Tror Sopheap
September 18 2024
107 views

#ចិត្តសាស្ត្រ

ការពិតជីវិតជារឿងរីករាយ មានក្តីសុខ ពេលយល់ច្បាស់ពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
September 18 2024
7 views

#ចិត្តសាស្ត្រ

កុំឆាប់អស់កម្លាំងចិត្តអី! គំនិតអស្ចារ្យទាំង ១០នេះ ជួយឱ្យអ្នកប្តូរគំនិតហើយមានថាមពលកើន
Tror Sopheap
September 17 2024
107 views

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! នេះជារោគសញ្ញាទាំង ៤ នាំផលប៉ះពាល់ដល់អារម្មណ៍តានតឹងផ្លូវចិត្តខ្លាំង
Tror Sopheap
September 17 2024
101 views

#ចិត្តសាស្ត្រ

ប្រើក្បួន ៣នេះជួយអ្នកឱ្យគេងលក់ទល់ភ្លឺ អស់បារម្ភរឿងគេងមិនស្កប់ស្កល់ហើយ
Tror Sopheap
September 16 2024
56 views

#ចិត្តសាស្ត្រ

មានសម្ពាធផ្លូវចិត្ត! មករស់នៅតាមរបៀបនេះជួយអ្នកឱ្យមានក្តីសុខ គេចពីជំងឺផ្លូវចិត្ត
Tror Sopheap
September 16 2024
28 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
588 views

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
526 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
407 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
357 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
261 views

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
225 views
អត្ថបទថ្មីៗ
#អាហារSeptember 18 2024
ញ៉ាំអាហារបែបនេះជួយអ្នកមានអារម្មណ៍ធុញថប់ ប៉ូវផ្លូវចិត្ត និងពង្រឹងមុខងារខួរក្បាល
#ចិត្តសាស្ត្រSeptember 18 2024
អ្នកកើតទុក្ខច្រើនមែនទេ! រៀនតាមលោកតា កុល ផេង មានបេះដូងបែបនេះ ជីវិតអ្នកនឹងរីករាយ
#ចិត្តសាស្ត្រSeptember 18 2024
ការពិតជីវិតជារឿងរីករាយ មានក្តីសុខ ពេលយល់ច្បាស់ពីរបៀបដំណើរជីវិតបែបនេះ
#ព័ត៌មានSeptember 18 2024
ទើបចប់ព្យុះទី១៣ ឥឡូវព្យុះទី១៤ឈ្មោះ ពូលឡាសាន (Pulasan)មកទៀតហើយ បងប្អូនត្រូវបង្កើនការប្រុងប្រយ័ត្ន
#ចិត្តសាស្ត្រSeptember 17 2024
កុំឆាប់អស់កម្លាំងចិត្តអី! គំនិតអស្ចារ្យទាំង ១០នេះ ជួយឱ្យអ្នកប្តូរគំនិតហើយមានថាមពលកើន
#កីឡាSeptember 17 2024
មកញ៉ាំអាហារ ៣បែបនេះ ទោះបីអ្នកមិនសូវហាត់ប្រាណក៏ឱ្យសម្រកគីឡូបានដែរ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia