សម្រស់
បើមិនចង់មានស្នាមខ្មូតលើស្បែកមុខ គួរចៀសរឿង៤នេះ
Senghong Kong
July 25 2024
2.1 K views

ច្បាស់ជាគ្មាននរណាចង់ឱ្យមុខខ្លួនឯងមានស្នាមខ្មូត ប្រហោងៗ ខូងសាច់នោះទេ ប៉ុន្តែអ្នកគ្រប់គ្នាសុទ្ធតែអាចមានឱកាសកើតបាន បើនៅតែបន្តទម្លាប់មិនល្អទាំងនេះ។

​មុននឹងប្រាប់ពីទម្លាប់មិនល្អទាំងអស់នឹង ចង់ឱ្យបងប្អូនដឹងជាមុនសិនថាស្នាមខ្មូតនេះកើតឡើងមកពីណា ស្មានខ្មូតខូងសាច់ទៅក្នុង ភាគច្រើនកើតឡើងដោយសារតែការឡើងមុនរ៉ាំរ៉ៃដែលយើងមិនបានព្យាបាលត្រឹមត្រូវ បានន័យថាកើតមុនកន្លែងដដែលៗ ក្នុងរយៈពេលយូរ។ នៅក្រោមស្បែកមានស្រទាប់កោសិកាមួយដែលហៅថា fibrous tissue ចេញមកដើម្បីឱ្យស្បែកដែលខូចដោយសារមុនជួសជុលឡើងវិញ ប៉ុន្តែពេលដែលវាចេញមកច្រើនពេកវាទៅជាប៉ះពាល់ស្បែករបស់យើងទាញស្បែកភ្នែកខាងលើខូងទៅខាងក្នុង។

ដើម្បីបង្ការបញ្ហានេះបាន ទម្លាប់មួយចំនួនដែលអ្នកគ្រប់គ្នាគួរតែបញ្ឈប់៖

1 ការមិនជម្រុះកោសិកាចាស់៖ ដោយសារតែខ្មូត កើតឡើងដោយសារតែការមុន ហើយស្បែកអ្នកដែលកើតមុនភាគច្រើនជាស្បែកប្រេង ខ្វះជាតិសំណើម នៅពេលដែលស្បែកផលិតផលប្រេងច្រើនស្រាប់ បូករួមជាមួយកក់សំណល់គ្រឿងសំណាង ធូលីដី កោសិកាចាស់ខូច ដែលយើងមិនដែលជម្រុះចេញ ប្រមូលផ្ដុំគ្នា វានឹងបង្កជាការស្ទះរន្ធរោម បង្កជាមុនមិនឈប់ ស្នាមខ្មូតក៏អាចនឹងកើតឡើងពេលនោះដែរ។

2 ញិចមុន៖ ភាគច្រើនតែងយល់ថា កើតមុនត្រូវតែញិចយកក្បាលចេះឱ្យអស់បានបាត់ ប៉ុន្តែត្រូវចាំថាការញិចមុន មិនមែនជាវិធីព្យាបាលមុនឱ្យជាឡើយ។ ជាពិសេសបើញិចដោយគ្មានបច្ចេកទេស មិនបានសម្លាប់មេរោគត្រឹមត្រូវ ប្រើកម្លាំងសង្កត់ខ្លាំង ប្រើប្រដាប់ញិចមុនចាក់ផង សង្កត់ផង សុទ្ធតែធ្វើឱ្យមានស្នាមកាន់តែយូរ កាន់តែខ្លាំងមិនងាយបាត់។ 

3 ទុកមុនចោល៖ បងប្អូនខ្លះគាត់ថានឹងយល់ថា កើតមុនកើតទៅទុកវាឱ្យចេញក្បាល ច្រើនថ្ងៃទៅវាជាហើយ មិនចាំបាច់លាបអីទេ ឬយ៉ាងច្រើនគាត់គ្រាន់តែលាបគ្រីមផ្ដល់សំណើមតិចតួច តែចង់ប្រាប់បងប្អូនថាគ្រីមផ្ដល់សំណើម បានត្រឹមផ្ដល់សំណើមនឹងឯង គ្មានសារធាតុសកម្មណាមួយដែលចូលទៅបំបាត់មុនបានទេ មុននៅឡើយ ទុកកាន់តែយូរ កើតកាន់តែច្រើន វាកាន់តែបំផ្លាញស្បែកខាងក្នុង យូរៗទៅមុនកាន់តែធំ ឱកាសកើតស្នាមខ្មូតកាន់តែខ្ពស់ដូចគ្នា។ សារធាតុកម្មដែលគេប្រើបន្ថែមដើម្បីបំបាត់មុន ឬកន្តក់លើមុនឱ្យឆាប់រាបទៅវិញ Benzoyl perxide Adaphalene retinol or tretinoin រើសប្រើទៅតាមស្ថានភាពស្បែក ដោយប្រឹក្សាជាមួយអ្នកជំនាញជាមុន។

4 លាបឡេការពារកម្ដៅថ្ងៃមិនគ្រប់គ្រាន់ ៖ ឡេការពារកម្ដៅថ្ងៃ មានតួនាទីការពារស្បែកកុំឱ្យរងផលប៉ះពាល់ពីខាងក្រៅ ហើយប្រសិនមានស្នាមមុន ប៉ុន្តែមិនបានលាបការពារនោះ ស្បែកនឹងកាន់តែរងអុកស៊ីតកម្ម ស្នាមនឹងជាប់កាន់តែយូរ ពណ៌កាន់តែខ្មៅជាងមុន។ ហេតុនេះគួរលាបឱ្យបានជាប់លាប់ និងកុំភ្លេច Re apply ក្នុង១ថ្ងៃឱ្យបានពី២ទៅ៣ដង។  

How to Remove Acne Scars and Regain Your Confidence 04 Boxcar Ice Pick Scars 722x406

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia