អាហារ
ល្អខ្លាំង! វីតាមីន៣ក្រុម ពង្រឹងប្រព័ន្ធភាពសុំារាងកាយ ឱ្យចៀសឆ្ងាយជំងឺ និងជួយស្បែកឱ្យភ្លឺថ្លាពីខាងក្នុង
Pheakdey Pao
November 17 2022
287 views

សរីរាង្គកាយរបស់មនុស្សម្នាក់ អាចដំណើរការបានល្អគឺពឹងផ្អែកទាំងស្រុងទៅលើសារជាតិចិញ្ចឹមដែលយើងទទួលបានមកពីរបបអាហារទទួលបានប្រចាំថ្ងៃ។ ដោយឡែក​ ប្រសិនណាបើសរីរាង្គរបស់យើងកង្វះនូវសារជាតិចិញ្ចឹមណាមួយជួយផ្គត់ផ្គង់សារពាង្គកាយ ជាលទ្ធផល អាចបង្កឱ្យកើតជាជំងឺ បង្កជារោគអាការផ្សេងៗ។

កត្តានេះ ផ្អែកទៅតាម healthnavigator.org បានលើកឡើងនូវប្រភេទវីតាមីន ៣ក្រុម ដែលច្រើនផ្ទុកនៅក្នុងអាហារជំនួយសុខភាព ប្រសិនបំពេញបានជាប្រចាំថ្ងៃ នឹងទទួលប្រសិទ្ធខ្ពស់៖

១. វីតាមីន E ៖ វីតាមីន E ជាប្រភេទសារធាតុអុកស៊ីតកម្ម ការពារកោសិកាឈាមក្រហម កោសិកាសាច់ដុំ ជំរុញដល់កោសិកាស្បែកលូតលាស់។ ជាទូទៅសម្រាប់អ្នកខ្វះវីតាមីន E គឺងាយប្រឈមនឹងភាពស្លេកស្លាំង បែកគ្រាប់ឈាម​​​ និងមានហានិភ័យនៃការគ្មានកូន។

វីតាមីនE ត្រូវបានអ្នកជំនាញណែនាំថា ចំពោះបុរសត្រូវការវីតាមីនE ១០មីលីក្រាមក្នុងមួយថ្ងៃ ចំណែកស្រ្តីត្រូវការ៧មីលីក្រាម​​។ សម្រាប់មនុស្សពេញវ័យ មានសុខភាពទូទៅអាចទទួលបានវីតាមីននេះតាមរយៈការញុំាបន្លែ ផ្លែឈើ គ្រប់ភេទ និងគ្រឿងសមុទ្រ។

២. វីតាមីន D ៖ វីតាមីន D មានតួនាទីជួយដល់សុខភាពឆ្អឹងធ្វើឱ្យឆ្អឹងរឹងមាំ និងជំនួយសាច់ដុំ។ ក្នុងករណីនៃការកង្វះនូវសារជាតិវីតាមីន D ជាញឹកញាប់ច្រើនជួបប្រទះនឹង អាការរមួលក្រពើ ឈឺចាប់សាច់ដុំ​ ឆ្អឹងទន់ខ្សោយងាយនឹងបាក់បែកពេលប៉ះទង្គិចនឹងអ្វីមួយ។

ហេតុនេះ ដើម្បីបំពេញនូវសារជាតិវីតាមីន D ឱ្យបានគ្រប់គ្រាន់ គឺតែព្យាយាមត្រូវពន្លឺព្រះអាទិត្យនាពេលព្រឹក និងញុំា ត្រី ទឹកដោះគោ ស៊ុត សាច់ ថ្លើម...ជាដើម។

៣. វីតាមីន C ៖ សារធាតុវីតាមីន C មានតួនាទីជួយបង្កើនសមត្ថភាពឆ្អឹង សរសៃប្រសាទ បង្កើនកូឡាជែន ពង្រឹងសុខភាពមាត់ធ្មេញ និងឆ្អឹងខ្ចី ថែរក្សាប្រព័ន្ធភាពសុំាឱ្យធន់នឹងការឆ្លងមេរោគ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចបង្កឱ្យកើតមាននូវជំងឺមហារីក ប្រឆាំងភាពចាស់ ជួយស្រូបយកជាតិដែក និងទង់ដែងផងដែរ។ វីតាមីននេះ មានភាគច្រើននៅក្នុងផ្លែឈើ ដូចជាផ្លែក្រូច​ ត្របែក ស្រ្តបឺរី​ ស្ពៃខ្មៅ​ ដំឡូងបារាំង ឪឡឹក...និងបន្លែបៃតង៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
13.3 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.8 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.3 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
501 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
340 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia