អាហារ
ភេសជ្ជៈខ្មែរ៣ ផឹកពេលព្រឹករាល់ថ្ងៃ ជំនួយខួរក្បាលកាត់ស្ត្រេស ស្រូបជាតិពុលការពារជំងឺច្រើនមុខ
Senghong Kong
January 29 2023
19.2 K views

ខណៈពេលដែលយើងគេងលក់នៅពេលយប់ រាងកាយត្រូវអត់អាហារ និងទឹកពី៦ទៅ៨ម៉ោង។ ជាហេតុធ្វើឱ្យរាងកាយមានការស្រេកឃ្លានខ្លាំងពេលព្រឹក និងខ្វះជាតិទឹកបង្គ្រប់ក្នុងរាងកាយផងដែរ។ អ្វីដែលអ្នកត្រូវ ធ្វើគួររើសអាហារពេលព្រឹក ក៏ដូចជាភេសជ្ជៈដែលអាចបន្ថែមជាតិទឹក សារធាតុចិញ្ចឹមល្អៗ ដែលអាចផ្ដល់ថាមពល និងជំនួយដល់ក្រពះ ពោះវៀន ប្រព័ន្ធរំលាយអាហាររបស់អ្នកឡើងវិញ។

ខាងក្រោមនេះជាកំពូលភេសជ្ជៈ៣មុខ ផឹករាល់ព្រឹក ពី២៥០ទៅ៥០០មីលីលីត្ររាល់ថ្ងៃ នឹងជួយការពាររាងកាយពីជំងឺជាច្រើនប្រភេទ។ សូមបញ្ជាក់ថាភេសជ្ជៈផឹកពេលព្រឹកមិនមែនជាអាហារពេលព្រឹកទេ អ្នកគួរទទួលទានអាហារជាមុនសិន ចាំទទួលទានភេសជ្ជៈទាំងនេះ។

១ ទឹកដូង៖ ដូងជាផ្លែឈើពេញនិយមសម្រាប់ប្រជាជនខ្មែរ ក៏ដូចជាប្រជាជនជាច្រើននៅលើពិភពលោក ដោយសាររសជាតិឆ្ងាញ់ បរិសុទ្ធពីធម្មជាតិ និងមានប្រយោជន៍ច្រើនដល់សុខភាព។ យោងប្រភព timesofindia បានឱ្យដឹងថា ទឹកដូងសម្បូរដោយសារធាតុចិញ្ចឹម ប៉ូតាស្យូម ម៉ាញ៉េស្យូល សូដ្យូម កាល់ស្យូម ប្រូតេអ៊ីន និងជាតិកាកសរសៃផងដែរ។ ហេតុនេះវាអាចជួយបង្ការជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងក្រួសតម្រងនោម ប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងរ៉ាឌីកាល់សេរី និងកម្ចាត់ជាតិពុលនៅក្នុងរាងកាយ។ ក្នុង១ថ្ងៃ អ្នកអាចទទួលទានទឹកដូងនៅពេលព្រឹកក្រោយអាហារ២៥០-៥០០មីលីលីត្រ នឹងការពាររាងកាយពីជំងឺបាន។

២ តែបៃតង៖ តែបៃតងឆុងក្ដៅៗ មិនមែនជាតែបៃតងដាក់ទឹកកក ទឹកដោះគោឬស្ករបន្ថែមនោះទេ។ ផ្អែកតាម Indiatimes បានឱ្យដឹងថា ទទួលទានតែបៃតងក្ដៅៗពេលព្រឹក ជួយជំរុញប្រព័ន្ធរំលាយអាហារ ដុតបំផ្លាញជាតិខ្លាញ់ មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបង្កើនប្រព័ន្ធភាពស៊ាំឱ្យរឹងមាំ និងធ្វើឱ្យរាងកាយមានថាមពល។ វិធីធ្វើគ្រាន់តែដាំទឹក២៥០ទៅ៥០០មីលីលីត្រឱ្យពុះ រួចដាក់ម្សៅតែបៃតង ឬស្លឹកតែបៃតងប្រមាណ១ស្លាព្រាកាហ្វេចូលជាការស្រេច អាចបន្ថែមទឹកឃ្មុំ និងក្រួចឆ្មារតិចតួចតាមចំណូលចិត្ត។

៣ ទឹកខ្មេះប៉ោម៖ ឌីថុកនេះ និងជួយប្រឆាំងអុកស៊ីតកម្ម ជួយឱ្យរាងកាយស្រួបជាតិរ៉ែ ប្រូតេអ៊ីនពីចំណីអាហារចូលក្នុងខ្លួនបានល្អ បញ្ចេញជាតិពុល ដោះស្រាយបញ្ហាស្បែកខូច ការពារស្បែកពីការឆ្លងមេរោគ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម និងជួយដល់ការសម្រកទម្ងន់បានថែមទៀត។ របៀបធ្វើ តាមការណែនាំពីHealthline ណែនាំឱ្យយកទឹកខ្មេះប៉ោម១ឬ២ស្លាបព្រាកាហ្វេ លាយជាមួយទឹក១កែវធំ ហើយទទួលទាន។ សូមចាំថាត្បិតទឹកខ្មេះប៉ោមមានប្រយោជន៍ច្រើន ប៉ុន្តែទាមទារឱ្យអ្នកប្រើប្រាស់វាមានកម្រិត អ្នកគួរទទួលទានវាត្រឹម ១ទៅ១ស្លាបព្រាកាហ្វេ ឬពី១០ទៅ៣០មីលីលីត្រ ក្នុង១ថ្ងៃបានហលយគឺល្អបំផុត។

ត្រូវញ៉ាំថា គួរចៀសវាងភេសជ្ជៈឬអាហារណា ដែលមានផ្ទុកជាតិស្ករខ្ពស់ ព្រោះការទទួលទានជាតិស្ករច្រើន ពិសេសនៅពេលព្រឹកងាយនឹងធ្វើឱ្យជាតិស្ករកើនឡើងក្នុងសរសៃឈាម ងាយនឹងវិវត្តទៅជាជំងឺទឹកនោមផ្អែម៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
212 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
12.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.2 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.8 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia