អាហារ
ពេល&ម៉ោងទាំងនេះ!​ ហាមផឹកកាហ្វេដាច់ខាត បើមិនចង់ឱ្យរាងកាយធ្វើទុក្ខដោយសារឥទ្ធិពលកាហ្វេ
Thida Pet
December 8 2022
1 K views

គ្រប់គ្នាសុទ្ធតែដឹងហើយថា ការផឹកកាហ្វេតាមកម្រិតមួយត្រឹមត្រូវ ១កែវឬ២កែវក្នុងមួយថ្ងៃ គឺល្អសម្រាប់សុខភាព ការជួយការពារជំងឺ បេះដូង លើសឈាម ស្រ្តេស ជាពិសេសជំនួយសុខភាពខួរក្បាល ឱ្យស្រឡះល្អ ស្វាហាប់ ស្រស់ស្រាយ កាហ្វេបានជួយបំបាត់អាការងងុយគេងបានផងដែរ ។

ទោះជាយ៉ាងនេះក្ដី សម្រាប់ពេល និងម៉ោងល្អគួរតែផឹកកាហ្វេ បងប្អូនគួរតែដឹង ដើម្បីផឹកទៅបានផលប្រយោជន៍ត្រឡប់មកវិញ។ តាមរយៈគេហទំព័រ healthlineបានណែនាំពេលដែលអាក្រក់​និងល្អបំផុតដែលអ្នក គួរផឹកនិងមិនគួរផឹកកាហ្វេ ព្រោះប្រសិនណាអ្នកផឹកត្រូវម៉ោងត្រូវពេល បានកាហ្វេជួយសុខភាពច្រើន តែប្រសិនណាអ្នកផឹកចំពេលអាក្រក់ទាំងនេះ ច្បាស់ជាកាហ្វេធ្វើទុកដល់អ្នកជាមិនខានឡើយ។

ពេលទាំងនោះមានដូចជា​៖

-សម្រាប់ពេលព្រឹក៖ ម៉ោងដែលល្អសម្រាប់ផឹកកាហ្វេបំផុត គឺចន្លោះម៉ោង៩-១១ថ្ងៃត្រង់ អ្នកផឹកកាហ្វេម៉ោងទាំងនេះ មានប្រសិទ្ធភាពជួយសរីរាង្គក្នុងខ្លួនបាន​ច្រើន និងមិនមានជាផលអាក្រក់ដល់រាងកាយ ពេលអ្នកផឹក។

-សម្រាប់ពេលរសៀល៖ ម៉ោងដែលល្អខ្លាំងគួរតែផឹកកាហ្វេគឺចន្លោះម៉ោង ១ទៅទៅម៉ោង៥ល្ងាចគឺល្អសម្រាប់សុខភាព ជាងការផឹកកាហ្វេនៅចន្លោះម៉ោង ១២ទៅម៉ោង១។

-សម្រាប់ពេលល្ងាចវិញ៖ អ្នកអាចផឹកកាហ្វេបាន តែត្រូវប្រាកដថា អ្នកចង់ផឹកដើម្បីបំបាត់អាការងងុយគេង ព្រោះត្រូវរវល់ជាមួយកិច្ចការផ្សេងៗបាន តែប្រសិនណា អ្នកមិនចង់ប៉ះពាល់ដល់ដំណេក អ្នកកុំផឹកកាហ្វេល្អជាង អាចជ្រើសរើសប្រភេទភេសជ្ជៈផ្សេងជំនួសដូចជា ទឹកដោះគោក្ដៅវិញ អាចជួយឱ្យបងប្អូនគេងលក់ស្រួល ។

សរុបមក កាហ្វេល្អសម្រាប់សុខភាព តែប្រសិនណាបងប្អូន ផឹកកាហ្វេពេលល្ងាចអាចប៉ះពាល់ដំណេក ធ្វើឱ្យបងប្អូនគេងលែងលក់ កាលណាគេងមិនលក់ប្រឈមបញ្ហាសុខភាពហើយ ដូចជា អស់កម្លាំង ស្លក់ភ្នែក មុខ ឈឺក្បាល ងាយនឹងឈឺផងដែរ ៕

អត្ថបទដោយ៖ ប៉ែត​ ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1261

អត្ថបទទាក់ទង

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
212 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
12.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
4.9 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.8 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia