ជំងឺ
រកសិក្សារកឃើញថា ស្ត្រីគួរមានកូនដំបូងនៅវ័យនេះ ជះផុតហានិភ័យកូនពិការភាពនិងខូចប្រព័ន្ធប្រសាទបាន
Senghong Kong
June 29 2023
2.8 K views

អាយុជាផ្នែកសំខាន់បំផុតមួយ យកកូននៅអាយុក្មេងពេកក៏អាចបង្កជាបញ្ហា មានកូននៅអាយុច្រើនពេករឹតតែជាបញ្ហា ទាំងសម្រាប់សុខភាពម្ដាយផ្ទាល់និងកូនក្នុងផ្ទៃផងដែរ។ ហេតុនេះហើយ ស្ត្រីគ្រប់រូបគួរតែយល់ដឹងពីវ័យដែលល្អបំផុតសម្រាប់យកកូន។ តាមការសិក្សាលើការសម្រាលកូនជាង ៣១,០០០ករណី ដែលបង្ហាញថាស្ត្រីដែលមានអាយុពី ២៣ទៅ៣២ឆ្នាំ មានហានិភ័យទាបបំផុតនៃពិការភាពពីកំណើត ផ្អែកតាមការឱ្យដឹងពីប្រភព Dailymail។

ដោយឡែកម្តាយ និងស្ត្រីវ័យជំទង់ដែលមានអាយុ ២០ឆ្នាំទំនងជាផ្តល់កំណើតឱ្យកូនមានពិការភាពនៃប្រព័ន្ធសរសៃប្រសាទកណ្តាលដែលប៉ះពាល់ដល់ការវិវត្តនៃខួរក្បាលនិងឆ្អឹងខ្នង ខណៈដែលការមានផ្ទៃពោះពេលទើបពេញវ័យ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការខូចទ្រង់ទ្រាយនៃក្បាល ក ភ្នែក និង ត្រចៀករបស់ទារកពីកំណើត។

អ្នកស្រាវជ្រាវបានបង្ហាញថា បញ្ហាអាចបណ្ដាលមកពី អ្នកម្ដាយវ័យក្មេងទំនងជាមិនបានត្រៀមខ្លួនក្នុងការមានគត៌ បូករួមទាំងរបៀបរស់នៅដែលមិនល្អបង្កជាហានិភ័យដល់កូនក្នុងផ្ទៃ។ ជាមួយគ្នានេះម្ដាយដែលមានអាយុច្រើន ពួកគាត់ប្រឈមមុខហានិភ័យ ព្រោះរងនូវការប៉ះពាល់សុខភាពតាមរយៈបរិស្ថានខាងក្រៅច្រើន។ តាមការសិក្សាពីអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Semmelweis ក្នុងប្រទេសហុងគ្រីបានវិភាគទិន្នន័យពីការមានផ្ទៃពោះគេបានសរុបថាស្ត្រីដែលមានកូនក្រោមវ័យ២២ឆ្នាំ មានហានិភ័យកូនពិការភាពពីកំណើត៥% និងស្ត្រីដែលមានកូនក្រោយ៣២ឆ្នាំ មានហានិភ័យកូនពិការភាពពីកំណើត១៥% ប្រៀបធៀបនឹងស្ត្រីដែលមានផ្ទៃពោះចន្លោះវ័យ២៣ទៅ៣២ឆ្នាំ។

ករណីម្តាយមានអាយុក្រោម២០ឆ្នាំ ផលវិបាកទូទៅបំផុតនឹងគំរាមកំហែងដល់អាយុជីវិតបានប៉ះពាល់ដល់ប្រព័ន្ធឈាមរត់របស់ទារកនិងប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល។ បើប្រៀបធៀបទៅនឹងម្តាយដែលមានវ័យចំណាស់ ម្តាយវ័យក្មេងគឺ ២៥% ទំនងជាមានកូនពិការភាពនៅក្នុងខួរក្បាលរបស់ទារក និងប្រព័ន្ធសរសៃប្រសាទកណ្តាល ដែលនាំឱ្យកើតជំងឺធ្ងន់ធ្ងរដូចជា spina bifida បើប្រៀបធៀបទៅនឹងម្តាយដែលមានវ័យចំណាស់។

ម៉្យាងវិញទៀត ម្តាយដែលមានវ័យចំណាស់ ទំនងជាមានកូនពីរដងដែលមានភាពមិនប្រក្រតីនៃភ្នែក ត្រចៀក មុខ និងក ដែលបណ្តាលមកពីលលាដ៍ក្បាលរបស់ទារក ឬឆ្អឹងមុខដែលរួមបញ្ចូលគ្នាឆាប់ពេក ឬតាមរបៀបមិនធម្មតា។ នេះអាចនាំឱ្យត្រចៀករបស់ទារកស្ថិតនៅទីតាំងទាបខុសធម្មតា ភ្នែករបស់ពួកគេតូចពេក ឬការខ្វិនខ្វិននៃខ្សែសំលេងផងដែរ។ ជាមួយគ្នានោះ ស្ត្រីពរពោះវ័យចំណាស់ មានហានិភ័យ៤៥%ការផ្តល់កំណើតឱ្យទារកអាចមានបបូរមាត់និងក្រអូមមាត់ឆែប ខណៈពេលដែលហានិភ័យរបស់ម្តាយវ័យក្មេងកើនឡើង ៩%ផងដែរ។ មិនតែប៉ុណ្ណោះម្ដាយដែលមានវ័យចំណាស់ ទំនងជាមានបញ្ហាបេះដូង ក៏ដូចជាភាពខុសប្រក្រតីនៃប្រព័ន្ធទឹកនោមច្រើនជាងស្ត្រីដែលកូនក្នុងវ័យដែលមានសុខភាពល្អ។

ជារួមមកវិញ តាមការសិក្សាស្ត្រីដែលមានកូនក្នុងវ័យក្មេងពេកក្រោម២០ឆ្នាំ និងស្ត្រីដែលមានកូនក្នុងវ័យចាស់ពេកលើសពី៣២ឆ្នាំ មានហានិភ័យប្រឈមដូចគ្នា។ ក្រុមអ្នកស្រាវជ្រាវ មានសន្និដ្ឋានថា វ័យដែលល្អបំផុតដែលស្ត្រីគួរមានផ្ទៃពោះ ដែលប្រឈមហានិភ័យពិការភាពឬជំងឺផ្សេងៗទៀតទាប និងមានសុវត្ថិភាពសម្រាប់ទារកនិងម្ដាយ គឺចន្លោះអាយុ២៣ឆ្នាំ ទៅ៣២ឆ្នាំ

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ជំងឺ

ចាស់មិនទាន់ ខូចភ្នែកបាត់ បើអ្នកនៅបន្ដមានទម្លាប់បែបនេះ
Tror Sopheap
February 17 2025
397 views

#ជំងឺ

ឯកឧត្តម ខៀវ កាញារិទ្ធ លើកឡើងថា ធ្វើផ្ទះដាក់ជណ្ដើរយន្ដ ដល់ពេលចាស់ ទើបដឹងជណ្ដើរជើងមានប្រយោជន៍
Tror Sopheap
February 17 2025
52 views

#ជំងឺ

អស្ចារ្យកូនខ្មែរម្នាក់ផលិតប្រេងកន្ទក់មានសមត្ថភាពជួយខ្លាញ់រុំថ្លើម បេះដូង និងខួរក្បាល
Tror Sopheap
February 14 2025
43 views

#ជំងឺ

ហានិភ័យណាស់អ្នកគេងបើកភ្លើងពេលយប់ កើតជំងឺនេះអត់ដឹងខ្លួនទេ
Tror Sopheap
February 13 2025
1.1 K views

#ជំងឺ

ផ្លែឈើ១ ទម្លាប់ ១ មានសមត្ថភាពអស្ចារ្យការពារអ្នកពីជំងឺមហារីក
Tror Sopheap
February 13 2025
1.5 K views

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
369 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
8.1 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
6.5 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia