សាច់ត្រី ស្តាប់ទៅហាក់ដូចជាសាមញ្ញបន្តិចសម្រាប់ប្រិយមិត្តអ្នកអាន តែប្រសិនបើយើងក្រឡេកមកមើលពីគុណសម្បត្តិនៃការទទួលទានជាប្រចាំវិញ ត្រីអាចជួយបំប៉នអាយុជីវិតរបស់មនុស្សបានច្រើនណាស់ដូចជា៖
១. ជួយថែរក្សាសុខភាពបេះដូង បញ្ចុះសម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃការស្លាប់ភ្លាមៗដោយសារគាំងបេះដូង ចង្វាក់បេះដូងលោតខុសពីធម្មតា និងដាច់សរសៃឈាមខួរក្បាល។
២. ជំនួយដល់មុខងារខួរក្បាលឱ្យមានអភិវឌ្ឍន៍ បង្កើនការចងចាំ លើកកម្ពស់កម្រិតIQ និងជួយដល់ការរីកលូតលាស់នៃសរសៃប្រសាទរបស់ទារកក្នុងផ្ទៃ។
៣. អាចបន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត ADHD ជំងឺវង្វេង ជំងឺសរសៃប្រសាទ និងជំងឺទឹកនោមផ្អែម។
៤. ការពារការរលាក បង្ការជំងឺរលាកសន្លាក់ ពង្រឹងសុខភាពឆ្អឹង ជំនួយភ្នែក ដោះស្រាយវិបត្តិស្បែកស្រអាប់ដោយសារកង្វះសារធាតុចិញ្ចឹមអូមេហ្គា៣។
៥. សម្រួលដល់ការបន្ទោរបង់ លាងខ្លាញ់មិនល្អ (ល្អសម្រាប់សម្រកទម្ងន់) បណ្តុះកោសិកាសាច់ដុំឱ្យរឹងមាំ...។ (នេះបើតាមប្រភព eatthis.com)
គូសបញ្ជាក់ឱ្យដឹងផងដែរថា ក្រុមវេជ្ជបណ្ឌិតបានណែនាំឱ្យបុគ្គលគ្រប់រូបទទួលទានសាច់ត្រីយ៉ាងតិច ២ដងក្នុងមួយសប្តាហ៍ ម្តងប្រហែល ១៤០ ក្រាម (៤,៩ អោន) ដើម្បីទទួលបាននូវប្រូតេអ៊ីនគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការរបស់សារពាង្គកាយ៕