អាហារ
ល្អដល់ម្លឹង! គីមឈីមិនត្រឹមតែរសជាតិឆ្ងាញ់ទេ ថែមទាំងជួយលើកកម្ពស់សម្រស់ និងសរីរាង្គផ្សេងទៀត

គីមឈី​ គឺជាម្ហូបពិសេសប្រចាំប្រទេសកូរ៉េខាងត្បូងមួយមុខដែលបានល្បីសុសសាយពាសពេញពិភព ជាមួយនឹងរសជាតិឆ្ងាញ់ប្លែកជាមួយនឹងគ្រឿងទេសផ្សំដូចជា អំបិល ស្ករ ខ្ទឹមស ខ្ញី ខ្ទឹមបារាំង ជាពិសេសគឺម្ទេស និងគ្រឿងផ្សំជាច្រើនទៀត ដែលសាកសមបំផុតក្នុងការញុំាជាមួយនឹងបាយខ្ចប់សារាយ មី ឬសាច់អាំង ហើយថែមទាំងអាចរក្សាទុកបានយូរខែសម្រាប់ទទួលទានផងដែរ។

យ៉ាងណាមិញ ជាមួយនឹងប្រយោជន៍សម្រាប់ធ្វើជាមុខម្ហូបញុំាជាប្រចាំ គីមឈីក៏បានផ្តល់នូវលក្ខណៈសំខាន់ផ្សេងទៀតទៅកាន់អ្នកទទួលទាន។ តួយ៉ាងបើផ្អែកទៅតាមការចុះផ្សាយរបស់គេហទំព័រ Healthline បានលើកឡើងឱ្យដឹងថា នៅក្នុងគីមឈី​ មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដូច​ជា វីតាមីនA B C K ជាតិសរសៃរ​​ សូដ្យូម ជាតិដែក និងជាតិរ៉ែជាច្រើនប្រភេទទៀត។ ជាមួយនឹងសារជាតិវីតាមីន ប្រូតេអ៊ីន និងជាតិរ៉ែទាំងអស់ហើយ ដែលគីមឈីអាចជួយដល់សុខភាពរបស់អ្នកទទួលទានបានជាច្រើនផ្នែកដូចជា៖

១. ជួយកាត់បន្ថយការរលាក៖​ ក្នុងគឹមឈីមានផ្ទុកដោយ​សារធាតុប្រូបាយអូទិច ដែលជាបាក់តេរីដេលល្អ ជួយប្រឆាំងនឹងការរលាក​​ព្យាបាលរោគផ្សិត​នៅក្នុងទ្វារមាស និងជួយការពារជំងឺផ្សេងៗទៀតដូចជា៖ ជំងឺមហារីក ជំងឺផ្ដាសាយធម្មតា ទល់លាមក ក្រពះពោះវៀន សុខភាពបេះដូង សុខភាពផ្លូវចិត្ត ជំងឺលើសឈាម និងជួយទប់ស្កាត់ជំងឺដាច់សរសៃរឈាមខួរក្បាល។

២. ពន្យាភាពចាស់នៃស្បែក និងសក់៖ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា​ ការញុំាគីមឈីអាចជួយពន្យាដំណើរកោសិកាចាស់ ដោយសារគឹមឈីមានសារធាតុfermented និងសារជាតិសេលេញ៉ូម ដែលមានក្នុងខ្ទឹម និងស្ពៃ ជួយទៅដល់សុខភាពស្បែក និងសក់។

៣. សម្រកទម្ងន់​៖ សម្រាប់អ្នកដែលចង់សម្រកទម្ងន់ ការជ្រើសរើសនូវគីមឈីមកទទួលជារបបអាហារប្រចាំថ្ងៃ គឺជារឿងល្អបំផុត ពីព្រោះគីមឈីមានរសជាតិជូរ និងកាឡូរីទាប ជួយពន្លឿនការសម្រកទម្ងន់​។ ជាក់ស្តែងបើតាមការសិក្សារយៈពេល៤សប្ដាហ៍ ទៅលើមនុស្សចំនួន២២នាក់ ដែលមានបញ្ហាលើសទម្ងន់ ដោយមានបន្ថែមនូវគីមឈីញុំាជាមួយនឹងអាហារជាប្រចាំ ហើយជាលទ្ធផលបានបង្ហាញឱ្យឃើញថា ក្រុមបុគ្គលដែលលើសទម្ងន់ទាំងនោះ គឺជាតិខ្លាញ់ក្នុងខ្លួនចាប់ផ្ដើមចុះ ថែមទាំងជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាម រក្សាសម្ពាធឈាម ថែមទៀតផង។

៤. ការពារជំងឺមហារីក្រពះពោះវៀន៖ សាស្រ្តាចារ្យ Miri Kim នៃនាយកដ្ឋាន​អាហាររូបត្ថម្ភសាកលវិទ្យាល័យ​ Chungnam National University បានរកឃើញស្ពៃបូកគោ ដែលត្រូវបានគេយកមកធ្វើគីមឈីនេះ មានផ្ទុកសារធាតុគីមីល្អដូចជា isocyanate និង​ sulfide ដែលមានប្រយោជន៍ ក្នុងការបន្សាបជាតិពុលដែលមានក្នុងថ្លើម ​ពោះវៀនតូច តម្រងនោម និងមានតួនាទីការពារ​ការកើតនូវជំងឺមហារីកក្រពះពោះវៀនទៅថ្ងៃខាងមុខ។

ជាចុងក្រោយផ្សារភ្ជាប់ជានឹងអត្ថប្រយោជន៍ខាងលើ ក្នុងទិសដៅទទួលទានរបបអាហារ ដើម្បីជួយដល់សុខភាពរាងកាយ បងប្អូនទទួលទានក្នុងកម្រិតបរិមាណសមល្មមណាមួយ ដោយមិនឱ្យច្រើនហួសហេតុពេកទេ។ ដោយហេតុថា រាងកាយរបស់មនុស្សយើង គឺមានកម្រិតនៅក្នុងទទួលយកនូវសារជាតិប្រូតេអ៊ីន វីតាមីន និងជាតិរ៉ែ ដើម្បីទៅបំពេញបន្ថែមក្នុងរាងកាយ ក្នុងករណីបើបងប្អូនទទួលទានលើស វាអាចបង្កចេញជារោគអាការមិនល្អណាមួយ ដែលជះឥទ្ធិពលអាក្រក់ដល់សុខភាព៕


 អត្ថបទដោយ៖ ប៉ែត ធីតា 

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1343

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រAugust 27 2025
កត់សម្គាល់! រោគសញ្ញាទាំង ៥ បង្ហាញថាអ្នកកំពុងមានបញ្ហាផ្លូវចិត្ត
#កុមារAugust 27 2025
ឪពុកម្តាយប្រើខោទឹកនោមបែបនេះ ប៉ះពាល់ដល់ផ្លោ/កនោម និងតម្រង//នោមរបស់កុមារតូចៗ ណាស់
#ជំងឺAugust 27 2025
តាមន្ទីរពេទ្យកាល់ម៉ែត៖ ជំងឺស្អិតស្បូ/.នជាមូលហេតុធ្វើឱ្យស្ត្រីមានវិបត្តិគ្មានកូន មានរដូវមិនទៀងទាត់ និងឈា/មរដូវតិច
#ព័ត៌មានAugust 26 2025
ខាងរដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងឱ្យទីតាំងអាជីវកម្មទាំងនេះផ្អាកដំណើរការ ២ថ្ងៃសិន
#សម្រស់August 26 2025
រាងចាស់មែន តែសម្រស់បាន! កញ្ញា Yoona ប្រើ ៥គន្លឹះនេះរក្សាសម្រស់ឱ្យក្មេងជាងវ័យ
#អាហារAugust 26 2025
ប្រេងឆាធម្មជាតិ ១នេះ ពិតជាមានគុណសម្បត្តិប្រឆាំងទឹកនោមផ្អែម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia